**ក្រសួងបរិស្ថាន៖ ABC News យករូបភាពមានប្រភពមិនច្បាស់លាស់ និងរូបភាពចាស់ៗទៅកាត់ត ហើយផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ មិនបានឆ្លុះបញ្ចាំងពីការពិត និងតថភាពជាក់ស្តែង នៅកម្ពុជា**អង្គការនៃប្រទេសនាំចេញប្រេង (OPEC) កាត់បន្ថយការព្យាកររបស់ខ្លួន សម្រាប់កំណើនតម្រូវការប្រេងពិភពលោក សម្រាប់រយៈពេល៥ខែជាប់ៗគ្នា**ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញបេីកកិច្ចប្រជុំបូកសរុបការងារព្រៃឈេីប្រចាំឆ្នាំ២០២៤​ និងទិសដៅអនុវត្តឆ្នាំ២០២៥**អគ្គនាយករង ប.ស.ស. អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការអនុវត្តថវិកាតាមនីតិវីធី និងការគ្រប់គ្រងហិរញ្ញវត្ថុ”**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងប្រកាស ស្ដីពីបែបបទនីតិវិធី នៃការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង ប្តេជ្ញាតស៊ូរហូតដល់ទីបញ្ចប់**លោក ពូទីន៖ រុស្ស៊ីគួរតែក្លាយជាមេដឹកនាំពិភពលោកនៅក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)**ឯកឧត្ដម សួស ប្រាថ្នា អញ្ជើញចូលរួម ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១៨ ក្រោមប្រធានបទ “ប្រឆាំងដាច់ខាតអំពើ​ជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល”**អ៊ុយក្រែនវាយប្រហាររុស្ស៊ីដោយកាំជ្រួច ATACMS ដែលផលិតដោយសហរដ្ឋអាមេរិក**ឧត្តមអគ្គានុរក្ស ថ្នាក់លេខ១ ឈន សាណាត បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានពន្ធនាគារ**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់គ្រឿងឧបភោគបរិភោគ ជូនគ្រួសារកងទ័ព អតីតយោធិនចូលសោធននិវត្តន៍ និងពលរដ្ឋ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨**បទវិភាគ៖ការបិទខ្ទប់គ្មានច្រកចេញទេ ការបើកចំហទើបជាផ្លូវត្រឹមត្រូវ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ពង្រឹងតួនាទីភារកិច្ចកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់ជាំក្របី ដែនជម្រកសត្វព្រែបឹងពែរ ខេត្តកំពង់ធំ**ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ កឹម ស៊ីថន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម**ឯកឧត្ដមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួម ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១៨ ក្រោមប្រធានបទ “ប្រឆាំងដាច់ខាតអំពើ​ជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល”**លោក Yoon Suk Yeol ប្ដេជ្ញាតស៊ូរហូតដល់ទីបញ្ចប់ ខណៈរូបលោកកំពុងប្រឈមនឹងនីតិវិធីបោះឆ្នោតចោទប្រកាន់ ដកតំណែងលើកទី២**ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អញ្ជើញលោក ស៊ី ជីនពីង ចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក នៅខែក្រោយនេះ**មន្ទីរបញ្ចកោណ៖ រុស្ស៉ីអាចនឹងវាយប្រហារលើអ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយប្រើមីស៊ីលបាលិស្ទីគល្បឿនលឿន ជាងសំឡេងស៊េរីថ្មី**ស្វីស នឹងបន្តចូលរួមគាំទ្រដល់ការងារបោសសម្អាតមីន ដើម្បីអាចឲ្យកម្ពុជាសម្រេចគោលដៅរបស់ខ្លួន**ប្រលែងត្រីរាជចំនួន ៤ក្បាល ចូលទៅក្នុងបឹងធម្មជាតិវិញ

ឯកឧត្ដមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួម ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១៨ ក្រោមប្រធានបទ “ប្រឆាំងដាច់ខាតអំពើ​ជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល”

ភ្នំពេញ៖ ឯកឧត្ដម ប៉ែន វិបុល ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១៨ ក្រោមប្រធានបទ “ប្រឆាំងដាច់ខាតអំពើ​ជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

មានប្រសាសន៍នាឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជួញដូរមនុស្ស មិនត្រឹមតែធ្វេីឱ្យប៉ះពាល់ដល់ជនរងគ្រោះប៉ុណ្ណោះទេ ថែមទាំងធ្វេីឱ្យប៉ះពាល់​ដល់កិត្តិនាមរបស់កម្ពុជា​ ដូចនេះយើងត្រូវការពារកម្ពុជា ហើយការការពារកម្ពុជា ស្មើនឹង​ការពាររូបភាព កិត្តិយសកម្ពុជា ក៏ដូចជាការពារពលរដ្ឋកម្ពុជា និងគ្រប់ជាតិសាសន៍​នៅកម្ពុជា ដែលជាការការពារផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា ។

សម្ដេចធិបតីបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តខ្ពស់ និងខិតខំប្រឹងប្រែង ទាំងនៅក្នុងគ្រប់កងកម្លាំង​ អាជ្ញាធរ​មានសមត្ថកិច្ច​ និងភាគីពាក់ព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រឹដ្ឋកម្មជួញដូរមនុស្ស និងទាសភាពសម័យទំនើប ដែល​មានចរិតឆ្លងដែន និងជាបញ្ហាប្រឈមទាំងសម្រាប់តំបន់ និងពិភពលោក។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ក្នុងរយៈពេលជាងមួយឆ្នាំនេះ ក្រសួង​មហាផ្ទៃ និងគ្រប់កងកម្លាំងទាំងអស់ បានអនុវត្ត​ និងបំពេញបេសកកម្មរបស់ខ្លួនយ៉ាង​សកម្ម​ ដែលបន្តបេសកកម្មពីអាណត្តិកន្លងទៅ ដើម្បី​ប្រយុទ្ធប្រឆាំង បង្ក្រាប បង្ការ និងទប់ស្កាត់ការជួញដូរ​មនុស្ស។ ការជួញដូរមនុស្សមិនមែនកើតតែក្នុងបច្ចុប្បន្នទេ តែវាបានកើតឡើងតាំងពីគ្រប់សម័យ​កាលតាំងពីបូរាណ។ ទម្រង់នៃការជួយដូរមនុស្ស គឺមិនមានភាពច្បាស់លាស់ និងស្មុគស្មាញ ដែលបានបន្លំខ្លួន​ក្នុងសកម្មភាពស្របច្បាប់ ហេីយប្រែទៅ​ជាការប្រព្រឹត្តល្មេីសច្បាប់។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រសួងការបរទេស ក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ និងក្រសួង-ស្ថាប័ន​ និង​ដៃគូពាក់​ព័ន្ធទាំងអស់ដែលបានចាត់ចែងភ្លាមៗក្នុងការចេញសកម្មភាព និងសហការគ្នាអន្តរាគមន៍ជួយជនរងគ្រោះ​ និង​ប្រយុទ្ធប្រឆាំងនឹង​ការជួញដូរមនុស្ស។ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវឈរលើគ្រប់ទិដ្ឋភាពទាំងអស់ ទាំងទិដ្ឋភាពច្បាប់ បច្ចេកទេស និងមនុស្សធម៌។ ការជួយគ្រប់ជនជាតិ គឺជាការជួយគ្នា និងកិច្ចសហប្រតិបត្តិការគ្នា ដែលជាកាតព្វកិច្ចរបស់​មនុស្សជាតិ ឈរលើកិច្ចការ​មនុស្សធម៌ និងសង្គ្រោះជីវិត ដូចនេះការពង្រឹងវិធានការច្បាប់ និងពង្រឹងការប្រើប្រាស់បច្ចេកវិទ្យា ដោយប្រែក្លាយការប្រើប្រាស់​បច្ចេកវិទ្យាជាកាលានុវត្តភាពដេីម្បី​បង្ក្រាបការ​ជួញដូរ​មនុស្ស​ជាកិច្ចការសំខាន់​ ពីព្រោះ​ការជួញដូរមនុស្ស មិនត្រឹមតែធ្វេីឱ្យប៉ះពាល់ដល់ជនរងគ្រោះប៉ុណ្ណោះទេ ថែមទាំងធ្វេីឱ្យប៉ះពាល់​ដល់កិត្តិនាមរបស់កម្ពុជា​ ដូចនេះយើងត្រូវការពារកម្ពុជា ហើយការការពារកម្ពុជា ស្មើនឹង​ការពាររូបភាព កិត្តិយសកម្ពុជា ក៏ដូចជាការពារពលរដ្ឋកម្ពុជា និងគ្រប់ជាតិសាសន៍​នៅកម្ពុជា ដែលជាការការពារផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង