**ផ្លូវជាតិលេខ៤១ គឺជាសរសៃឈាមសេដ្ឋកិច្ច ដ៏មានសារៈសំខាន់ សម្រាប់ឆ្លងកាត់ខេត្តចំនួន ៤**បុរសម្នាក់បើកម៉ូតូចូលផ្លូវល្បឿនលឿនយ៉ាងកំរោល ត្រូវបានឃាត់ខ្លួនណែនាំ និងអនុវត្តតាមនីតិវិធីច្បាប់**ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំស្តីពីការកំណត់ឱ្យប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ដែលត្រូវបានតែងតាំងជាមុខងារនយោបាយ**ឯកឧត្តម ហ៊ុន ម៉ានិត៖ រាជរដ្ឋាភិបាលកម្ពុជាប្រឹងប្រែងទាក់ទាញអ្នកវិនិយោគ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចបង្កើនឱកាសការងារជូនពលរដ្ឋ**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ជនបទ ២០២៤-២០២៨**វាពិតជាមានសារសំខាន់ណាស់សម្រាប់អាមេរិក និងអ៊ីស្រាអែល ពិភាក្សាគ្នាយ៉ាងជិតស្និទ្ធ ជុំវិញព្រឹត្តិការណ៍ដ៏គួរឱ្យព្រួយបារម្ភ កំពុងផុសឡើងនៅស៊ីរី**នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ បកស្រាយចំពោះការបង្ហោះរូបភាព នៃសកម្មភាពថតភាពយន្ត ដែលកំពុងផ្ទុះប្រតិកម្មរិះគន់ក្នុងបណ្តាញសង្គម**ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា៖ សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធ តែងតែគាំទ្រអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា**មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងពីលទ្ធផលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការ នៅតួកគី**ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ជួបគណៈប្រតិភូវិនិយោគចិន ពិភាក្សាពីថ្នាលបច្ចេកវិទ្យា និងឱកាសវិនិយោគ**រដ្ឋមន្ត្រីក្រសួង​ជនភៀសខ្លួនតាលីបង់ Khalil Rahman Haqqan បានស្លាប់​ក្នុង​ការបំ​ផ្ទុះ​មួយ​នៅ​រដ្ឋធានី​កាប៊ុល**សម្តេច ឃួន សុដារី៖ រដ្ឋសភានីតិកាលទី៧ យកចិត្តទុកដាក់លើកកម្ពស់ស្រ្តី និងសមភាពយេនឌ័រ តាមរយៈតួនាទីសំខាន់ៗរបស់ខ្លួន**ក្រសួងការបរទេសរុស្ស៉ី៖ ការផ្ទេរថវិការបស់អាមេរិក ២០ពាន់លានដុល្លារ ឱ្យទៅអ៊ុយក្រែន ដោយប្រើប្រាស់ ទ្រព្យសម្បត្តិបង្កករបស់រុស្ស៉ី គឺជាអំពើប្លន់សុទ្ធសាធ**ក្រសួងរៀបចំដែនដី ពិតជាមានមោទនភាព ដោយបានចូលរួមគាំទ្រ កិច្ចថែទាំ អភិរក្ស អភិវឌ្ឍន៍ និងលើកស្ទួយសម្បត្តិបេតិកភ័ណ្ឌពិភពលោកអង្គរ**សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់ពីជោគជ័យបេសកកម្មការទូតរបស់ឯកឧត្តម ង្វៀន ហ៊ុយតាំង នៅកម្ពុជា**នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូង ចូលសំចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ៣ថ្ងៃ ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជា**មហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតដើម្បីទាមទារបទឈប់បាញ់ជាបន្ទាន់ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប**ទីក្រុងតូក្យូ គ្រោងផ្តល់ការមើលថែទាំក្មេង នៅពេលថ្ងៃដោយឥតគិតថ្លៃ សម្រាប់កុមាររៀនថ្នាក់មត្តេយ្យទាំងអស់**អូស្រ្តាលី នឹងបង្ហាញច្បាប់ថ្មីក្នុងសប្តាហ៍នេះ ដែលអាចនឹងដាក់ពិន័យលើក្រុមហ៊ុន Big Tech

ក្រសួងបរិស្ថាន៖ ABC News យករូបភាពមានប្រភពមិនច្បាស់លាស់ និងរូបភាពចាស់ៗទៅកាត់ត ហើយផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ មិនបានឆ្លុះបញ្ចាំងពីការពិត និងតថភាពជាក់ស្តែង នៅកម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថានមានកិត្តិយស បានចេញសេចក្តីប្រកាសព័ត៌មាន ឲ្យដឹងថា កាលពីពេលថ្មីៗនេះ សារព័ត៌មាន ABC News ដែលមាន មូលដ្ឋាននៅក្រៅប្រទេស បានយករូបភាពមានប្រភពមិនច្បាស់លាស់ និងរូបភាពចាស់ៗទៅកាត់ត ហើយ បានផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ (Disinformation) មិនបានឆ្លុះបញ្ចាំងពីការពិត និងតថភាពជាក់ស្តែង នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន នាំឱ្យសាធារណជនមានការភាន់ច្រឡំលើករណីការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកោះកុង។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថានបាន និងកំពុងអនុវត្តយ៉ាង ខ្ជាប់ខ្ជួននូវវិធានការ ៤ចំណុច ក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ តាមបទ បញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការដៃគូអភិវឌ្ឍន៍ ប្រជាសហគមន៍នៅតាមមូលដ្ឋាន រដ្ឋបាល ថ្នាក់ក្រោមជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់បន្ថែមថា រូបភាពដែលសារព័ត៌មានបរទេសខាងលើបានធ្វើការផ្សព្វផ្សាយ ទាក់ទងនឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកោះកុង គឺជារូបភាពមានប្រភពមិន ច្បាស់លាស់ និងរូបភាពអតីតកាលយកមកផ្សព្វផ្សាយបោកប្រាស់ ប្រឌិត និងខុសពីការពិត មានចេតនាធ្វើ ឱ្យសាធារណជនមានការយល់ច្រលំថាជាបច្ចុប្បន្នភាព ធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ កិត្តិយសក្រសួង ស្ថាប័ន និងមុខមាត់ប្រទេសកម្ពុជា ដែលកំពុងខិតខំប្រឹងប្រែងក្នុងការអភិរក្ស គ្រប់គ្រងធនធានធម្មជាតិ ជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព។ ករណីនេះ គឺផ្ទុយនឹងសុក្រឹតភាពនៃព័ត៌មានត្រង់ចំណុចទី៨ និងទី៩ នៃធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ៕

អត្ថបទដែលជាប់ទាក់ទង