**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ទិសដៅសេដ្ឋកិច្ចចិនឆ្នាំ២០២៥ បញ្ជូនសញ្ញាវិជ្ជមានដល់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក

កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ស៊ី ជីនពីង បានដឹកនាំកិច្ចប្រជុំការិយាល័យនយោបាយមជ្ឈិមនៃគណបក្សកុម្មុយនីស្តចិន ដើម្បីកំណត់ទិសដៅសេដ្ឋកិច្ចចិនសម្រាប់ឆ្នាំ២០២៥ ដែលក្នុងនោះអង្គប្រជុំបានគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់លើគ្រប់វិស័យ ការបើកទូលាយសេដ្ឋកិច្ចកម្រិតខ្ពស់ និងការដាក់ចេញគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដែលមានភាពបុរេសកម្ម។ ទិសដៅសេដ្ឋកិច្ចទាំងនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់រដ្ឋាភិបាលចិនក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងជំរុញកំណើនប្រកបដោយចីរភាពក្នុងឆ្នាំ២០២៥ ទេ ប៉ុន្តែថែមទាំងបញ្ជូនសញ្ញាវិជ្ជមានដល់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកផងដែរ។
ការប្តេជ្ញាចិត្តរបស់ចិនក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីជំរុញការបង្កើតកម្លាំងផលិតថ្មីក្នុងវិស័យបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយផ្លែផ្កាដែលទទួលបានពីវិស័យទាំងនេះនឹងជះឥទ្ធិពលវិជ្ជមានដល់បណ្តាប្រទេសនានា ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការទទួលបាននូវបច្ចេកវិទ្យាទំនើប ការផ្លាស់ប្តូរបទពិសោធន៍លើវិស័យបញ្ញាសិប្បនិម្មិត និងសេដ្ឋកិច្ចឌីជីថលជាដើម។
តួយ៉ាង ប្រទេសចិនបានបង្កើតភាពជាដៃគូវិទ្យាសាស្ត្រជាមួយប្រទេស និងតំបន់ជាង ១៦០ ទូទាំងពិភពលោក ដើម្បីជំរុញវឌ្ឍនភាពក្នុងវិស័យបញ្ញាសិប្បនិម្មិត ថាមពលស្អាត និងជីវវេជ្ជសាស្ត្រ។ កាលពីថ្ងៃទី៣ ខែធ្នូ កន្លងទៅ នៅឯទីស្នាក់ការអង្គការសហប្រជាជាតិ ប្រទេសចិនបានបង្កើតក្រុមនៃមិត្តស្តីពី “កិច្ចសហប្រតិបត្តិការកសាងសមត្ថភាពបញ្ញាសិប្បនិម្មិត” ដើម្បីរួមគ្នាអនុវត្តផែនការសកម្មភាពក្នុងការកសាងសមត្ថភាពបញ្ញាសិប្បនិម្មិតសម្រាប់គោលបំណងល្អ និងសម្រាប់ទាំងអស់គ្នា សំដៅជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី២ ប្រទេសចិនបានរួមចំណែកដល់ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកជិត ៣០% ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយតួរលេខនេះបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ពីទំនាក់ទំនងវិជ្ជមានរវាងសេដ្ឋកិច្ចចិន និងសេដ្ឋកិច្ចសកល ពោលគឺសន្ទុះនៃការអភិវឌ្ឍចិននឹងនាំទៅរកសន្ទុះនៃកំណើនសេដ្ឋកិច្ចសកល និងត្រឡប់មកវិញ។ ជាការពិតណាស់ វឌ្ឍនភាពរបស់ចិនបាននាំមកនូវកាលានុវត្តន៍អភិវឌ្ឍន៍ថ្មីៗ ជាជាងការគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ និងពិភពលោក ដែលផ្ទុយទាំងស្រុងពីអ្វីដែលជនអគតិមួយចំនួនបានលើកឡើង។
មិនថាស្ថានភាពពិភពលោកមានការប្រែប្រួលឆាប់រហ័ស និងស្មុគ្រស្មាញយ៉ាងណា ប្រទេសចិននៅតែដើរតួនាទីជាអ្នកគាំទ្រដ៏សកម្មដល់ប្រព័ន្ធពហុភាគីនិយម និងការបើកទូលាយសេដ្ឋកិច្ច តាមរយៈការរៀបចំនូវវេទិកា ពិព័រណ៍ និងសន្និសីទអន្តរជាតិនានាដូចជា (១) វេទិកាខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (២) ពិព័រណ៌នាំចូលអន្តរជាតិចិន (៣) ពិព័រណ៌នាំចូល-នាំចេញចិន (៤) ពិព័រណ៌ផលិតផលអ្នកប្រើប្រាស់អន្តរជាតិចិន និង (៥) សន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវសម្រាប់អាស៊ី។ល។
កាលពីខែវិច្ឆិកាកន្លងទៅ ប្រទេសចិនក៏ទើបតែបានរៀបចំដោយជោគជ័យនូវពិព័រណ៌នាំចូលអន្តរជាតិលើកទី៧ នៅទីក្រុងសៀងហៃ ជាមួយនឹងវត្តមានរបស់សហគ្រាសជាង ៣.៥០០ មកពី ១២០ ប្រទេស ចូលរួមដាក់បង្ហាញផលិតផលបច្ចេកវិទ្យាកម្រិតខ្ពស់។ ទន្ទឹមនឹងនេះ ពិព័រណ៍អាស៊ាន-ចិនដែលត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ក៏បានក្លាយទៅជាយន្តការមួយដ៏សំខាន់សម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ាន និងចិន ឆ្ពោះទៅរកការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០។ ការប្តេជ្ញាចិត្តរបស់ចិនក្នុងការបើកចំហសេដ្ឋកិច្ចនឹងនាំមកនូវឱកាសមហាសាលដល់ប្រទេសនានា ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារចិន ដែលមានប្រជាជនសរុបប្រមាណ ១,៤ ពាន់លាននាក់។
ក្រៅពីនេះ ការបន្ធូរបន្ថយនូវគោលនយោបាយរូបិយវត្ថុរបស់ចិន ក៏នឹងជះឥទ្ធិពលជាវិជ្ជមានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល និងកាត់បន្ថយហានិយភ័យនៃហិរញ្ញវត្ថុសកលផងដែរ។ ត្រូវបានប្រសិទ្ធនាមថាជារោងចក្រនៃពិភពលោក ប្រទេសចិនមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ ក្នុងន័យនេះ ចំណាត់ការរបស់រដ្ឋាភិបាលចិនក្នុងការពង្រីកតម្រូវការ និងពង្រឹងស្ថិរភាពទីផ្សារអចលនទ្រព្យក្នុងស្រុក តាមរយៈការអនុវត្តនូវគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយបុរេសកម្ម នឹងជំរុញភាពរស់រវើកនៃសេដ្ឋកិច្ចចិន ពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់សកល និងរួមចំណែកដល់ការងើបឡើងនៃសេដ្ឋកិច្ចសកល។
សរុបមកវិញ ទិសដៅសេដ្ឋកិច្ចក្នុងឆ្នាំ២០២៥ មិនត្រឹមតែផ្តល់នូវដំណោះស្រាយប្រកបដោយនវានុវត្តន៍សម្រាប់ចិនក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា និងជំរុញកំណើនប្រកបដោយចីរភាពទេ ប៉ុន្តែថែមទាំងផ្តល់សញ្ញាវិជ្ជមានសម្រាប់ការអភិវឌ្ឍក្នុងតំបន់ និងសកល ក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះនូវភាពមិនច្បាស់លាស់ និងការកើនឡើងនូវគោលនយោបាយគាំពារនិយម។
ដោយ ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

អត្ថបទដែលជាប់ទាក់ទង