សម្តេចធិបតី៖ ការរក្សាឱ្យបានទីផ្សារចាស់ ម៉ូយចាស់ គឺងាយនឹងពង្រីកទីផ្សារថ្មី ម៉ូយថ្មី
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការរក្សាឱ្យបានទីផ្សារចាស់ ម៉ូយចាស់ គឺងាយនឹងពង្រីកទីផ្សារថ្មី ម៉ូយថ្មី។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិវតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរក្សាទីផ្សារចាស់ ជាកិច្ចការដែលត្រូវយកចិត្តទុកដាក់រក្សាឱ្យបាន។
ក្នុងឱកាសនេះ សម្តេចធិបតី បានណែនាំបន្តអនុវត្តអភិក្រម «ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី» ដើម្បីធានាឱ្យផលិតផល កម្ពុជាមានទីផ្សារសមស្របទាំងក្នុងស្រុក និង អន្តរជាតិ ដោយបន្តធ្វើសមាហរណកម្មស៉ីជម្រៅ ទៅក្នុងសេដ្ឋកិច្ចតំបន់ និងសកល និង បន្តស្វែងរកទីផ្សារថ្មីៗ ដែលផ្តល់ភាពអនុគ្រោះពន្ធតាមរយៈ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីតំបន់ និងពហុភាគី។
ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំក្រសួងពាណិជ្ជកម្ម បន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនផ្នែកលក់អន្តរជាតិ ដើម្បីពង្រីកទីផ្សារសម្រាប់ផលិតផលរបស់ខ្មែរ ៕