**ឯកឧត្តម ហេង សួរ ចុះជួបសួរសុខទុក្ខកម្មករនិយោជិតដោយផ្ទាល់នៅតាមកន្លែងស្នាក់នៅ នៃតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា ខណ្ឌពោធិ៍សែនជ័យ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំកិច្ចប្រជុំលើកទី៦នៃក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3)**ប្រធានរដ្ឋសភាតួកគីយេ៖ សម្តេចតេជោ គឺជាឥស្សរជននយោបាយដ៏សំខាន់បំផុត**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា លើកទឹកចិត្តដល់ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន ឱ្យបន្តចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យធនធានទឹក**ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បំភ្លឺចំពោះគណនី Facebook ឈ្មោះ Bong Tomo ដែលបង្ហោះវីដេអូលើបណ្ដាញសង្គមជុំវិញករណីចោទអាជ្ញាធរមូលដ្ឋានឃុំកោះខែល ស្រុកស្អាង**NEA សូមចូលអបអរសាទរដល់បេក្ខជន ១៧៨នាក់ ដែលទទួលបានលទ្ធផលល្អក្នុងវេទិកាការងាររបស់ NEA ថ្ងៃនេះ**ឯកឧត្តម នេត្រ ភក្ត្រា៖ ក្នុងបរិបទឌីជីថល និងការរីកចម្រើនយ៉ាងឆាប់រហ័សបច្ចេកវិទ្យាព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយបុរាណប្រឈមមុខនឹងការបាត់បង់ចំណូលពីការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលនេះជាបញ្ហាប្រឈម**ច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតនៅស្រុកអន្លង់វែង ត្រូវបានពង្រីកហេដ្ឋារចនាសម្ពន្ធកាន់តែធំទូលាយជាងមុន ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរ និងប្រជាពលរដ្ឋ**រដ្ឋមន្រ្តីការបរទេសកម្ពុជា ជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសវៀតណាម ដើម្បីពិភាក្សាអំពីការពង្រឹង បន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជូនដំណឹងស្តីពីការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល តាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”**អភិបាលខេត្តបាត់ដំបង ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូស្ថានទូតអាមេរិក**ផ្លូវជាតិលេខ៤១ គឺជាសរសៃឈាមសេដ្ឋកិច្ច ដ៏មានសារៈសំខាន់ សម្រាប់ឆ្លងកាត់ខេត្តចំនួន ៤**បុរសម្នាក់បើកម៉ូតូចូលផ្លូវល្បឿនលឿនយ៉ាងកំរោល ត្រូវបានឃាត់ខ្លួនណែនាំ និងអនុវត្តតាមនីតិវិធីច្បាប់**ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំស្តីពីការកំណត់ឱ្យប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ដែលត្រូវបានតែងតាំងជាមុខងារនយោបាយ**ឯកឧត្តម ហ៊ុន ម៉ានិត៖ រាជរដ្ឋាភិបាលកម្ពុជាប្រឹងប្រែងទាក់ទាញអ្នកវិនិយោគ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចបង្កើនឱកាសការងារជូនពលរដ្ឋ**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ជនបទ ២០២៤-២០២៨**វាពិតជាមានសារសំខាន់ណាស់សម្រាប់អាមេរិក និងអ៊ីស្រាអែល ពិភាក្សាគ្នាយ៉ាងជិតស្និទ្ធ ជុំវិញព្រឹត្តិការណ៍ដ៏គួរឱ្យព្រួយបារម្ភ កំពុងផុសឡើងនៅស៊ីរី**នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ បកស្រាយចំពោះការបង្ហោះរូបភាព នៃសកម្មភាពថតភាពយន្ត ដែលកំពុងផ្ទុះប្រតិកម្មរិះគន់ក្នុងបណ្តាញសង្គម**ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា៖ សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធ តែងតែគាំទ្រអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា**មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងពីលទ្ធផលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ឯកឧត្តម ហេង សួរ ចុះជួបសួរសុខទុក្ខកម្មករនិយោជិតដោយផ្ទាល់នៅតាមកន្លែងស្នាក់នៅ នៃតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារ និង ហេង សួរ ណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបសាកសួរសុខទុក្ខកម្មករនិយោជិតដោយផ្ទាល់នៅតាមកន្លែងស្នាក់នៅក្នុងតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គោលបំណងដែលឯកឧត្តមរដ្ឋមន្ត្រី ចុះជួបផ្ទាល់ជាមួយបងប្ងូនកម្មករនិយោជិតនាពេលនេះ គឺដើម្បីពិនិត្យមើលជាក់ស្តែងអំពីជីវភាព និងការស្នាក់នៅ ជាពិសេសបានដឹងពីសុខទុក្ខពិតប្រាកដរបស់បងប្អូនកម្មករនិយោជិតដែលកំពុងបំពេញការងារនៅតាមរោងចក្រ សហគ្រាសនានា។

នៅក្នុងឱកាសជួបសំណេះសំណាលផ្ទាល់ក្នុងបរិយាកាសដ៏ស្និទ្ធស្នាលជាមួយឯកឧត្តមរដ្ឋមន្ត្រី នាពេលនេះ បងប្អូនកម្មករនិយោជិតក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីជីវភាពរស់នៅ និងការងារក្នុងរោងចក្រ សហគ្រាស រួមនិងអត្ថប្រយោជន៍ផ្សេងៗដែលទទួលបានពីរោងចក្រ សហគ្រាស និងការគិតគូរយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលផ្តល់ជូនដល់កម្មករនិយោជិតផងដែរ។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញ និងលើកទឹកចិត្តដល់បងប្អូនកម្មករនិយោជិតខិតខំប្រឹងប្រែងធ្វើការងារ ជាពិសេសគ្រួសារដែលមានសមាជិកជាយុវជន សូមជួយជំរុញពួកគាត់ចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ឬហៅថា TVET ១,៥លាននាក់ ដែលជាកម្មវិធីរបស់រាជរដ្ឋាភិបាលផ្តល់ជូនការបណ្តុះបណ្តាលឥតគិតថ្លៃ និងឆាប់ទទួលបានជំនាញច្បាស់លាស់ដើម្បីអាចប្រកបការងារ និងរកប្រាក់ចំណូលជួយក្រុមគ្រួសារបន្ថែមផងដែរ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ តែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនកម្មករនិយោជិត មិនត្រឹមតែការធ្វើការងារនៅតាមរោងចក្រ សហគ្រាសប៉ុណ្ណោះទេ តែរាជរដ្ឋាភិបាលក៏គិតគូរជាខ្លាំងលើប្រព័ន្ធគាំពារសង្គម និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត។ ជារួម គោលបំណងចំបងដែលរាជរដ្ឋាភិបាលចង់បាននោះ គឺការប្រែក្លាយ សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ៕

អត្ថបទដែលជាប់ទាក់ទង