**ព្រោះតែសមត្ថកិច្ចតាមចាប់ពេក ក្មេងទំនើងមួយក្រុម ខំប្តូរឈ្មោះ team ទៅហើយ នៅឡើយតែរត់មិនរួចពីចំណាត់ការអាវុធហត្ថរាជធានីភ្នំពេញ**សម្ដេចក្រឡាហោម ស ខេង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកអគ្គរដ្ឋទូត វៀតណាមដែលខិតខំក្នុងការជំរុញនិងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ**ចៅប្រុសបង្កើត និងអនាគតចៅប្រសារ ស្កាត់ទៅទទួល សម្តេចតេជោ ហ៊ុន សែន ពេលសម្តេចអញ្ជើញដល់ទីក្រុងអង់ការ៉ា ប្រទេសតួកគី**ប្រធាន World Bank ប្រកាសគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា ឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្ត្រីក្រសួងការងារ៖ កម្ពុជាចង់ឱ្យមានតំបន់សេដ្ឋកិច្ចពិសេសកូរ៉េ នៅកម្ពុជា**អគ្គស្នងការរងនគរបាលជាតិ ជំរុញដល់នគរបាលខេត្តរតនគិរី ខិតខំបន្តក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែល្អប្រសើរ**ប.ស.ស. រាយការណ៍ពីលទ្ធផលបឋមនៃការចុះស្ទង់មតិនៅតាមសហគ្រាស គ្រឹះស្ថាន ជូនអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក**ក្រសួងសុខាភិបាល បកស្រាយពីស្ថានភាពជំងឺអេដស៍ និងបំភ្លឺការផ្សាយលើបណ្តាញសង្គម ពាក់ព័ន្ធជំងឺអេដស៍នៅខេត្តព្រះសីហនុ និងខេត្តតាកែវ**រដ្ឋមន្ត្រីក្រសួងសាធារណការ ណែនាំដល់ថ្នាក់ដឹកនាំ និងអង្គភាពជំនាញឱ្យរៀបចំប្រព័ន្ធដឹកនាំ និងការអនុវត្តការងារឱ្យបានច្បាស់លាស់ចាប់ពីកម្រិតជំនាញដល់កម្រិតថ្នាក់ដឹកនាំ**រដ្ឋមន្ត្រីការងារ៖ សន្និសីទថ្នាក់ជាតិស្តីពី សេដ្ឋកិច្ចការងារ ឆ្នាំ២០២៤ ផ្តល់ធាតុចូលយ៉ាងសំខាន់ ខណៈកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩**នាយឧត្តមសេនីយ៍ ស ថេត៖ ខេត្តព្រះសីហនុ ជាខេត្តមួយពោរពេញដោយសក្ដានុពលទាំងទេសចរណ៍ និងពាណិជ្ជកម្ម ដូច្នេះការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត**ឯកឧត្តម ហេង សួរ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េ**វិទ្យាស្ថាន NPIC ផ្ដល់ជំនាញខាងអគ្គីសនីស្របតាមស្ដង់ដារអន្តរជាតិ ដើម្បីឆ្លើយតបតាមតម្រូវការទីការងារលើសកលលោក**ប្រធានាធិបតីប៉េរូ អំពាវនាវចង់ឱ្យមានការកាត់ទោសប្រហារជីវិតឡើងវិញ ដើម្បីដាក់លើជនដែលរំលោភបំពានផ្លូវភេទលើកុមារ**ឧបនាយករដ្ឋមន្រ្តី ស សុខា ជំរុញឱ្យអង្គការ-សមាគម ប្រកៀកស្មាបម្រើផលប្រយោជន៍សង្គម និងមនុស្សជាតិ ជាមួយរាជរដ្ឋាភិបាល**លោក Mohammed al-Bashir នាយករដ្ឋមន្រ្តីបណ្តោះអាសន្នរបស់ស៉ីរី អំពាវនាវឱ្យមានការអត់ធ្មត់ និងរក្សាស្ថិរភាព**ទូតជប៉ុនបង្ហាញក្តីសង្ឃឹមថា ឧបករណ៍បុរាណដែលបានផ្តល់ជូន ដល់កម្ពុជា នឹងត្រូវបានប្រើមិនត្រឹមតែសម្រាប់ការសិក្សា ប៉ុន្តែនឹងចូលរួមចំណែកក្នុងការអភិរក្សវប្បធម៌បុរាណ**ជនជាតិឥណ្ឌា៧នាក់ ត្រូវសមត្ថកិច្ចខេត្តកណ្តាលចាប់ខ្លួន ក្រោយធ្វើសកម្មភាព ដើរផ្ដល់កម្ចីក្រៅផ្លូវការតាមមូលដ្ឋាន ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ**បទវិភាគ៖កំណើនយ៉ាងខ្លាំងក្លានៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនគឺជាឱកាសថ្មីសម្រាប់ការអភិវឌ្ឍសកល

វិទ្យាស្ថាន NPIC ផ្ដល់ជំនាញខាងអគ្គីសនីស្របតាមស្ដង់ដារអន្តរជាតិ ដើម្បីឆ្លើយតបតាមតម្រូវការទីការងារលើសកលលោក

ភ្នំពេញ៖ វិទ្យាស្ថានជាតិបច្ចេកទេសកម្ពុជា (NPIC)នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងផ្តល់ការបណ្តុះបណ្តាលជំនាញអគ្គីសនីតាមស្ទង់ដារអន្តរជាតិ ដើម្បីឆ្លើយតាមតម្រូវការកំណើនទីផ្សារការងារនៅកម្ពុជា និងប្រទេសក្នុងតំបន់ ខណៈវិទ្យាស្ថានមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនកូរ៉េ និងជប៉ុន។

លោកបណ្ឌិត ចេង ហ៊ឈង នាយកមហាវិទ្យាល័យអគ្គិសនីនៃវិទ្យាស្ថាន NPIC បានថ្លែងថា៖« វិទ្យាស្ថាន NPIC បណ្តុះបណ្តាលសិស្សទៅតាមបែបស្តង់ដារបរទេស ក្រោយបញ្ចប់ការសិក្សានិស្សិតក៏អាចមានឳកាសទៅធ្វើការនៅតាមស្ថាប័នក្នុងស្រុក ឬអាចធ្វើនៅក្រុមហ៊ុនធំៗក្រៅប្រទេសផងដែរ»។

លោកបន្ថែមថា៖« ខ្ញុំលើកទឹកចិត្តឲ្យនិស្សិតនៅតែបន្តមកដាក់ពាក្យចូលរៀនក្នុងវិស័យបច្ចេកទេសអគ្គិសនីឲ្យកាន់តែច្រើន ស្របពេលនេះទីផ្សារការងារទាំងក្នុង និងក្រៅស្រុកនៅតែសម្បូរ នៅមិនទាន់លើសតម្រូវការនោះទេ»។

លោកបន្តថា និស្សិត NPIC ភាគច្រើនបានចូលប្រឡូកក្នុងវិស័យការងារក្នុងអំឡុងពេលដែលពួកគាត់កំពុងទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសអគ្គីសនី ដើម្បីដកស្រង់បទពិសោធទីផ្សារការងារដែលទាក់ទងនឹងជំនាញពួកគាត់កំពុងសិក្សានៅសាលា និងទទួលបានប្រាក់ចំណូលបន្ថែមផងដែរ។

ជាមួយគ្នានេះ លោកថា វិទ្យាស្ថាន NPIC តែងតែលើកទឹកចិត្តសិស្សនិស្សិតដែលមានជីវភាពខ្វះខាត ហើយមានបំណងចង់សិក្សាជំនាញបច្ចេកទេសអគ្គីសនី ដោយនិស្សិតស្រីទទួលបានអាហារូបករណ៍ ៣០% និងអាហារូបករណ៍ទៅតាមនិទ្ទេសរបស់ខ្លួន ខណៈដែលសិស្សជាបុរសមានការលើកទឹកចិត្តបញ្ចុះតម្លៃសិក្សាជាច្រើនទៀត ដើម្បីឱ្យពួកគាត់មានឱកាសសិក្សាជំនាញជាមួយសិស្សដទៃទៀត។

ម្យ៉ាងទៀតសិស្សនិស្សិតដែលមិនមានលទ្ធភាពបង់ថ្លៃសិក្សា និងពុំមានការងារធ្វើនោះ លោកនាយកបានលើកទឹកចិត្តឱ្យពួកគាត់គួរតែចូលសិក្សាក្នុងកម្មវិធី ១,៥លានប្រាំសែនដែលដាក់ចេញដោយរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដោយទទួលបានការឧបត្តម្ភពីរាជរដ្ឋាភិបាល និងទទួលបានការប្រាក់លើកទឹកចិត្ត រៀនមិនចាំបាច់បង់ថ្លៃសិក្សា និងទទួលបានជំនាញសិក្សាស្របតាមស្ទង់ដារបរទេសថែមទៀតផង។

គួររំឭកថា នៅក្នុងឆ្នាំសិក្សា២០២៣-២០២៤នេះ និស្សិត NPIC ដែលត្រូវប្រឡងចេញកម្រិតថ្នាក់បរិញ្ញាប័ត្ររងជំនាញបច្ចេកទេសអគ្គីសនីចំនួន ១១៨នាក់ ថ្នាក់វិស្វករខាងអគ្គីសនីចំនួន ៣៧៣នាក់ ជាមួយនឹង ១១៤គម្រោងសម្រាប់ការសិក្សាស្រាវជ្រាវ ដើម្បីប្រឡងបញ្ចប់ការសិក្សា។ ដោយគម្រោងសិក្សាស្រាវជ្រាវនៅឆ្នាំនេះ សិស្សនិស្សិតបានអនុវត្តល្អប្រសើរជាងឆ្នាំមុន បើធៀបនឹងឆ្នាំដែលមានវិបត្តិកូវីត-១៩ ពោលគឺសិស្សនិស្សិតមានការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូ និងការអនុវត្តផ្ទាល់ក្នុងថ្នាក់រួមគ្នា៕

អត្ថបទដែលជាប់ទាក់ទង