សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍លោក ឃ្លាំង ថារ៉ាវុធ ដែលបានសុំចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសស្វាគមន៍ លោក ឃ្លាំង ថារ៉ាវុធ ដែលបានសុំចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈបណ្ដាញសង្គមសម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា “ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូមស្វាគមន៍ លោក ឃ្លាំង ថារ៉ាវុធ ដែលបានសុំចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ខ្ញុំសូមជូនពរលោកនិងក្រុមគ្រួសារជួបតែសេចក្តីសុខសេចក្តីចម្រើន”៕