សម្ដេចធិបតី ហ៊ុន ម៉ាណែត មានមោទនភាពចំពោះនិស្សិតខ្មែរ ដែលបានបង្កើតឧបករណ៍ទំនើបនានា ដើម្បីបម្រើដល់សាធារណជន
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានមោទនភាពចំពោះនិស្សិតខ្មែរ ដែលបានបង្កើតឧបករណ៍ទំនើបនានា ដើម្បីបម្រើដល់សាធារណជន ក្នុងនោះមានដូចជា៖ ការស្កេន ដើម្បីទិញ តែក្រូចឆ្មារ និងប្រព័ន្ធបញ្ជាទិញទំនើបៗនានាជាច្រើនទៀត។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ « ខ្ញុំពិតជាមានមោទនភាពចំពោះនិស្សិតខ្មែរ ដែលបានបង្កើតឧបករណ៍ទំនើបនានា ដើម្បីបម្រើដល់សាធារណជន ក្នុងនោះមានដូចជា៖ ការស្កេន ដើម្បីទិញ តែក្រូចឆ្មារ និងប្រព័ន្ធបញ្ជាទិញទំនើបៗនានាជាច្រើនទៀត»។
ក្នុងឱកាសនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបង្ហាញនូវមោទនភាព ចំពោះសិប្បករខ្មែរនានាជាច្រើន ដែលបានប្រឹងប្រែងផលិតនូវផលិតផលកែច្នៃជាច្រើនសម្រាប់ បម្រើទីផ្សារក្នុងប្រទេស និងនាំចេញ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងនូវការកោតសរសើរចំពោះក្រសួងពាណិជ្ជកម្ម ដែលបានរៀបចំការតាំងពិព័រណ៍បានយ៉ាងល្អ ខណៈការរៀបនេះ បានធ្វើទំនើបកម្មច្រើន មានទាំងផលិតផលក្នុងស្រុក និងក្រៅស្រុក ៕