គ្រោះថ្នាក់ចរាចរណ៍លេីផ្លូវល្បឿនលឿន K20+300 ស្លាប់០១នាក់ និងរបួសច្រើននាក់ បង្កឡើងដោយរថយន្ត ៣គ្រឿង
ភ្នំពេញ៖ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ លើផ្លូវល្បឿនលឿន ចំណុច K20+300 ទិសដៅពីភ្នំពេញ ទៅព្រះសីហនុ ត្រង់ចំណុចភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
រថយន្ដ ១គ្រឿង ម៉ាក តូយ៉ូតា prius ពណ៌ក្រហម ផ្លាកលេខភ្នំពេញ 2BA-2806 អ្នកបើកបរឈ្មោះ TSANG HINGCHUNG (សាំង ហ៊ីងឈុង) ភេទប្រុស អាយុ ៥៥ឆ្នាំ ជាជនជាតិចិន ស្នាក់នៅភូមិឃ្មួញ សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បើកបរពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចខាងលើបានបុកប៉ះរថយន្តផ្នែកពីក្រោយម៉ាក Hyundai ពណ៌ខៀវ ផ្លាកលេខ ឃ4370-ភត2 (មានដឹកបន្ទះក្ដារ) អ្នកបើកបរឈ្មោះ ឌិន ប៊ុនថុន ភេទប្រុស អាយុ៣៨ឆ្នាំនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារមនអំពៅ រាជធានីភ្នំពេញ អ្នករួមដំណើរជាមួយ១នាក់ឈ្មោះ សុខ កុសល់ ភេទប្រុស អាយុ ៣៩ឆ្នាំនៅភូមិស្តៅស្រលែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលកំពុងបើកបរពីទិសខាងកើតទៅលិច បណ្ដាលឱ្យគ្រោះថ្នាក់ក្រឡាប់។
បន្ទាប់មកមានរថយន្ដ១គ្រឿង ម៉ាកMaserdasពណ៌ស ផ្លាកលេខភ្នំពេញ 2BP- 7869 អ្នកបើកបរឈ្មោះ LI WEN BING (លី វ៉េនពីង) ភេទប្រុស អា យុ៣២ឆ្នាំ ស្នាក់នៅភូមិ២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគក រាជធានីភ្នំពេញ បើកបរពីទិសខាងកើតទៅលិច កំពុងតែបេីកបរក្នុងល្បឿន រួចបានកិននិងប៉ះជាមួយបន្ទះក្តាដែលធ្លាក់លើផ្លូវ បណ្ដាលឱ្យគ្រោះថ្នាក់ និងខូចខាតរថយន្ត។
យោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង ថាហេតុការណ៍ខាងលេី បានបណ្ដាលឲ្យមានការរងរបួសនិងស្លាប់មនុស្ស០១នាក់ (ឌិន ប៊ុនថុន) និងរបួសធ្ងន់មនុស្ស ១នាក់ប្រុស (សុខ កុសល់) របួសស្រាលមនុស្ស ២នាក់ប្រុស (ជនជាតិចិន) រីឯរថយន្ដ ៣គ្រឿង ខូចខាតធ្ងន់២គ្រឿង (តូយ៉ូតា prius - Hyundai ស្ទេីទាំងស្រុង) Maserdas។
ចំពោះវត្ថុតាងទាំងរថយន្ដ ទាំង ៣គ្រឿង សមត្ថកិច្ចនគរបាលបានយករក្សាទុកនៅស្នាក់ការបញ្ជរកំពង់ស្ពឺខាងកើត K26 រង់ចាំនីតិវិធី ដំណោះស្រាយបន្ដ ៕