**ព្រោះតែសមត្ថកិច្ចតាមចាប់ពេក ក្មេងទំនើងមួយក្រុម ខំប្តូរឈ្មោះ team ទៅហើយ នៅឡើយតែរត់មិនរួចពីចំណាត់ការអាវុធហត្ថរាជធានីភ្នំពេញ**សម្ដេចក្រឡាហោម ស ខេង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកអគ្គរដ្ឋទូត វៀតណាមដែលខិតខំក្នុងការជំរុញនិងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ**ចៅប្រុសបង្កើត និងអនាគតចៅប្រសារ ស្កាត់ទៅទទួល សម្តេចតេជោ ហ៊ុន សែន ពេលសម្តេចអញ្ជើញដល់ទីក្រុងអង់ការ៉ា ប្រទេសតួកគី**ប្រធាន World Bank ប្រកាសគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា ឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្ត្រីក្រសួងការងារ៖ កម្ពុជាចង់ឱ្យមានតំបន់សេដ្ឋកិច្ចពិសេសកូរ៉េ នៅកម្ពុជា**អគ្គស្នងការរងនគរបាលជាតិ ជំរុញដល់នគរបាលខេត្តរតនគិរី ខិតខំបន្តក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែល្អប្រសើរ**ប.ស.ស. រាយការណ៍ពីលទ្ធផលបឋមនៃការចុះស្ទង់មតិនៅតាមសហគ្រាស គ្រឹះស្ថាន ជូនអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក**ក្រសួងសុខាភិបាល បកស្រាយពីស្ថានភាពជំងឺអេដស៍ និងបំភ្លឺការផ្សាយលើបណ្តាញសង្គម ពាក់ព័ន្ធជំងឺអេដស៍នៅខេត្តព្រះសីហនុ និងខេត្តតាកែវ**រដ្ឋមន្ត្រីក្រសួងសាធារណការ ណែនាំដល់ថ្នាក់ដឹកនាំ និងអង្គភាពជំនាញឱ្យរៀបចំប្រព័ន្ធដឹកនាំ និងការអនុវត្តការងារឱ្យបានច្បាស់លាស់ចាប់ពីកម្រិតជំនាញដល់កម្រិតថ្នាក់ដឹកនាំ**រដ្ឋមន្ត្រីការងារ៖ សន្និសីទថ្នាក់ជាតិស្តីពី សេដ្ឋកិច្ចការងារ ឆ្នាំ២០២៤ ផ្តល់ធាតុចូលយ៉ាងសំខាន់ ខណៈកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩**នាយឧត្តមសេនីយ៍ ស ថេត៖ ខេត្តព្រះសីហនុ ជាខេត្តមួយពោរពេញដោយសក្ដានុពលទាំងទេសចរណ៍ និងពាណិជ្ជកម្ម ដូច្នេះការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត**ឯកឧត្តម ហេង សួរ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េ**វិទ្យាស្ថាន NPIC ផ្ដល់ជំនាញខាងអគ្គីសនីស្របតាមស្ដង់ដារអន្តរជាតិ ដើម្បីឆ្លើយតបតាមតម្រូវការទីការងារលើសកលលោក**ប្រធានាធិបតីប៉េរូ អំពាវនាវចង់ឱ្យមានការកាត់ទោសប្រហារជីវិតឡើងវិញ ដើម្បីដាក់លើជនដែលរំលោភបំពានផ្លូវភេទលើកុមារ**ឧបនាយករដ្ឋមន្រ្តី ស សុខា ជំរុញឱ្យអង្គការ-សមាគម ប្រកៀកស្មាបម្រើផលប្រយោជន៍សង្គម និងមនុស្សជាតិ ជាមួយរាជរដ្ឋាភិបាល**លោក Mohammed al-Bashir នាយករដ្ឋមន្រ្តីបណ្តោះអាសន្នរបស់ស៉ីរី អំពាវនាវឱ្យមានការអត់ធ្មត់ និងរក្សាស្ថិរភាព**ទូតជប៉ុនបង្ហាញក្តីសង្ឃឹមថា ឧបករណ៍បុរាណដែលបានផ្តល់ជូន ដល់កម្ពុជា នឹងត្រូវបានប្រើមិនត្រឹមតែសម្រាប់ការសិក្សា ប៉ុន្តែនឹងចូលរួមចំណែកក្នុងការអភិរក្សវប្បធម៌បុរាណ**ជនជាតិឥណ្ឌា៧នាក់ ត្រូវសមត្ថកិច្ចខេត្តកណ្តាលចាប់ខ្លួន ក្រោយធ្វើសកម្មភាព ដើរផ្ដល់កម្ចីក្រៅផ្លូវការតាមមូលដ្ឋាន ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ**បទវិភាគ៖កំណើនយ៉ាងខ្លាំងក្លានៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនគឺជាឱកាសថ្មីសម្រាប់ការអភិវឌ្ឍសកល

ប្រធានាធិបតីប៉េរូ អំពាវនាវចង់ឱ្យមានការកាត់ទោសប្រហារជីវិតឡើងវិញ ដើម្បីដាក់លើជនដែលរំលោភបំពានផ្លូវភេទលើកុមារ

លីម៉ា៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤ ប្រធានាធិបតីនៃប្រទេសប៉េរូ លោកស្រី Dina Boluarte កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានអំពាវនាវចង់ឱ្យមាន ការកាត់ទោសប្រហារជីវិតឡើងវិញ ដើម្បីដាក់លើជនដែលបានប្រព្រឹត្ត បទល្មើសរំលោភសេពសន្ថវៈលើកុមារ ក្រោយករណីឃាតកម្ម លើក្មេងស្រីអាយុ១២ឆ្នាំម្នាក់ ដែលគេជឿថាបានរងការរំលោភបំពានផ្លូវភេទ។

លោកស្រី Boluarte គឺជាប្រធានាធិបតីប៉េរូដំបូងគេ ដែលជាស្រ្តី ហើយបានប្រកាន់ជំហរតឹងរ៉ឹងលើបញ្ហាឧក្រិដ្ឋកម្ម។

លោកស្រី បាននិយាយថា វាដល់ពេលហើយដែលត្រូវពិភាក្សា លើការប្រើប្រាស់ឡើងវិញ នូវទោសប្រហារជីវិត ដែលត្រូវបានរំលាយចោល កាលពីឆ្នាំ១៩៧៩។ លោកស្រី Boluarte បាននិយាយដូច្នេះថា «ដោយប្រឈមមុខហេតុការណ៍ធ្ងន់ធ្ងរបែបនេះ ដែលជារឿង មិនគួរកើតមានក្នុងសង្គម ដល់ពេលហើយ ដែលយើងស្នើឱ្យមានវិធានការយ៉ាងតឹងរ៉ឹង។ វាជាពេលត្រូវបើកការជជែកដេញដោល ជុំវិញការដាក់ទោសប្រហារជីវិតចំពោះ ជនដែលរំលោភសេពសន្ថវៈលើកុមារ»។

កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ប៉ូលិសប៉េរូ បានរកឃើញ សាកសពក្មេងស្រីបាត់ខ្លួន រុំដោយភួយនិងកម្រាល ទុកនៅក្រោមគ្រែ របស់ ជនសង្ស័យជនឃាតករ ក្នុងសង្កាត់ក្រីក្រ Villa Maria del Triunfo នៃរដ្ឋធានីលីម៉ា ដែលជាកន្លែងក្មេងស្រីម្នាក់នោះ បានបាត់ខ្លួន កាលពីថ្ងៃសៅរ៍។

អាជ្ញាធរមិនបានផ្តល់ ព័ត៌មានលម្អិតបន្ថែមឡើយ អំពីជនរងគ្រោះ ក៏ដូចជាជនសង្ស័យ។ យ៉ាងណាមិញ ខាងការិយាល័យរដ្ឋអាជ្ញាទីក្រុងលីម៉ា បាននិយាយថា ខ្លួនបានបើកការស៉ើបអង្កេតលើរឿងនេះ ក្នុងទម្រង់ជាករណីឃាតកម្ម និង រំលោភសេពសន្ថវៈលើអនីតិជន។

គួរបញ្ជាក់ថា ក្រោមច្បាប់បច្ចុប្បន្ននៅប្រទេសប៉េរូ បទល្មើសរំលោភសេពសន្ថវៈលើកុមារ អាយុក្រោម១៤ឆ្នាំ ប្រឈមការជាប់ពន្ធនាគារ អស់មួយជីវិត។ ចាប់តាំងពីឆ្នាំ១៩៩៥មក សភាប៉េរូបានច្រានចោល សេចក្តីព្រាងច្បាប់យ៉ាងហោចចំនួន៨ ដែលបានព្យាយាម ស្តារទោសប្រហារជីវិតឡើងវិញ។ ប្រហែលជាជិត៧០ភាគរយ នៃប្រទេសទាំងអស់នៅទូទាំងពិភពលោក បាននាំគ្នាលុបចោល ទោសប្រហារជីវិត នៅក្នុងច្បាប់ ឬក៏ក្នុងការអនុវត្តជាក់ស្តែង៕

អត្ថបទដែលជាប់ទាក់ទង