**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់ពីជោគជ័យបេសកកម្មការទូតរបស់ឯកឧត្តម ង្វៀន ហ៊ុយតាំង នៅកម្ពុជា

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាកម្ពុជា ជួបពិភាក្សាការងារនិងជម្រាបលា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ក្នុងឱកាសដែល ឯកឧត្តម នឹងត្រូវបញ្ចប់បេសកកម្មការទូតពីកម្ពុជាក្នុងពេលឆាប់ៗនេះ។

សម្តេចប្រធានរដ្ឋសភាបានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះជោគជ័យដ៏ធំធេងរបស់ ឯកឧត្តម ង្វៀន ហ៊ុយតាំង ក្នុងការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងពីជោគជ័យធំៗមួយចំនួន នៃការបំពេញបេសកកម្មការទូតរបស់ ឯកឧត្តម ង្វៀន ហ៊ុយតាំង នៅក្នុងនោះមានដូចជា ការសម្របសម្រួលនៅក្នុងការអនុវត្តគម្រោងផ្តល់ជំនួយ២៥លានដុល្លាររបស់ប្រទេសវៀតណាម ក្នុងការសាងសង់អគាររដ្ឋបាលថ្មីដល់រដ្ឋសភាកម្ពុជា ដែលបានដាក់សម្ពោធកាលពីពេលថ្មីៗមកនេះ ការសម្រួបសម្រួលព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីចុងខែវិច្ឆិកា ប្រកបដោយផ្លែផ្កា និងការសម្របសម្រួលពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយសៀមថ្មី) ស្ថិតនៅខេត្តត្រាវិញ ដែលដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីពេលថ្មីៗ ព្រមទំាងការសម្របសម្រួលដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម មកកម្ពុជាកាលពី ចុងខែវិច្ឆិកានេះ ផងដែរ។

ឯកឧត្តម ង្វៀន ហ៊ុយតាំង ក៏បានថ្លែងអំណរគុណជូនសម្តេចប្រធានរដ្ឋសភា ថ្នាក់ដឹកនាំរដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានរួមសហការ បង្ករលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងជូនឯកឧត្តមក៏ដូចជាស្ថានទូតវៀតណាមនៅកម្ពុជា ក្នុងការបំពេញភារកិច្ច ធ្វើឱ្យបេសកកម្មការទូតរបស់ឯកឧត្តម ទទួលបានជោគជ័យ។

ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះមិត្តភាពកិច្ចសហប្រតិបត្តិការជាប្រពៃណី រវាងប្រទេសទំាងពីរដែលមានការរីកចម្រើនគ្រប់វិស័យគ្រប់កម្រិត ឈរលើស្មារតីសាមគ្គីភាព ភាពស្មោះត្រង់ ការជឿជាក់និងទុកចិត្តគ្នាទៅវិញទៅ ហើយបាននាំមកនូវផលប្រយោជន៍ជូនប្រទេសជាតិនិងប្រទេសជនទំាងសងខាងជាបន្តបន្ទាប់។

សម្តេចប្រធានរដ្ឋសភា និងឯកឧត្តម ង្វៀន ហ៊ុយតាំង សម្តែងក្តីសប្បាយរីករាយនិងមោទនភាពចំពោះសមិទ្ធផលនិងផលប្រយោជន៍ជាច្រើនដែលបានកើតមានឡើងតាមរយៈទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្ដភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទំាងពីរកម្ពុជានិងវៀតណាម ដូចជាវិស័យពាណិជកម្ម សេដ្ឋកិច្ច ទេសចរណ៍ជាដើម។ ក្នុងនោះទំហំពាណិជ្ជកម្មប្រទេសទំាងពីររំពឹងថានឹងសម្រេចបាន១០ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៤នេះ។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភានិងឯកឧត្តម ឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះការរីកចម្រើនសេដ្ឋកិច្ចនិងសង្គមនៃប្រទេសទំាងពីរនិងបានគូសបញ្ជាក់ថាជោគជ័យរបស់កម្ពុជាក៏ជាជោគជ័យរបស់វៀតណាម។ ដូចគ្នានេះ ជោគជ័យរបស់វៀតណាម ក៏ជាជោគជ័យរបស់កម្ពុជាដែរ។

សម្តេចប្រធានរដ្ឋសភាបានស្នើដល់ ឯកឧត្តម ង្វៀន ហ៊ុយតាំង បន្តភ្ជាប់ទំនាក់ទំនងចូលរួមពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទៀត ទោះបីឯកឧត្តមត្រូវបញ្ចប់បេសកកម្មការទូតពីកម្ពុជាហើយក្តី។

សម្តេចបានបញ្ជាក់ថា រដ្ឋសភាកម្ពុជា ត្រៀមខ្លួន និងរង់ចាំធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតថ្មីរបស់មិត្តវៀតណាម ដើម្បីបន្តជំរុញសម្រេចគោលដៅរួម ដើម្បីវិបុលភាពដែលមិនសម្រាប់តែប្រជាពលរដ្ឋនៃប្រទេសទំាងពីរប៉ុណ្ណោះទេ គឺសម្រាប់ប្រជាពលរដ្ឋជាសកលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង