**ក្រសួងទេសចរណ៍បានចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ប្រធានាធិបតីចិននៅកម្ពុជា**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្ដីព្រាងអនុក្រឹត្យ ចំនួន២ ពាក់ព័ន្ធនឹងការគ្រប់គ្រងនគរបាលជាតិ**សមត្ថកិច្ចជំនាញកសាងសំណុំរឿង និងបញ្ចូនអ្នកបើកបររថយន្តម៉ាក LEXUS NX200t ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅមុខក្រុមហ៊ុនខេហ្វ័រ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ទៅកាន់តុលាការ**រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ នៅស្រុកកំពង់លែង**គណៈកម្មការវាយតម្លៃនិងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ២០២៥ ពិនិត្យនិងសម្រេចលើបញ្ជីឈ្មោះសហគ្រាសដែលនឹងទទួលបានពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ២០២៥**រដ្ឋមន្ត្រីការបរទេសអាម៉េរិកអះអាងថា លោក ដូណាល់ ត្រាំ នឹងសម្រេចដើរចេញពីព្រមព្រៀងសន្តិភាពរុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ**កម្ពុជា-ចិន ចេញសេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី និងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកល និង គំនិតផ្តួចផ្តើមអរិយធម៌សកល**សម្តេចធិបតី ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព លោកស្រី អាំង គីមឈរ ដែលត្រូវជាម្តាយ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៥**នាយឧត្តមសេនីយ៍ ស ថេត ថ្លែងអំណរគុណដល់កងកម្លាំងនគរបាលជាតិដែលបំពេញភារកិច្ចពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ ក្នុងដំណើរការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ផ្ដល់អំណោយគ្រឿងឧបភោគ បរិភោគ ជូនដល់គ្រួសារអតីតយុទ្ធជន រួមទាំងប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ**អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ**រដ្ឋបាលខេត្តសៀមរាប បង្ហាញការស្ញប់ស្ញែង និងក្ដីមោទកៈចំពោះជោគជ័យ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត**កំពុងស្វែងរកការងារមែនទេ? ការងារចំនួន ៦២ ៦៦២ កន្លែង កំពុងរង់ចាំអ្នក!**មន្រ្តីជាន់ខ្ពស់ហាម៉ាសថា ក្រុមរបស់ខ្លួនចង់បានកិច្ចព្រមព្រៀងទូលំទូលាយមួយ ដើម្បីបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា**លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងកិច្ចពិភាក្សាជាមួយចិនអំពីពន្ធគយ ជាមួយការបង្ហាញក្ដីសង្ឃឹមថាមហាអំណាចសេដ្ឋកិច្ចទាំង២ អាចនឹងសម្រេចបានកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមពាណិជ្ជកម្ម**លោក ដូណាល់ ត្រាំ បង្ហាញពីតម្រុយឈប់ដំឡើងពន្ធបន្ថែមលើការនាំចូលពីចិន**ប្រធានាធិបតីអ៊ុយក្រែន អះអាងថា ចិនកំពុងផ្គត់ផ្គង់សព្វាវុធ និងគ្រាប់កាំភ្លើងទៅឱ្យរុស្ស៊ី**លោក ដូណាល់ ត្រាំ៖ កិច្ចព្រមព្រៀងមួយជាមួយអ៊ុយក្រែនស្ដីពីការធ្វើអាជីវកម្មលើធនធានរ៉ែ អាចនឹងចុះហត្ថលេខានៅសប្ដាហ៍ក្រោយ**ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ បានបញ្ចប់ដោយភាពជោគជ័យ មានការទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំងពីសាធារណជន

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំ ប្រព័ន្ធគន្លងអប់រំនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំ ស្តីពី “ការរៀបចំប្រព័ន្ធគន្លងអប់រំនៅកម្ពុជា” ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ។

មុនឈានចូលដល់កិច្ចពិភាក្សា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចែករំលែកអំពីបទពិសោធន៍នៃការរៀបចំ និងសរសេរទស្សនទានខ្លីខ្លឹមងាយយល់ ដោយត្រូវបង្ហាញឱ្យច្បាស់ពីបុព្វហេតុ ជម្រើស និងថ្លឹងថ្លែងហេតុផល ឱ្យឆ្លើយតបទៅនឹងបេសកកម្ម និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងរំលឹកឡើងវិញអំពីគោលដៅនៃការរៀបចំគន្លងអប់រំនាពេលនេះ គឺដើម្បី ១) រៀបចំតម្រង់ទិសសិស្សតាមសមត្ថភាព និងចំណង់ចំណូលចិត្ត ២) កសាងច្រកសិក្សាឱ្យមានភាពបត់បែន ដោយផ្សារភ្ជាប់ការអប់រំចំណេះទូទៅ ទៅនឹងការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ៣) រៀបចំឱ្យមានថ្នាលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៅកម្រិតមធ្យមសិក្សា (ចាប់ពីកម្រិតមធ្យមបឋមភូមិ ឬចាប់ពីកម្រិតបឋមសិក្សាទុតិយភូមិ) ដើម្បីបង្កើនការចូលរៀនជំនាញវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៅឧត្តមសិក្សា។

កិច្ចប្រជុំនេះបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុសផុលរវាងមន្ត្រីជំនាញពាក់ព័ន្ធក្រោមការណែនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដើម្បីចងក្រងជាឯកសារទស្សនាទាន រំលេចបង្ហាញពីភាពចាំបាច់ក្នុងការពិនិត្យឡើងវិញនូវគន្លងអប់រំនៅកម្ពុជា សំដៅកសាងគន្លងអប់រំមួយឱ្យមានភាពទូលំទូលាយ ច្រើនជម្រើស និងផ្អែកលើសមត្ថភាពសិស្ស ដែលមានទំនាក់ទំនងគ្នា និងមានភាពបត់បែនរវាងប្រព័ន្ធអប់រំ ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសដើម្បីរៀបចំថ្នាលបណ្តុះមូលធនមនុស្សប្រកបដោយសមត្ថភាព ឆ្លើយតបទៅនឹងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា និងតម្រូវការជំនាញក្នុងបរិបទសង្គមសេដ្ឋកិច្ចឌីជីថល។

គួរបញ្ជាក់ដែរថា ទស្សនទាននេះផងដែរក៏មានគោលដៅ ដើម្បីកំណត់ការវិនិយោគតាមស្ថានភាព ឬប្រភេទសាលារៀន (រួមមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាលារៀន ការរៀបចំកម្មវិធីសិក្សាពេញមួយថ្ងៃ កម្មវិធីបន្ថែមម៉ោង កម្មវិធីក្រៅម៉ោងសិក្សា និងការអភិវឌ្ឍគុណវុឌ្ឍិ និងសមត្ថភាពគ្រូបង្រៀន តាមតាមស្ថានភាព ឬប្រភេទសាលារៀន), ការចម្រាញ់សិស្សដែលសមត្ថភាពនៅមានកម្រិតឱ្យទៅរៀនខាងផ្នែកជំនាញបច្ចេកទេស ហើយសិស្សដែលមានសមត្ថភាពបន្តរៀនបន្តនៅមធ្យមសិក្សា និងបន្តរៀននៅឧត្តមសិក្សា, ការបង្កើនប្រសិទ្ធភាពនៃការវិនិយោគលើវិស័យអប់រំ ជាពិសេសការពង្រឹងគុណភាពអប់រំនៅកម្រិតមធ្យមសិក្សា៕

អត្ថបទដែលជាប់ទាក់ទង