ឯកឧត្តម មាន ចាន់យ៉ាដា ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសដ៏មហាជ័យមង្គល នៃពិធីខួបកំណើតគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ
ភ្នំពេញ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏មហាជ័យមង្គល នៃពិធីខួបកំណើតគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ ដែលនឹងឈានចូលមកដល់នៅថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។
ក្នុងឱកាសដ៏មហាជ័យមង្គល នៃពិធីខួបកំណើតរបស់សម្តេច ខ្ញុំបាទសូមគោរពចូលរួមអបអរសាទរប្រកប ដោយមនោសញ្ចេតនារំភើបរីករាយក្រៃលែង និងសូមគោរពកោតសរសើរដោយស្មោះចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាកុលធីតាកម្ពុជាដ៏ឆ្នើមមួយរូប ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ដឹកនាំបេសកកម្មមនុស្សធម៌របស់ចលនា កាកបាទក្រហមកម្ពុជា ក្នុងស្មារតីគិតគូរដល់ជនក្រីក្រតោកយ៉ាក លំបាកវេទនា ជនជរា ពិការ និងសម្រេចបាននូវស្នាដៃ ល្បីរន្ទឺសុសសាយទាំងក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ខ្ញុំបាទសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យ និងវត្ថុ ស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមមេត្តាជួយតាមបីបាច់ថែរក្សា និងប្រទានពរជ័យសេរីមហាមង្គលជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា ព្រមទាំង បុត្រា បុត្រី និងចៅប្រុស ចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មេត្តាទទួលនូវការគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ ៕