**រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តធ្វើបឋកថាលើភាពជាអ្នកដឹកនាំស្តីពី ប្រធានបទ ”ក្រិត្យក្រមនៃមូលដ្ឋានសម្ភារនិយមវិចារវិទ្យា”**ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល**អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា**នាយកប្រចាំប្រទេស នៃអង្គការ WVI ប្រកាសគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**មេទ័ពជើងគោកម៉ាឡេស៊ី កោតសរសើរកម្ពុជាចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ​**អាមេរិក​ដំឡើង​ពន្ធ​ខ្ពស់​ដល់​ទៅ ៣.៥២១ភាគរយ លើ​ការ​នាំ​ចូល​ពន្លឺព្រះអាទិត្យ​ពី​ប្រទេសអាស៊ីអាគ្នេយ៍**រដ្ឋមន្រ្តី ឈាង រ៉ា៖ ថ្នាក់ដឹកនាំមិនមែនសម្រេចកិច្ចការបាន ដោយត្រឹមតែការចរចារនោះទេ គឺបន្ថែមពីនោះទាមទារនូវសមត្ថភាពពិចារណាគិតគូរយ៉ាងល្អិតល្អន់ប្រកបដោយភាពត្រឹមត្រូវ**ឧបនាយករដ្ឋមន្រ្តី ២រូប អញ្ជើញប្រកាសខេត្តកំពង់ស្ពឺ បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ជិត៦មុឺនបណ្ណ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ**កម្ពុជា-ចក្រភពអង់គ្លេស បញ្ជាក់អំពីការរីកចម្រើនក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានរិះរកមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី**ឱកាសការងារ! អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ១៥រូប**និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ចេញសេចក្តីជូនដំណឹងស្តីពី ការប្រកបអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ**ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចថ្លៃ និងការឧបត្ថម្ភធនលើផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា**អភិបាលខេត្តកំពង់ធំ៖ ការអភិវឌ្ឍន៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ជាគោលដៅទេសចរណ៍ដ៏លេចធ្លោសម្រាប់ខេត្តកំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរ**ចូលឆ្នាំថ្មីមានក្មេងទំនើង ជាង ១០នាក់ ត្រូវបញ្ជូនទៅពន្ធនាគារ ក្រោយចូលឆ្នាំករណីនេះថយចុះច្រើន!**មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញអាជ្ញាធរខេត្តកណ្ដាល ត្រូវក្តាប់ឱ្យបានរាល់សភាពការនានាក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីដោះស្រាយទាន់ពេលវេលា**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា ឆ្នាំ២០២៥ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់**ហ្លួងម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥ម៉ឺនដុល្លារ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា**ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥ម៉ឺនដុល្លារ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា**ឥណ្ឌា ដាក់ពន្ធបណ្តោះអាសន្ន ១២ភាគរយ លើការនាំចូលដែកថែប ពីប្រទេសចិន

ក្រសួងសុខាភិបាល ថ្លែងអំណរគុណដល់អង្គការ IOM ចំពោះកិច្ចសហការជិតស្និទ្ធជាមួយក្រសួង ចូលរួមគាំទ្រក្នុងការលើកកម្ពស់សុខភាពជនទេសន្តរប្រវេសន៍នៅកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបលោកស្រី Nellie GHUSAYNI ប្រធានបេសកកម្ម នៃអង្គការទេសន្តរប្រវេន៍អន្តរជាតិ (IOM) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោកជំទាវរដ្ឋលេខាធិការ បានស្វាគមន៍ និងថ្លែងអំណរគុណដល់អង្គការ IOM ចំពោះកិច្ចសហការជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ចូលរួមគាំទ្រក្នុងការលើកកម្ពស់សុខភាពជនទេសន្តរប្រវេសន៍នៅកម្ពុជា។
លោកស្រីប្រធានបេសកកម្ម បានជម្រាបជូន លោកជំទាវរដ្ឋលេខាធិការថា អង្គការ IOM បានធ្វើសហប្រតិបត្តិការជិតស្និទ្ធជាមួយមជ្ឈមណ្ឌលជាតិ នាយកដ្ឋានពាក់ព័ន្ធ កម្មវិធីជាតិ គាំទ្រក្រសួងសុខាភិបាល ក្នុងការរៀបចំនូវគោលនយោបាយជាតិ ស្តីពីសុខភាពជនទេសន្តរប្រវេសន៍ និងចូលរួមជួយរៀបចំផែនការយុទ្ធសាស្រ្តជាតិស្តីពីសុខភាពជនទេសន្តរប្រវេសន៍ ២០២២-២០៣០ ។ តាមរយៈគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រជាតិខាងលើ អង្គការ IOM បានចូលរួមគាំទ្រដល់ដំណើរការក្រុមការងារបច្ចេកទេសសុខភាពជនទេសន្តរប្រវេសន៍នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមួយចំនួន ក្នុងនោះបានសហការគាំទ្រដល់ការបង្កើតក្រុមការងារបច្ចេកទេសសុខភាពជនទេសន្តរប្រវេសន៍នៅថ្នាក់ក្រោមជាតិសម្រាប់រាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនអង្គការ IOM អំពីគម្រោងសុខភាពតែមួយ ជាគម្រោងដែលភាគីអាល្លឺម៉ង់ផ្តល់ហិរញ្ញប្បទានឥតសំណងធំជាងគេ លើកទី១ ដល់កម្ពុជា ក្នុងទិសដៅ ១) កាត់បន្ថយភាពស៊ាំនឹងឱសថប្រឆាំងមេរោគ ២) កាត់បន្ថយហានិភ័យនៃជំងឺដែលឆ្លងពីសត្វមកមនុស្ស ដែលកើតចេញពីសត្វព្រៃ និងសត្វចិញ្ចឹមតាមកសិដ្ឋាន ដែលអាចប៉ះពាល់ដល់សុខភាពមនុស្ស និងការកាត់បន្ថយការកើនឡើងជំងឺឆ្លងទូទៅ ៣) ស្រាវជ្រាវអំពីជំងឺឆ្លងពាក់ព័ន្ធនឹងការបំរែបំរួលអាកាសធាតុ ដើម្បីឆ្លើយតបទៅនឹងជំងឺឆ្លងតាមរយៈសត្វមកមនុស្ស និងជំងឺរាតត្បាតដ៏ទៃទៀតដែលអាចកើតមាននាពេលអនាគត។
ជាចុងក្រោយ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណ អង្គការ IOM ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាពជនទេសន្តរប្រវេសន៍នៅកម្ពុជា និងស្នើដល់អង្គការ IOM បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែទូលំទូលាយទៀតក្រៅពីសុខភាពជនទេសន្តរប្រវេសន៍នៅកម្ពុជា ដូចជាការស្រាវជ្រាវរកជំងឺឆ្លងដែលអាចមាននៅលើអ្នកចំណូលស្រុកមកកម្ពុជា ការងារសុខភាពតែមួយ ជំងឺរបេង ជំងឺអេដស៍ និងជំងឺឆ្លងដ៏ទៃទៀត ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខា ភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជានាឆ្នាំ២០៣៥ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង