នាយឧត្ដមសេនីយ៍ ប៉ោ ភក្តិ បន្ដដឹកនាំប្រតិភូ SOMTC-កម្ពុជា ទៅធ្វើទស្សនកិច្ចនៅមន្ទីរពិសោធន៍កោសល្យវិច័យ នៃក្រសួងមហាផ្ទៃ ប្រទេសម៉ាសេដ្វានខាងជើង
ភ្នំពេញ៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំប្រតិភូ SOMTC-កម្ពុជា ចូលរួមកិច្ចប្រជុំផ្លាស់ប្ដូរបទពិសោធន៍ជាមួយតំណាងជាន់ខ្ពស់គណៈកម្មការអាវុធធុនតូច និងធុនស្រាល បូស្នៀ ហឺហ្សេហ្គោវីណា និងម៉ាសេដ្វានខាងជើង ព្រមទាំងតំណាងពីនាយកដ្ឋានទទួលបន្ទុកការងារព្រហ្មទណ្ឌ និងនាយកដ្ឋានកិច្ចការព្រំដែន នៃក្រសួងមហាផ្ទៃ ប្រទេសម៉ាសេដ្វានខាងជើង។
នៅរសៀលថ្ងៃដដែល ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តដឹកនាំប្រតិភូ SOMTC-កម្ពុជា ទៅធ្វើទស្សនកិច្ចនៅមន្ទីរពិសោធន៍កោសល្យវិច័យ នៃក្រសួងមហាផ្ទៃ ប្រទេសម៉ាសេដ្វានខាងជើង ៕