**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមក្នុងការបើកពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមក្នុងការបើកពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅក្នុងខេត្តកំពតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

មានប្រសាសន៍ក្នុងឱកាសអញ្ជើញបើកពិធីបុណ្យសមុទ្រសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់ និងចូលរួមអបអរសាទរចំពោះសមិទ្ធផលសំខាន់ៗនៅខេត្តកំពត ពិសេសការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត និងកំពង់ផែទេសចរណ៍អន្ដរជាតិ។

សម្ដេចធិបតី ក៏បានរំលឹកឡើងវិញនូវការលើកឡើងមួយចំនួនពាក់ព័ន្ធកំពង់ផែនេះ ដោយបង្ហាញនូវការព្រួយបារម្ភថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនអាចអភិវឌ្ឍន៍ទៅរួចឡើយប្រៀបដូចជាការបោះលុយចោល ប៉ុន្ដែផ្ទុយទៅវិញ សម្ដេចអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានសិក្សាគិតគូរច្បាស់លាស់ណាស់ មុននឹងសម្រេចចិត្តសាងសង់នូវកំពង់ផែនេះ បច្ចុប្បន្ននេះ ខេត្តកំពត ក៏បានក្លាយជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពលផងដែរ ដែលប្រជាពលរដ្ឋតែងតែធ្វើដំណើរទៅលេងកម្សាន្ដនៅថ្ងៃចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាកនានា។ ការសម្រុកទៅលេងកម្សាន្ដនៅខេត្តប៉ែកនិរតីនេះ ដោយសារតែការរៀបចំនូវផលិតផលទេសចរណ៍ថ្មីៗ កាន់តែច្រើនបន្ថែមទៀត ដើម្បីផ្ដល់ជម្រើសកាន់តែសំបូរដល់ប្រជាពលរដ្ឋ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអរគុណចំពោះការចូលរួមពីបណ្តាមិត្តអន្តរជាតិ បណ្តាស្ថានទូតតាមប្រទេសនានា ដែលមានស្តង់តាំងបង្ហាញ រួមទាំងមានក្រុមរបាំបានចូលរួមផងដែរ ដែលនេះបានបង្ហាញពីស្មារតីរួមគ្នា «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»។

សម្តេចធិបតី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍ គណៈកម្មាធិការបុណ្យសមុទ្រ និងរដ្ឋបាលខេត្តកំពត ដែលបានរៀបចំកម្មវិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅក្នុងខេត្តកំពត ប្រកបដោយជោគជ័យ និងរលូនតាមការគ្រោងទុក និងបានបង្ហាញពីស្មារតីរួមគ្នា «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»។

សម្តេចធិបតីបានបន្ថែមថា ទេសចរណ៍គឺធ្វើឡើងពីការតភ្ជាប់រវាងប្រជាជន និងប្រជាជន ដែលជាផ្នែកមួយយ៉ាងសំខាន់នៃការតភ្ជាប់រវាងប្រជាជន និងប្រជាជនក្នុងខេត្តផ្សេងៗគ្នា និងការតភ្ជាប់ ជាមួយប្រជាជននៃប្រទេសផ្សេងៗគ្នា ហើយវប្បធម៍ សិល្បៈ និងទេសចរណ៍នេះគឺជាកិច្ចការសំខាន់ណាស់ ដែលកម្ពុជាបានយកចិត្តទុកដាក់នៅក្នុងការតភ្ជាប់ និងការជំរុញ ដូចនេះការរៀបចំបុណ្យសមុទ្រនេះ មានការចូលរួមទាំងភ្ញៀវជាតិ និងអន្តរជាតិគឺជាកិច្ចការសំខាន់ណាស់។

សូមបញ្ជាក់ដែរថា ពិធីបុណ្យសមុទ្រត្រូវ បានរៀបចំជាលើកដំបូងនៅក្នុងឆ្នាំ២០១១ ក្នុងខេត្តព្រះសីហនុដើម្បីអបអរសាទរឆ្នេរ សមុទ្រកម្ពុជាបានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។ ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍នៃការ ឆ្លាស់ វេនគ្នានៅខេត្តតំបន់ឆ្នេរទាំង៤ (ព្រះសីហនុ កោះកុង កំពត កែប) គោលបំណងនៃ ពិធីបុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិ ស្ថានឆ្នេរឱ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព និងការទទួលខុសត្រូវព្រមទាំងលើក តម្កើងការផ្សព្វផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជាឱ្យកាន់តែទូលំទូលាយទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់ តែច្រើន៕

អត្ថបទដែលជាប់ទាក់ទង