អ៊ីស្រាអែលត្រៀមវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់
បរទេស៖ មន្ត្រីយោធាបានប្រាប់កាសែត Times of Israel ថា កងកម្លាំងទ័ពអាកាសអ៊ីស្រាអែលកំពុងអនុវត្តការត្រៀមរៀបចំសម្រាប់ការវាយប្រហារដ៏មានសក្តានុពល លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។
ទីភ្នាក់ងារព័ត៌មានបានរាយការណ៍ថា ទីក្រុងហ្សេរុយសាឡឹមខាងលិចជឿថា ការដណ្តើមកាន់កាប់ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ស៊ីរីដោយពួកឧទ្ទាមជីហាដបានធ្វើឱ្យទីតាំងរបស់ទីក្រុងតេអេរ៉ង់ចុះខ្សោយ ដែលអាចជំរុញឱ្យអ៊ីរ៉ង់បង្កើនល្បឿនកម្មវិធីបរមាណូរបស់ខ្លួន។
ទន្ទឹមនឹងនោះ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអ៊ែល បានដកប្រព័ន្ធការពារដែនអាកាសស៊ីរីភាគច្រើនចេញ ដោយបើកផ្លូវសម្រាប់ប្រតិបត្តិការប្រឆាំងអ៊ីរ៉ង់។
ទីក្រុងតេអេរ៉ង់បានទទូចជាយូរមកហើយថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានសន្តិភាព និងមានលក្ខណៈស៊ីវិល័យ ផ្ទុយពីការចោទប្រកាន់របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលថាអ៊ីរ៉ង់បានស្វែងរកគ្រាប់បែកបរមាណូ។
សូមបញ្ជាក់ថា៖ ក្នុងឆ្នាំ២០១៥ មហាអំណាចនុយក្លេអ៊ែរកំពូលទាំងប្រាំរបស់ពិភពលោកបានធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ដើម្បីត្រួតពិនិត្យសកម្មភាពនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម ប៉ុន្តែសហរដ្ឋអាមេរិកបានដកជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនេះក្នុងឆ្នាំ២០១៨។