**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

សម្ដេចក្រឡាហោម ស ខេង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកអគ្គរដ្ឋទូត វៀតណាមដែលខិតខំក្នុងការជំរុញនិងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុញ្ញាតឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នៅវិមានរដ្ឋសភា ។

ជាកិច្ចចាប់ផ្ដើមសម្តេច បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកអគ្គរដ្ឋទូត ក្នុងអាណត្ដិបេសកកម្មការទូតនៅកម្ពុជា ដែលបានខិតខំក្នុងការជំរុញនិងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម។

សម្តេចជឿជាក់ថាទោះបីចប់អាណត្តិបេសកកម្មនៅកម្ពុជាក៏ប៉ុន្តែ សម្ដេចសង្ឃឹមជឿជាក់ ថា ឯកឧត្តម នៅតែបន្តរួមចំណែកពីគ្រប់លទ្ធភាពដើម្បី ជំរុញនិងលើកកម្ពស់ដល់ទំនាក់ទំនងប្រទេសទាំងពីរបន្តរីកចម្រើនលូតលាស់ទៅមុខថែមទៀត។

ក្នុងនាមសម្តេច ផ្ទាល់ សូមអបអរសាទរចំពោះអ្វីដែលជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រវាងរដ្ឋាភិបាលទាំងពីរ រវាងក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខ នៃប្រទេសទាំងពីរ ដែលមានរហូតមកដល់ពេលនេះ។

សម្តេច ក៏នៅតែបន្តលើកទឹកចិត្តឲ្យគ្រប់យន្តការនៃសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បន្តអភិវឌ្ឍរីកចម្រើន ល្អប្រសើរទៅមុខថែមទៀត។

សម្តេច ក៏សូមយកឱកាសនេះផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខនិងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាពិសេសថ្នាក់ដឹកនាំដែល ធ្លាប់ជា សមភាគី ក្នុងពេលដែល សម្ដេច ធ្លាប់បំពេញការងារជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមជូនពរសព្វសាធុការពរចំពោះថ្នាក់ដឹកនាំរបស់វៀតណាម។

ជាការឆ្លើយតបឯកអគ្គរដ្ឋទូត សូមថ្លែងអំណរគុណចំពោះសម្តេច ក្នុងពាក្យពេចន៍ដ៏ល្អទាំងនេះ ឯកឧត្តម បានមានប្រសាសន៍ថាក្នុងរយៈពេលប្រមាណជាងបីឆ្នាំ កន្លែង មកនេះ ដែល ឯកឧត្តម ទទួលតួនាទីជាឯកអគ្គរដ្ឋទូត នៅកម្ពុជា ឯកឧត្តម សូមថ្លែងអំណរគុណចំពោះការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រដល់ការបំពេញបេសកកម្មរបស់ឯកឧត្តម និងសហការីនៅព្រះរាជាណាចក្រកម្ពុជារហូតដល់ចប់អាណត្តិ។

ឯកឧត្តម ក៏បានជម្រាបជូនអំពី វឌ្ឍនភាពនៃកិច្ចសហប្របត្តិការរវាងប្រទេសទាំងពីរ ដែលបន្តអភិវឌ្ឍ ល្អប្រសើរជាលំដាប់ ទាំងលើវិស័យនយោបាយ វិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ សិក្សាធិការ និងវិស័យសន្តិសុខ ដែល ភាគីទាំងពីរបានខិតខំរួមគ្នាថែរក្សាបរិយាកាសសង្គម នៃប្រទេសទាំងពីរបានល្អប្រសើរ ដែលបម្រើដល់ការអភិវឌ្ឍ របស់ប្រទេសទាំងពីរ។

ឯកឧត្តម ក៏សង្ឃឹមជឿជាក់ ហើយក៏បន្ត គាំទ្រដល់កិច្ចសហប្រតិបត្តិការ និងជំរុញដល់ទំនាក់ទំនងទៅវិញទៅមករវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើនជាលំដាប់។

នៅក្នុងឱកាសនេះដែរឯកឧត្តម ក៏សូមថ្លែងអំណរគុណនិងជូនពរសម្ដេចក្រឡាហោម អោយមានសុខភាពល្អ និងបន្តចូលរួមគាំទ្រទៅដល់ការលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាបន្តទៀត។

ជាថ្មីម្តងទៀតសម្តេច សង្ឃឹមជឿជាក់ថាឯកអគ្គរដ្ឋទូតថ្មីរបស់វៀតណាមនឹងបន្ត ពង្រឹងពង្រីកនូវអ្វីដែលជាសមិទ្ធផល ដែល ឯកឧត្តម ង្វៀន ហ៊ុយតាំង សម្រេចបានដល់ពេលនេះ សម្តេចក៏សូមជូនពរដល់ ឯកឧត្ដម ទទួលបានជោគជ័យនៅក្នុងបេសកកម្មថ្មីៗ របស់ឯកឧត្ដម តទៅថ្ងៃមុខបន្ទាប់ពីបញ្ចប់អាណត្តិការងារនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង