**នាយករដ្ឋមន្ត្រី៖ កន្លងមកមានជនល្មើសជាច្រើន ​ដែលភាគច្រើនជាជនអន្តោប្រវេសន៍បរទេសខុសច្បាប់ បន្លំខ្លួនចូលមកកម្ពុជា ដើម្បីសង្ងំលាក់ខ្លួន បង្កើតជាបទល្មើស យ៉ាងអនាធិបតេយ្យ**ក្រុមហ៊ុនធំៗទាំង៩ រៀបចំរួចរាល់ដើម្បីស្វាគមន៍យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ មកដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ**សម្តេចធិបតី៖ ការផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃការជួញដូរមនុស្ស មានសារៈសំខាន់សម្រាប់ដាស់តឿនដល់ប្រជាជន ពិសេសយុវជន**សម្តេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាប្រឆាំងដាច់ខាត នូវអំពើជួញដូរមនុស្សគ្រប់ប្រភេទ**សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍លោក ឃ្លាំង ថារ៉ាវុធ ដែលបានសុំចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា**លោកជំទាវ ម៉ាន ចិន្តា អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី “សុខភាពបន្តពូជ និងអាហារូបត្ថម្ភ” ជូនដល់មន្រ្តីទទួលបន្ទុកថ្នាក់ខេត្ត ស្រុក និងការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម មកពីខេត្តគោលដៅទាំង៩**ក្រសួងបរិស្ថាន ប្តេជ្ញាចិត្តខ្ពស់ចូលរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល****សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ» លើកទី១៨**ព្រោះតែសមត្ថកិច្ចតាមចាប់ពេក ក្មេងទំនើងមួយក្រុម ខំប្តូរឈ្មោះ team ទៅហើយ នៅឡើយតែរត់មិនរួចពីចំណាត់ការអាវុធហត្ថរាជធានីភ្នំពេញ**សម្ដេចក្រឡាហោម ស ខេង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកអគ្គរដ្ឋទូត វៀតណាមដែលខិតខំក្នុងការជំរុញនិងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ**ចៅប្រុសបង្កើត និងអនាគតចៅប្រសារ ស្កាត់ទៅទទួល សម្តេចតេជោ ហ៊ុន សែន ពេលសម្តេចអញ្ជើញដល់ទីក្រុងអង់ការ៉ា ប្រទេសតួកគី**ប្រធាន World Bank ប្រកាសគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា ឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្ត្រីក្រសួងការងារ៖ កម្ពុជាចង់ឱ្យមានតំបន់សេដ្ឋកិច្ចពិសេសកូរ៉េ នៅកម្ពុជា**អគ្គស្នងការរងនគរបាលជាតិ ជំរុញដល់នគរបាលខេត្តរតនគិរី ខិតខំបន្តក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែល្អប្រសើរ**ប.ស.ស. រាយការណ៍ពីលទ្ធផលបឋមនៃការចុះស្ទង់មតិនៅតាមសហគ្រាស គ្រឹះស្ថាន ជូនអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក**ក្រសួងសុខាភិបាល បកស្រាយពីស្ថានភាពជំងឺអេដស៍ និងបំភ្លឺការផ្សាយលើបណ្តាញសង្គម ពាក់ព័ន្ធជំងឺអេដស៍នៅខេត្តព្រះសីហនុ និងខេត្តតាកែវ**រដ្ឋមន្ត្រីក្រសួងសាធារណការ ណែនាំដល់ថ្នាក់ដឹកនាំ និងអង្គភាពជំនាញឱ្យរៀបចំប្រព័ន្ធដឹកនាំ និងការអនុវត្តការងារឱ្យបានច្បាស់លាស់ចាប់ពីកម្រិតជំនាញដល់កម្រិតថ្នាក់ដឹកនាំ**រដ្ឋមន្ត្រីការងារ៖ សន្និសីទថ្នាក់ជាតិស្តីពី សេដ្ឋកិច្ចការងារ ឆ្នាំ២០២៤ ផ្តល់ធាតុចូលយ៉ាងសំខាន់ ខណៈកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩

លោកជំទាវ ម៉ាន ចិន្តា អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី “សុខភាពបន្តពូជ និងអាហារូបត្ថម្ភ” ជូនដល់មន្រ្តីទទួលបន្ទុកថ្នាក់ខេត្ត ស្រុក និងការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម មកពីខេត្តគោលដៅទាំង៩

ភ្នំពេញ៖ លោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការងារនារី អញ្ជើញជាអធិបតីភាព បេីកវគ្គបណ្តុះបណ្តាល ស្តីពី “សុខភាពបន្តពូជ និងអាហារូបត្ថម្ភ” ជូនដល់មន្រ្តីទទួលបន្ទុកថ្នាក់ខេត្ត ស្រុក និងការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម មកពីខេត្តគោលដៅទាំង៩ រួមមាន ខេត្តបន្ទាយមានជ័យ ព្រះវិហារ សៀមរាប កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ មានចំនួនប្រមាណ ៤៥នាក់ ដែលមានរយៈពេល៣ថ្ងៃ ១១-១៣ ខែធ្នូ ឆ្នាំ ២០២៤ ដែលរៀបចំឡើងដោយ នាយកដ្ឋានស្រ្តី និងសុខភាពនៃ ក្រសួងកិច្ចការនារី ដោយប្រើប្រាស់រាជរដ្ឋាថវិកាជាតិតាមកម្មវិធី (PB) ធ្វើឡើងនៅសណ្ឋាគារ ដឹវាយផាលែស ក្រុងសិរីសោភ័ណ។

មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលខាងលើ លោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការងារនារី បានលេីកឡេីងថា កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការកាត់បន្ថយមរណភាពមាតាទារក និងកុមារ តាមរយៈការផ្តល់សេវាពន្យាកំណើត ឬផែនការគ្រួសាររំលូតកូនដោយសុវត្ថិភាពសុខភាព បន្តពូជយុវវ័យ ការថែទាំទារកមុន និងក្រោយសម្រាល ការបង្ការការចម្លងមេរោគអេដស៍ ពីម្ដាយទៅកូន ការផ្តល់វ៉ាក់សាំងបង្ការជំងឺ ការព្យាបាលជំងឺផ្លូវដង្ហើមស្រួច និងជំងឺរាគរូស លើកុមារ ការកាត់បន្ថយបញ្ហាអាហារូបត្ថម្ភ ការកាត់បន្ថយអត្រាក្រិសក្រិនក្នុងចំណោមកុមារ, ការលើកកម្ពស់អាហារូបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះ, ការលើកទឹកចិត្តការបំបៅទឹកដោះម្តាយ តែមួយគត់ព្រមទាំងផ្តល់អាហារបន្ថែមចម្រុះមុខដល់ទារកនិងកុមារតូចឱ្យបានគ្រប់ ការផ្តល់បន្ថែមជីវជាតិអា និងជីវជាតិដែក (អាស៊ីតហ្វូលិក) ការគ្រប់គ្រងជំងឺឆ្លងពិសេស មេរោគអេដស៍/ ជំងឺអេដស៍ របេង និងគ្រុនចាញ់…។ល។ ដើម្បីកែលម្អសុខភាពរបស់ប្រជាជនកម្ពុជា។

ជាមួយគ្នា លោកជំទាវបន្តថា នៅក្នុងបញ្ចកោណទី១ និង មុំទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិ ទី៧ ផ្តោតទៅលើ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ដែលមានគោលដៅយុទ្ធសាស្ត្រ ផ្តោត លើការបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលពីជំងឺមិនឆ្លងចម្បងៗ, ការបន្តលើកកម្ពស់ សុខភាពបន្តពូជ សុខភាពទារក កុមារ និងមាតា, ការពង្រឹង សមត្ថភាព ស្ថាប័ន ក្នុងការដឹកនាំបដិវត្តកម្ម និងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល, ការបន្តបង្កើនគុណភាព និងសមត្ថភាពរោគវិនិច្ឆ័យ ក្នុងការព្យាបាល និងការថែទាំ, ការបន្តពង្រឹង គុណភាព នៃការបណ្តុះបណ្តាលវិជ្ជាជីវៈ សុខាភិបាល,ការលើកកម្ពស់សមត្ថភាពជំនាញ,ការលើក កម្ពស់កិច្ចសហការរវាងក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងការចូលរួមរបស់ប្រជាជនតាមសហគមន៍៕

អត្ថបទដែលជាប់ទាក់ទង