ចៅប្រុសបង្កើត និងអនាគតចៅប្រសារ ស្កាត់ទៅទទួល សម្តេចតេជោ ហ៊ុន សែន ពេលសម្តេចអញ្ជើញដល់ទីក្រុងអង់ការ៉ា ប្រទេសតួកគី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហោះរូប ចៅប្រុសបង្កើត និងអនាគតចៅប្រសារ ដែលស្កាត់ទៅទទួលពេលសម្តេចអញ្ជើញដល់ទីក្រុងអង់ការ៉ា ប្រទេសតួកគី។
ជាមួយការបង្ហោះរូបភាពជាមួយចៅប្រុសបង្កើត និងអនាគតចៅប្រសារ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា ចៅដទៃទៀត មិនបានទៅទទួលនោះទេ ព្រោះជាប់រៀន និងសុំទិដ្ឋាការចូលប្រទេសតួកគីមិនទាន់។ ចៅប្រុស និងអនាគតចៅប្រសារដែលធ្វើដំណើរទៅទទួលសម្តេចតេជោនាពេលនេះ ពួកគេកំពុងសិក្សានៅប្រទេសហគមន៍អឺរ៉ុប។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ បានអញ្ជើញដល់ទីក្រុងអង់ការ៉ា ប្រទេសតួកគី នៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការរយៈពេលពីរថ្ងៃ៕