**ព្រោះតែសមត្ថកិច្ចតាមចាប់ពេក ក្មេងទំនើងមួយក្រុម ខំប្តូរឈ្មោះ team ទៅហើយ នៅឡើយតែរត់មិនរួចពីចំណាត់ការអាវុធហត្ថរាជធានីភ្នំពេញ**សម្ដេចក្រឡាហោម ស ខេង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកអគ្គរដ្ឋទូត វៀតណាមដែលខិតខំក្នុងការជំរុញនិងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ**ចៅប្រុសបង្កើត និងអនាគតចៅប្រសារ ស្កាត់ទៅទទួល សម្តេចតេជោ ហ៊ុន សែន ពេលសម្តេចអញ្ជើញដល់ទីក្រុងអង់ការ៉ា ប្រទេសតួកគី**ប្រធាន World Bank ប្រកាសគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា ឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្ត្រីក្រសួងការងារ៖ កម្ពុជាចង់ឱ្យមានតំបន់សេដ្ឋកិច្ចពិសេសកូរ៉េ នៅកម្ពុជា**អគ្គស្នងការរងនគរបាលជាតិ ជំរុញដល់នគរបាលខេត្តរតនគិរី ខិតខំបន្តក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែល្អប្រសើរ**ប.ស.ស. រាយការណ៍ពីលទ្ធផលបឋមនៃការចុះស្ទង់មតិនៅតាមសហគ្រាស គ្រឹះស្ថាន ជូនអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក**ក្រសួងសុខាភិបាល បកស្រាយពីស្ថានភាពជំងឺអេដស៍ និងបំភ្លឺការផ្សាយលើបណ្តាញសង្គម ពាក់ព័ន្ធជំងឺអេដស៍នៅខេត្តព្រះសីហនុ និងខេត្តតាកែវ**រដ្ឋមន្ត្រីក្រសួងសាធារណការ ណែនាំដល់ថ្នាក់ដឹកនាំ និងអង្គភាពជំនាញឱ្យរៀបចំប្រព័ន្ធដឹកនាំ និងការអនុវត្តការងារឱ្យបានច្បាស់លាស់ចាប់ពីកម្រិតជំនាញដល់កម្រិតថ្នាក់ដឹកនាំ**រដ្ឋមន្ត្រីការងារ៖ សន្និសីទថ្នាក់ជាតិស្តីពី សេដ្ឋកិច្ចការងារ ឆ្នាំ២០២៤ ផ្តល់ធាតុចូលយ៉ាងសំខាន់ ខណៈកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩**នាយឧត្តមសេនីយ៍ ស ថេត៖ ខេត្តព្រះសីហនុ ជាខេត្តមួយពោរពេញដោយសក្ដានុពលទាំងទេសចរណ៍ និងពាណិជ្ជកម្ម ដូច្នេះការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត**ឯកឧត្តម ហេង សួរ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េ**វិទ្យាស្ថាន NPIC ផ្ដល់ជំនាញខាងអគ្គីសនីស្របតាមស្ដង់ដារអន្តរជាតិ ដើម្បីឆ្លើយតបតាមតម្រូវការទីការងារលើសកលលោក**ប្រធានាធិបតីប៉េរូ អំពាវនាវចង់ឱ្យមានការកាត់ទោសប្រហារជីវិតឡើងវិញ ដើម្បីដាក់លើជនដែលរំលោភបំពានផ្លូវភេទលើកុមារ**ឧបនាយករដ្ឋមន្រ្តី ស សុខា ជំរុញឱ្យអង្គការ-សមាគម ប្រកៀកស្មាបម្រើផលប្រយោជន៍សង្គម និងមនុស្សជាតិ ជាមួយរាជរដ្ឋាភិបាល**លោក Mohammed al-Bashir នាយករដ្ឋមន្រ្តីបណ្តោះអាសន្នរបស់ស៉ីរី អំពាវនាវឱ្យមានការអត់ធ្មត់ និងរក្សាស្ថិរភាព**ទូតជប៉ុនបង្ហាញក្តីសង្ឃឹមថា ឧបករណ៍បុរាណដែលបានផ្តល់ជូន ដល់កម្ពុជា នឹងត្រូវបានប្រើមិនត្រឹមតែសម្រាប់ការសិក្សា ប៉ុន្តែនឹងចូលរួមចំណែកក្នុងការអភិរក្សវប្បធម៌បុរាណ**ជនជាតិឥណ្ឌា៧នាក់ ត្រូវសមត្ថកិច្ចខេត្តកណ្តាលចាប់ខ្លួន ក្រោយធ្វើសកម្មភាព ដើរផ្ដល់កម្ចីក្រៅផ្លូវការតាមមូលដ្ឋាន ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ**បទវិភាគ៖កំណើនយ៉ាងខ្លាំងក្លានៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនគឺជាឱកាសថ្មីសម្រាប់ការអភិវឌ្ឍសកល

រដ្ឋមន្ត្រីក្រសួងសាធារណការ ណែនាំដល់ថ្នាក់ដឹកនាំ និងអង្គភាពជំនាញឱ្យរៀបចំប្រព័ន្ធដឹកនាំ និងការអនុវត្តការងារឱ្យបានច្បាស់លាស់ចាប់ពីកម្រិតជំនាញដល់កម្រិតថ្នាក់ដឹកនាំ

ភ្នំពេញ៖ នៅទីស្តីការក្រសួង នារសៀលថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដោយមានការអញ្ជើញចូលពី លោកជំទាវ ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង ជាច្រើនរូប។

កិច្ចប្រជុំនាឱកាសនេះ បានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈសំខាន់ៗ រួមមានការផ្តល់រង្វាន់លើកទឹកចិត្តជូនបុត្រធីតារបស់មន្រ្តីរាជការក្រសួងសាធារណការ និកដឹកជញ្ជូន ដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ បទបង្ហាញស្តីពីផែនការសកម្មភាព និងទិសដៅការងារឆ្នាំ២០២៥ លើការងារបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ព្រមទាំងកិច្ចពិភាក្សាសំខាន់ៗផ្សេងទៀតក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។

ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានអបអរសាទរដល់បុត្រធីតារបស់មន្រ្តីរាជការក្រសួងសាធារណការ និកដឹកជញ្ជូន ដែលទទួលបាននិទ្ទេស A និងបានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំក្រសួង និងអង្គភាពជំនាញឱ្យរៀបចំប្រព័ន្ធដឹកនាំ និងការអនុវត្តការងារឱ្យបានច្បាស់លាស់ចាប់ពីកម្រិតជំនាញដល់កម្រិតថ្នាក់ដឹកនាំ និងចូលរួមខិតខំអនុវត្តការងារតាមទិសដៅការរបស់ក្រសួងឱ្យបានលទ្ធផលល្អប្រសើរ តាមរយៈការសហការគ្នាឱ្យបានស្អិតរមួត និងអនុវត្តយន្តការ វាយតម្លៃ និងការតម្រង់ទិសការងារ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរដល់ថ្នាក់ដឹកនាំក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកលខាងមុខ ឱ្យជួបប្រទះតែសេចក្តីសុខ និងសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង