**ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីសូត្រមន្ត ប្រោះព្រំប្រសិទ្ធពរ សិរីសួស្តី ជ័យមង្គល ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការរៀបចំសោភណភាពក្នុងក្រុងកំពង់ចាម ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់**ក្រុមការងារអង្គការ WWF រកឃើញកូនសត្វរំពេទន្លេ និងកូនសត្វត្រយងចង្កំក-ស ហើរជាលើកដំបូងនៅតំបន់ទេសភាពព្រៃលិចទឹកមេគង្គ**សន្និសីទប្រធានសភានៃអន្តរសភាក្រោមការដឹកនាំរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា បានឯកភាពលើតួនាទីដ៏សំខាន់នៃការទូតសភានិងកិច្ចសន្ទនាអន្តរសភា ដើម្បីវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរួមគ្នា**កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២៥៖ សម្តេចប្រធានរដ្ឋសភា អំពាវនាវឱ្យប្រើនូវវិធីសាស្រ្តកណ្តាលនិយម និងបានបង្ហាញពីតួនាទីរបស់រដ្ឋសភាកម្ពុជាក្នុងការជំរុញកិច្ចសន្ទនាដើម្បីសន្តិភាពនិងវិបុលភាព**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”**ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ**សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

សម្តេច ឃួន សុដារី៖ រដ្ឋសភានីតិកាលទី៧ យកចិត្តទុកដាក់លើកកម្ពស់ស្រ្តី និងសមភាពយេនឌ័រ តាមរយៈតួនាទីសំខាន់ៗរបស់ខ្លួន

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធស្រ្តីទូទាំងប្រទេសចិន ដឹកនាំដោយ​ លោកជំទាវ ចាង តុងម៉ី (Zhang Dongmei) អនុប្រធានសហព័ន្ធ នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា បានសម្តែងក្តីសោមនស្សរីករាយ​ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកជំទាវ ចាង តុងម៉ី និងគណៈប្រតិភូ ដោយបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកជំទាវ និងគណៈប្រតិភូនាពេលនេះ ពិតជាមានសារៈសំខាន់ និងបានបង្ហាញឱ្យឃើញពីការអនុវត្ដនូវកុងសង់ស៊ីសរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ដែលបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន។ ដំណើរទស្សនកិច្ចនេះក៏ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចិន ក្នុងការផ្លាស់ប្ដូរគណៈប្រតិភូនៃប្រទេសទាំងពីរ នៅគ្រប់កម្រិត និងគ្រប់វិស័យ ទាំងក្របខណ្ឌបក្ស រដ្ឋាភិបាល រដ្ឋសភា និងអង្គការសង្គមស៊ីវិល ជាដើម។ មិត្តភាពប្រពៃណី មិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន គឺបានបន្តពង្រឹង និងពង្រីកជាប្រចាំ។

នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ ចាង តុងម៉ី បានផ្លាស់ប្តូរគ្នាដោយបើកចំហលើប្រធានបទនៃការលើកកម្ពស់សិទ្ធិស្រ្តី ដែលកម្ពុជានិងចិនបានផ្តល់អាទិភាពខ្ពស់ដូចគ្នា។

សម្តេចបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយបានបន្តវេនមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នីតិកាលទី៧នៃរដ្ឋសភា បានចាត់ទុកស្រ្តីជាឆ្អឹងខ្នងសង្គមនិងសេដ្ឋកិច្ច ហើយពិភពលោកកាន់តែស្រស់បំព្រងបើស្រ្តីបានចូលរួមកាន់តួនាទីកាន់តែច្រើននោះ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថាក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ រដ្ឋសភានីតិកាលទី៧ នេះ បានលើកកម្ពស់ស្រ្តី និងសមភាពយេនឌ័រ តាមរយៈការងារនីតិកម្ម ការត្រួតពិនិត្យ និងភាពជាតំណាងរបស់ខ្លួន ហើយច្បាប់ដែលបានអនុម័តមានលក្ខណៈទូលំទូលាយ និងគ្របដណ្តប់លើយេនឌ័រ ដោយបានបញ្ជ្រាបសមភាពយេនឌ័រនៅក្នុងគោលនយោបាយសាធារណៈ។ រដ្ឋសភាកំពុងជំរុញយ៉ាងខ្លាំងនូវបុព្វហេតុសមភាពយេនឌ័រ ការពង្រឹងសមត្ថភាព និងការផ្តល់អំណាចដល់ស្រ្តីក្នុងការចូលរួម តាមរយៈគំនិតផ្តួចផ្តើម និងវេទិកាសភាជាច្រើនរបស់ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តី (Women Caucus) ជាដើម។

លោកជំទាវ ចាង តុងម៉ី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃនិងមមាញឹកទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនាឱកាសនេះ។

លោកជំទាវ បានគូសបញ្ជាក់ថា សម្តេចប្រធានរដ្ឋសភា ជាស្រ្តីថ្នាក់ដឹកនាំគំរូមួយរូប ដែលមានចំនុចជាច្រើនត្រូវសិក្សារៀនសូត្រនិងដកស្រង់បទពិសោធ។ ជាមួយគ្នានេះ លោកជំទាវ បានថ្លែងអំណរគុណចំពោះឆន្ទៈដ៏មោះមុតរបស់សម្តេចរដ្ឋសភាធិបតី នៅក្នុងការលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងចិន ដែលមានតំាងពីយូរលុងណាស់មកហើយនោះ ឱ្យកាន់តែរីកចម្រើននិងរឹងមាំឡើងថែមទៀត។

លោកជំទាវ ប្រធានគណៈប្រតិភូបានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា បេសកកម្មរបស់គណៈប្រតិភូសហព័ន្ធស្រ្តីទូទាំងប្រទេសចិន មកកម្ពុជានាពេលនេះ ឆ្លើយតបតាមការអញ្ជើញរបស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើកកម្ពស់លើការងារស្រ្តីរវាងប្រទេសទំាងពីរ និងជាការផ្តើមអនុវត្តគម្រោងដ៏សំខាន់មួយ ក្នុងការបណ្តុះបណ្តាលសហគ្រិនស្រ្តីនៅកម្ពុជា ដែលជាគម្រោងមួយរបស់សហព័ន្ធ បានជ្រើសរើសកម្ពុជាដើម្បីអនុវត្តដំបូងគេក្នុងក្របខណ្ឌនៅក្រៅប្រទេស។

សហព័ន្ធស្រ្តីទូទាំងប្រទេសចិន ជាស្ថាប័នធំមួយរបស់ប្រទេសចិន មានបេសកកម្មសំខាន់ៗក្នុងការលើកកម្ពស់សិទ្ធិស្រ្តី ការបណ្តុះបណ្តាលជំនាញដល់ស្រ្តីនិងកុមារី ព្រមទំាងជួយរកការងារជូនស្រ្តីផងដែរ។ សហព័ន្ធស្រ្តីទូទាំងប្រទេសចិន បានបង្កើតនៅឆ្នាំ១៩៤៩ ដែលបានធ្វើការងារជិតស្និទ្ធជាមួយបក្ស និង រដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន។

សម្តេចរដ្ឋសភាធិបតី បានថ្លែងការកោតសរសើរយ៉ាងក្រៃលែងចំពោះបេសកកម្មដ៏សំខាន់របស់សហព័ន្ធស្រ្តីទូទាំងប្រទេសចិន ដែលបានដើរតួនាទីដ៏សំខាន់នៅក្នុងការលើកកម្ពស់សិទ្ធិស្រ្តី លើកកម្ពស់សមភាពយេនឌ័រ ក៏ដូចជាការពង្រឹងភាពអង់អាចជូនស្រ្តីនិងកុមារី។

សម្តេចបានគូសបញ្ជាក់ថាបេសកកម្មរបស់សហព័ន្ធស្របនឹងអ្វីដែលបានអនុវត្តនៅកម្ពុជា។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថាស្រ្តីដែលមានចំនួនជាងពាក់កណ្តាលនៃពលរដ្ឋលើសកលលោកនោះ ជាធនធានដ៏សំខាន់ដែលមិនអាចមើលរំលងឡើយ។
សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ការផ្តល់អំណាចជូនស្រ្តីគឺជាការផ្តល់ឱកាសជូនស្រ្តីក្នុងការទទួលបានការសិក្សា ការបណ្តុះបណ្តាល ព្រមទំាងទទួលបានឱកាសនៅក្នុងការបំពេញការងារ។ ស្រ្តីបានចូលរួមទំាងក្នុងកាលៈទេសៈរំដោះប្រទេសជាតិ ចូលរួមកសាងស្តារអភិវឌ្ឍន៍ប្រទេសជាតិ ចូលរួមក្នុងការងារសង្គម សេដ្ឋកិច្ច នយោបាយ ការទូត ការដោះស្រាយជម្លោះ និងហិង្សានានា។ និយាយជារួមវត្តមានស្រ្តីមានសារៈសំខាន់ណាស់ដើម្បីកសាងវិបុលភាពជូនគ្រួសារ ប្រទេសជាតិនិងសកលលោកទំាងមូល ៕

អត្ថបទដែលជាប់ទាក់ទង