**ប៉ូលិសក្នុងរដ្ឋ Punjab ប្រទេសឥណ្ឌា ឃុំខ្លួនកសិកររាប់រយនាក់ និងប្រើប្រាស់គ្រឿងចក្រឈូសឆាយ កម្ទេចជំរំបណ្តោះអាសន្ននៅតំបន់ព្រំដែន**ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ស្នើធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធពិចារណាលើ ៣ចំណុចដើម្បីជុំការប្រើប្រាស់រៀល**​តូហ្គោ​ សម្តែងការ​អបអរសាទរ​ចំពោះការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់​លេីគ្រប់វិស័យរបស់កម្ពជា**នាយកប្រតិបត្តិធនាគារជាតិកាណាដា​ ជឿជាក់ថា​ ធនាគារ ABA នឹងបន្តដើរតួនាទីក្នុងការចូលរួមចំណែកដល់ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា**លោកជំទាវបណ្ឌិត ជា សិរី៖ ការដាក់ប្រាក់រៀលសន្សំក្នុងធនាគាររបស់ប្រជាជនកម្ពុជា មានតែ ១១ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺជាប្រាក់ដុល្លារអាមេរិកទាំងអស់**សភាឥណ្ឌូណេស៊ី អនុម័តច្បាប់យោធាដ៏ចម្រូងចម្រាស ដែលនឹងបែងចែកតួនាទីស៊ីវិលបន្ថែមទៀតសម្រាប់មន្ត្រីយោធា**តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងប្រកាសសាលក្រម ក្នុងសំណុំរឿងដកតំណែងនាយករដ្ឋមន្រ្តី លោក Han Duck Soo នៅដើមសប្តាហ៍ក្រោយ**ជប៉ុនផ្ដល់ជំនួយឥតសំណង ១០,៤លានដុល្លារ សម្រាប់គម្រោង ពង្រឹងសមត្ថភាព CMAC និងគម្រោងសាងសង់ អគារហ្វឹកហ្វឺន នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន**រដ្ឋមន្ដ្រី ឈាង រ៉ា ចុះសួរសុខទុក្ខមន្ដ្រីសុខាភិបាល នៅមណ្ឌលសុខភាពមនោរម្យ ខេត្តក្រចេះ ដោយពុំជូនដំណឹង**ក្រុមហ៊ុន AirAsia ប្តេជ្ញាបង្កេីនការតភ្ជាប់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរមកកាន់កម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត**ADB នឹងបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការក្នុង ភាពជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា**ឯកឧត្តម ហ៊ុន ម៉ានី៖ ការដ្ឋានកំណែទម្រង់មុខងារសាធារណៈជួយឱ្យកម្ពុជា រក្សាបានភាពធន់ទៅនឹងវិបត្តិ ក្នុងស្ថានភាពមិនច្បាស់លាស់នៃនយោបាយសកល**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សាលាភូមិន្ទរដ្ឋបាល សម្រេចបន្ថែមមុខវិជ្ជា «ឧត្តមភាពមន្ត្រី» ដើម្បីផ្សាភ្ជាប់មនសិកាមន្ត្រីរាជការ វិជ្ជាជីវៈ ឱ្យកាន់មានចំណេះដឹង ចំណេះធ្វើ ដើម្បីប្រទេសជាតិ និងបម្រើប្រជាជន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការកែលម្អប្រព័ន្ធប្រឡងជ្រើសរើសមន្ត្រីរាជការ បានផ្លាស់ប្តូរទស្សនៈ «មានខ្សែ មានលុយ» មកស្របតាមអភិក្រម «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» ផ្តល់ក្តីសង្ឃឹម និងភាពជឿជាក់ដល់យុវជនកម្ពុជា**វិទ្យុអាស៊ីសេរី ប្រកាសបញ្ឈប់បុគ្គលិករាប់រយនាក់ ចាប់ពីចុងសប្តាហ៍នេះតទៅ បន្ទាប់ពីរដ្ឋបាលលោក ត្រាំ ឈប់ផ្ដល់មូលនិធិគាំទ្រ**ទ័ពអាកាសសិង្ហបុរី ចូលរួមជាមួយប្រទេសថៃ និងអាម៉េរិក ក្នុងសមយុទ្ធដែនអាកាសទ្រង់ទ្រាយធំ ដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការ**រថយន្ដ Cybertrucks បានឆេះដោយសារគេកប់ដបសាំងដាក់ សំដៅទៅបន្ទប់តាំងបង្ហាញរថយន្ត Tesla**ការតវ៉ាបានផ្ទុះឡើងក្នុងប្រទេសតួកគី បន្ទាប់ពីអាជ្ញាធរឃុំខ្លួនអភិបាលរដ្ឋធានីអ៊ីស្តង់ប៊ុល ដែលត្រូវជ្រើសរើសជាបេក្ខជនប្រធានាធិបតី**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ស្វាយ ដូត**នាយឧត្តមសេនីយ៍ ស ថេត បន្តជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំង នគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៥

ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសដ៏មហាជ័យមង្គល នៃពិធីខួបកំណើតគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ

ភ្នំពេញ៖ ឯកឧត្តម អ៊ួង ចន្ធី ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីរាជការស៊ីវល និងមន្ត្រីពន្ធនាគារ នៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏មហាជ័យមង្គល នៃពិធីខួបកំណើតគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ ដែលនឹងឈានចូលមកដល់នៅថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។

ក្នុងឱកាសដ៏មហាជ័យមង្គល នៃពិធីខួបកំណើតរបស់សម្តេច ខ្ញុំបាទសូមគោរពចូលរួមអបអរសាទរប្រកប ដោយមនោសញ្ចេតនារំភើបរីករាយក្រៃលែង និងសូមគោរពកោតសរសើរដោយស្មោះចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាកុលធីតាកម្ពុជាដ៏ឆ្នើមមួយរូប ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ដឹកនាំបេសកកម្មមនុស្សធម៌របស់ចលនា កាកបាទក្រហមកម្ពុជា ក្នុងស្មារតីគិតគូរដល់ជនក្រីក្រតោកយ៉ាក លំបាកវេទនា ជនជរា ពិការ និងសម្រេចបាននូវស្នាដៃ ល្បីរន្ទឺសុសសាយទាំងក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ខ្ញុំបាទសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យ និងវត្ថុ ស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមមេត្តាជួយតាមបីបាច់ថែរក្សា និងប្រទានពរជ័យសេរីមហាមង្គលជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា ព្រមទាំង បុត្រា បុត្រី និងចៅប្រុស ចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មេត្តាទទួលនូវការគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ ៕

អត្ថបទដែលជាប់ទាក់ទង