ស្ពានឬស្សីកោះប៉ែនដ៏ល្បីល្បាញប្រចាំខេត្តកំពង់ចាម ដាក់ឱ្យដំណើរការហើយ
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែធ្នូឆ្នាំ ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេស និងពន្លឿនការស្ថាបនាស្ពានប្រដឺសឬស្សី កោះប៉ែន ឆ្លងកាត់ទន្លេមេគង្គ ឆ្ពោះទៅកាន់រមណីយដ្ឋានធម្មជាតិ “ឆ្នេរខ្សាច់កោះប៉ែន” ក្នុងគោលបំណងទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាកំសាន្ត ខេត្តកំពង់ចាម នាថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៥ ខាងមុខនេះ។
បើតាម លោក ប៊ុន ដារ៉ា ប្រធានគ្រប់គ្រងរមណីយដ្ឋានឆ្នេរកោះប៉ែន បានឲ្យដឹងថា ស្ពានឬស្សីដែលកំពុងសាងសង់ឆ្លងកាត់ទន្លេ ចាប់ពីត្រើយមុខវត្តដីដុះ ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម មកដល់រមណីយដ្ឋានឆ្នេរកោះប៉ែន មានប្រវែងប្រមាណ ១,០០០ ម៉ែត្រ ទទឹង ២ ម៉ែត្រ ដែលបច្ចុប្បន្នសាងសង់បានជាង ៩៩%ហើយ ដោយនឹងដាក់ឱ្យដំណើរការនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ៕