**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លឹម ប៊ុនហុក ជារដ្ឋលេខាធិការ និងជាទីប្រឹក្សា នៃក្រសួងព្រះបរមរាជវាំង**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ សម្អាតចកចេញពីបឹង និងបង្កើនការប្រើប្រាស់ App NoDrug**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App)**លោកជំទាវ ខៀវ បូរី អញ្ជើញបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០**ខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ីបន្លឺសម្រែកថា រដ្ឋធានីមូស្គូសង្កេតឃើញថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ការពិតជាក់ស្តែងអំពីស្ថានភាពនៃវិបត្តិអ៊ុយក្រែន**រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថាលោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយហៅថា «សេវាប្រាក់ចំណូលក្រៅប្រទេស» ដើម្បីប្រមូលពន្ធ និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស**ប.ស.ស ចេញសេចក្តីជូនដំណឹងស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ក្នុងបេឡាជាតិសន្តិសុខសង្គម”**ក្រសួងការងារ ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់**តំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា គ្របដណ្ដប់ដោយអ័ព្ទក្រាស់ និងអាកាសធាតុត្រជាក់ បង្កឱ្យមានការពន្យារពេលរថភ្លើង និងជើងហោះហើរ**មន្ត្រីហុងកុង ពិភាក្សាជាមួយភាគីថៃ នៅរាជធានីបាងកកក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយជួយសង្គ្រោះអ្នកដែលត្រូវបានបោកបញ្ឆោតពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី**សំណេរអង្គរ លើកទី២ នឹងធ្វើឡើងនាថ្ងៃទី១៩ ខែមករា នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត**គុយបា នឹងដោះលែងអ្នកទោសចំនួន៥៥៣នាក់ ក្រោយ ទីក្រុងវ៉ាស៉ីនតោន ដកចេញពីបញ្ជីនៃរដ្ឋគាំទ្រភេរវកម្ម**ប្រមុខអង្គការដែនសមុទ្ររបស់ UN ចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក បៃដិន នឹងប្រគល់ផែនទីបង្ហាញផ្លូវទៅឱ្យក្រុមរបស់លោក ដូណាល់ ត្រាំប្រធានាធិបតីជាប់ឆ្នោត ធ្វើកិច្ចការបន្តក្រោយសង្គ្រាមបិទបញ្ចប់នៅតំបន់ហ្កាហ្សា**TikTok គ្រោងបិទកម្មវិធីរបស់ខ្លួននៅថ្ងៃអាទិត្រសប្តាហ៍នេះនៅទូទាំងសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក ចុះកិច្ចព្រមព្រៀង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ជាមួយប្រទេសអាមេនី**TikTok អាចនឹងត្រូវហាមមិនឱ្យប្រើប្រាស់ ធ្វើឱ្យអ្នកប្រើប្រាស់អ៊ីនធឺណេតអាមេរិកជាច្រើនសម្រុកទៅទាញយកនិងប្រើប្រាស់កម្មវិធីAPPរបស់ចិនឈ្មោះ RedNote**អតីតយុទ្ធជនចំនួន ១៤១គ្រួសារ គោរពថ្លែងអំណរគុណឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ ដែលបានរៀបចំតបណ្ដាញអគ្គិសនី ជូនប្រើប្រាស់នៅភូមិថ្មីលើដីសម្បទានសង្គមកិច្ច មរតកតេជោថ្លុកព្រីង ស្រុកសន្ទុក**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភគោយន្តកន្ត្រៃ ជូនកងពលធំអន្តរាគមន៍លេខ២

លោក ពូទីន៖ រុស្ស៊ីគួរតែក្លាយជាមេដឹកនាំពិភពលោកនៅក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្តូរជីវិតប្រចាំថ្ងៃ ហើយត្រូវបានគេរំពឹងថានឹងក្លាយទៅជាប្រភពដ៏សំខាន់សម្រាប់ការសម្រេចបាននូវគោលដៅជាតិរបស់ប្រទេសរុស្ស៊ី។

មេដឹកនាំ​រុស្ស៊ី​បាន​ធ្វើ​ការ​កត់សម្គាល់​នេះ​កាល​ពី​ថ្ងៃ​ពុធ ខណៈ​ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​អន្តរជាតិ AI ក្នុង​ទីក្រុង​ម៉ូស្គូ។ បើយោងតាមលោក ពូទីន បច្ចេកវិទ្យាថ្មីនេះកំពុងដំណើរការកាន់តែខ្លាំងឡើងចូលទៅក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ច និងសង្គមរបស់ប្រទេស ហើយបានផ្លាស់ប្តូរយ៉ាងខ្លាំងនូវឧស្សាហកម្មទាំងមូល។

លោក ពូទីន បានបន្តថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត មានបំណងក្លាយជាធនធានដ៏សំខាន់បំផុតសម្រាប់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិ ដោយបន្ថែមថា បច្ចេកវិទ្យានេះអាចជួយពង្រឹងសមត្ថភាពការពារប្រទេស ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ច និងវិស័យសង្គម រដ្ឋបាលសាធារណៈ និង កំណើននៃការច្នៃប្រឌិត។

លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា ដើម្បីដោះស្រាយបញ្ហាទាំងនេះដោយជោគជ័យ រុស្ស៊ីត្រូវតែក្លាយជាអ្នកដឹកនាំពិភពលោកមិនត្រឹមតែក្នុងការបង្កើតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងកម្រិតនៃការអនុវត្ត និងការប្រើប្រាស់ AI នៅក្នុងគ្រប់វិស័យនៃជីវិតរបស់យើងដោយគ្មានករណីលើកលែង។

លក្ខខណ្ឌមួយក្នុងចំនោមលក្ខខណ្ឌសំខាន់ៗ សម្រាប់អធិបតេយ្យភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងមនោគមវិជ្ជារបស់ប្រទេសគឺត្រូវមានការអភិវឌ្ឍន៍របស់ខ្លួននៅក្នុងវិស័យ AI នេះបើយោងតាមលោក ពូទីន។

លោកបានបញ្ជាក់ថា ក្បួនដោះស្រាយ និងគោលការណ៍នៃប្រតិបត្តិការ AI ត្រូវបានដាក់ចេញដោយមនុស្ស ដែលបញ្ជាក់ពីតម្លៃជាក់លាក់ វប្បធម៌ ប្រពៃណី ផលប្រយោជន៍ជាតិ និងអ្វីៗផ្សេងទៀត។ ដើម្បីកំណត់អនាគត ជោគវាសនារបស់រុស្ស៊ី យើងត្រូវបង្កើតបច្ចេកវិទ្យាបែបនេះដោយខ្លួនឯង ដោយឯករាជ្យ។

លោកពូទីនបានបញ្ជាក់បន្ថែមថាក្រុមហ៊ុនរុស្ស៊ីកំពុងរក្សាល្បឿនជាមួយនឹងដំណោះស្រាយបច្ចេកវិទ្យាចុងក្រោយបំផុត ដោយរួមបញ្ចូលការច្នៃប្រឌិត និងសមិទ្ធិផលទាំងនេះយ៉ាងសកម្មទៅក្នុងការងាររបស់ពួកគេ។ ពួកគេនឹងបន្តបង្កើតផលិតផល និងសេវាកម្មដោយផ្អែកលើបច្ចេកវិទ្យា AI មិនត្រឹមតែសម្រាប់ប្រទេសរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូល។

អត្ថបទដែលជាប់ទាក់ទង