**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់**ឯកឧត្តម ហួត សុីនាដ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក»**អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ប្រគល់ជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ នាពេលខាងមុខ**ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល!**ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវាចេញ-ចូល **ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៣៥៤នាក់**នាយករដ្ឋមន្ត្រីបែលហ្ស៉ិក និយាយថាប្រទេសរបស់លោកទំនងជានឹងមិនចាប់ខ្លួនលោក Benjamin Netanyahu តបតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន**នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្វែងរកលទ្ធភាពនៃការសន្ទនាតាមទូរស័ព្ទ ជាមួយលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនិងការដាក់ពន្ធគយ**ជប៉ុនអាចបាត់បង់សក្តានុពលនៃការនាំចេញរថយន្តចំនួន១៧ ពាន់លានដុល្លារ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ២៥ ភាគរយលើវិស័យរថយន្ត**កម្ពុជានឹងរៀបចំតាំងផលិតផលខ្មែរ និងមានសាងសង់រំលេចអំពី «ប្រាសាទកោះកេរ» ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បបុរាណខ្មែរដ៏ល្អឯក ក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន **ចិនប្រកាសនឹងដាក់ពន្ធ៣៤ ភាគរយលើការនាំចូលទាំងអស់ពីសហរដ្ឋអាម៉េរិក**វៀតណាម សង្កត់ធ្ងន់លើឆន្ទៈដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាម៉េរិកមកត្រឹមសូន្យភាគរយ**នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ដែលនឹងចូលកាន់តំណែងឆាប់ៗនេះ អះអាងថា កិច្ចពិភាក្សាអំពីការបញ្ចូលកោះពាក់កណ្តាលស្វយ័តដាណឺម៉ាកជាកម្មសិទ្ធិអាម៉េរិកគឺមិនអាចទទួលយកបានទេ**តុលាការក្នុងប្រទេសថៃ ចេញដីកាចាប់ខ្លួនសាស្ត្រាចារ្យអាមេរិកម្នាក់ពីបទប្រមាថព្រះមហាក្សត្រថៃ**ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិរបស់កោះតៃវ៉ាន់ ធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បន្ទាប់ពីចិនបិទបញ្ចប់ការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ការចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានរដ្ឋឡាវ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបើក «មហោស្រពមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៤» នៅខេត្តសៀមរាប ដែលរៀបចំដោយផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន

ភ្នំពេញ៖ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «មហោស្រពមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៤» នៅខេត្តសៀមរាប ដែលរៀបចំដោយផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន។

អញ្ជើញចូលរួម​ក្នុងពិធីនេះដែររួមមានឯកឧត្ដម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ឯកឧត្ដម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ឯកឧត្ដម គីម រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងលោក លោកស្រី មិត្តភក្តិចិន ព្រមទាំងថ្នាក់ដឹកនាំយុវជន សហគ្រិន អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជានិងចិន សរុបប្រមាណ៣០០រូប។

ថ្លែងក្នុងពិធីបើកឯកឧត្ដម វង្សី វិស្សុត បានគូសបញ្ជាក់អំពី ចំណងការទូតកម្ពុជា-ចិន ដែលមានអាយុកាលរាប់ពាន់ឆ្នាំចាប់តាំងពីសម័យហ្វូណន ហើយសៀមរាបអង្គរក៏ជាទីក្រុងដែលមិត្តចិនធ្លាប់បានមកដល់និងធ្វើទំនាក់ទំនងការទូត និងពាណិជ្ជកម្ម ដូចមានជាតឹកតាងឆ្លាក់នៅលើប្រាង្គប្រាសាទនិងក្នុងកំណត់ហេតុរបស់បេសកទូតចិន ជីវ តាក្វាន់។ ក្នុងសហសម័យនេះ ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ត្រូវបានបុកគ្រឹះ​និងពូនជ្រំក្រោមស្នាព្រះហស្ត ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង​​ថ្នាក់ដឹកនាំ​ជំនាន់មុន នៃប្រទេសចិន គឺប្រធាន ម៉ៅ សេទុង និងលោក ជូ អេន​ឡាយ និង​បាន​បន្តរីកលូតលាស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និង​ប្រធានាធិបតី ស៊ី ជីនពីង ដោយបានប្រែក្លាយ​ទៅជាដៃគូកិច្ចសហប្រតិបតិ្តការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០១០ និងបានបង្កើតសហគមន៍ជោគ​វាសនា​រួមកម្ពុជា-ចិន ដំបូងគេនៅអាស៊ីអាគ្នេយ៍ ក្នុង​ឆ្នាំ២០១៩ និងបានវិវត្តទៅជាចំណងមិត្តភាពដែកថែបដ៏រឹងមាំ។

ក្រោមមគ្គុទេ្ទសក៍ដឹកនាំប្រកបដោយភាពស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតី ស៊ី ជីនពីង ប្រទេសទាំងពីរនៅតែអាចបន្តរក្សាបាននូវចំណងមិត្តភាពដែកថែបដ៏រឹងមាំនេះ និងបានឈានដល់ កម្រិតខ្ពស់ថ្មីមួយទៀតគឺ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដើម្បីជំរុញការអភិវឌ្ឍប្រកប​ដោយចីរភាព គាំទ្រគ្នាទៅវិញទៅមក ការពារផលប្រយោជន៍ស្នូល ផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងរួមចំណែកក្នុងការ ថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់និងពិភពលោកផងដែរ។

ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការបន្តថា ឆ្នាំ២០២៤នេះ គឺជាខួបលើកទី៦៦ នៃការបង្កើត​ទំនាក់ទំនងការទូតកម្ពុជា-ចិន និងជាឆ្នាំនៃការផ្លាស់ប្តូរ​ប្រជាជននិងប្រជាជន នៅក្នុងក្របខ័ណ្ឌ​នៃការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។ ចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរ កម្ពុជា-ចិនសម្រេចបាននូវទំនាក់​ទំនងយ៉ាងស្អិតរមួត និងរីកចម្រើនគ្រប់វិស័យ ទាំងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនៃស្ថាប័ននីតិប្បញ្ញត្តិ, រដ្ឋាភិបាល, វិស័យឯកជន, សង្គមស៊ីវិល និងប្រជាជន។ «មហោស្រពមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៤»នេះគឺជាចលករដ៏សំខាន់ ដែលនឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជន ពិសេសរវាងយុវជន អំពីវប្បធម៌ និងប្រពៃណីដ៏ផូរផង់នៃប្រទេសទាំងពីរ និងកសាងចំណងមិត្តភាព ទំនុកចិត្ត ការយល់គ្នាទៅវិញទៅមក ក៏ដូចជាស្វែងរកនូវឱកាសវិនិយោគ និង​ធុរកិច្ចរវាងសហគ្រិន​​​​​វ័យក្មេងនៃប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។

ក្នុងឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានចែករំលែកទស្សនៈមានតម្លៃមួយចំនួន ដើម្បីចូលរួមចំណែកពង្រឹងនិងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន និងការតភ្ជាប់ប្រជាជននិងប្រជាជន ពិសេសយុវជន និងសហគ្រិនវ័យ​ក្មេង៖ ១. ចំណងមិត្តដែលកើតចេញពីទំនាក់ទំនងដ៏ស្អិតរមួតរវាងប្រជាជននិងប្រជាជន គឺជាមូលដ្ឋានបង្អែកដ៏រឹងមាំនៃទំនាក់ទំនងរវាងផ្លូវរដ្ឋនិងរដ្ឋ, ២. ការផ្លាស់ប្តូរវប្បធម៌និងសិល្បៈ ពិសេសការស្វែងយល់, ការស្គាល់ និងការយល់ដឹងពីតម្លៃនៃវប្បធម៌និងប្រពៃណីនៃប្រទេសទាំងពីរ, ៣. ការលើកកម្ពស់ និងការជំរុញវិស័យទេសចរណ៍និង ៤. ការលើកទឹកចិត្តដល់ការវិនិយោគរបស់វិស័យឯកជន ពិសេសសហគ្រិនវ័យក្មេង។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបង្ហាញការជឿជាក់ថា «មហោស្រពមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៤» នឹងរឹតចំណងមិត្តភាពប្រជាជននៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ច ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។
សូមជម្រាបថា ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ត្រូវបានបង្កើតឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ និងជាវេទិកាមួយដើម្បីផ្លាស់ប្ដូរ​បទពិសោធន៍និងទស្សនៈ តាមរយៈការបណ្ដុះបណ្ដាល ទស្សនកិច្ចសិក្សា និងសកម្មភាពនានា ជាពិសេសសម្រាប់យុវជន និងសហគ្រិនតាមរយៈការផ្លាស់​ប្ដូរចំណេះដឹងនិងកម្មវិធីអភិវឌ្ឍន៍នានាសម្រាប់ឱកាសអាជីវកម្ម និងការយល់ដឹងពីគ្នាទៅវិញទៅមកអំពី​វប្បធម៌ សង្គម នយោបាយ និងបច្ចេកវិទ្យា៕

អត្ថបទដែលជាប់ទាក់ទង