**គ្រួសារប្តីប្រពន្ធចំនួន២នាក់ បានទទួលមរណភាពដោយសារដើមសំរ៉ងរលំសង្កត់ ក្រោយពេលកាប់ដើម្បីយកផ្លែ នៅក្នុងស្រុកបូទុមសាគរខេត្តកោះកុង**នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ ឯកឧត្ដម Cardinal Pietro PAROLIN ប្រមុខដឹកនាំបុរីវ៉ាទីកង់ ចំពោះការយាងសោយទីវង្គតរបស់ សម្ដេចប៉ាប ហ្រ្វង់ស័រ ព្រះប្រមុខសង្ឃកាតូលិក**ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ ដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា**មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺជុំវិញករណីចាប់ផ្លែសំរ៉ង**ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តធ្វើបឋកថាលើភាពជាអ្នកដឹកនាំស្តីពី ប្រធានបទ ”ក្រិត្យក្រមនៃមូលដ្ឋានសម្ភារនិយមវិចារវិទ្យា”**ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល**អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា**នាយកប្រចាំប្រទេស នៃអង្គការ WVI ប្រកាសគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**មេទ័ពជើងគោកម៉ាឡេស៊ី កោតសរសើរកម្ពុជាចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ​**អាមេរិក​ដំឡើង​ពន្ធ​ខ្ពស់​ដល់​ទៅ ៣.៥២១ភាគរយ លើ​ការ​នាំ​ចូល​ពន្លឺព្រះអាទិត្យ​ពី​ប្រទេសអាស៊ីអាគ្នេយ៍**រដ្ឋមន្រ្តី ឈាង រ៉ា៖ ថ្នាក់ដឹកនាំមិនមែនសម្រេចកិច្ចការបាន ដោយត្រឹមតែការចរចារនោះទេ គឺបន្ថែមពីនោះទាមទារនូវសមត្ថភាពពិចារណាគិតគូរយ៉ាងល្អិតល្អន់ប្រកបដោយភាពត្រឹមត្រូវ**ឧបនាយករដ្ឋមន្រ្តី ២រូប អញ្ជើញប្រកាសខេត្តកំពង់ស្ពឺ បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ជិត៦មុឺនបណ្ណ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ**កម្ពុជា-ចក្រភពអង់គ្លេស បញ្ជាក់អំពីការរីកចម្រើនក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានរិះរកមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី**ឱកាសការងារ! អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ១៥រូប**និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ចេញសេចក្តីជូនដំណឹងស្តីពី ការប្រកបអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ**ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចថ្លៃ និងការឧបត្ថម្ភធនលើផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា**អភិបាលខេត្តកំពង់ធំ៖ ការអភិវឌ្ឍន៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ជាគោលដៅទេសចរណ៍ដ៏លេចធ្លោសម្រាប់ខេត្តកំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរ**ចូលឆ្នាំថ្មីមានក្មេងទំនើង ជាង ១០នាក់ ត្រូវបញ្ជូនទៅពន្ធនាគារ ក្រោយចូលឆ្នាំករណីនេះថយចុះច្រើន!

ឯកឧត្តម គង់ ច័ន្ទវាសនា ដឹកនាំក្រុមការងារចុះពិនិត្យខ្សែច្រវាក់ផលិតកម្ម និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនផលិតជីក្នុងស្រុក នៅខេត្តសៀមរាប​ ឧត្ដរមានជ័យ​ និងកំពង់ធំ

ភ្នំពេញ៖ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីឯកឧត្តម ឡោ រស្មី និងលោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ ចាប់ពីថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៤ បាន​ដឹកនាំមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម​ ចុះពិនិត្យដំណើរការផលិតកម្មជីសរីរាង្គចំនួន​ ៤​ក្រុមហ៊ុន​ នៅខេត្ត​សៀមរាប​ ខេត្តឧត្ដរមានជ័យ​ និងខេត្តកំពង់ធំ​ បន្ទាប់ពីបានចុះពិនិត្យទីតាំងផលិតជីសរីរាង្គក្នុងស្រុកចំនួន​ ៣ក្រុមហ៊ុន​ នៅខេត្តកំពង់ស្ពឺ​ កាលពីពេលថ្មីៗកន្លងទៅ។

ជីសរីរាង្គដែលផលិតចេញពីកាក​សំណល់ផ្សេងៗ​ក្នុងស្រុក ផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជា ជួយកាត់បន្ថយថ្លៃដើមផលិត​ និងបង្កេីន​ប្រាក់ចំណេញ​របស់កសិករ​ ដោយសារមានតម្លៃទាបជាងជីគីមីនាំចូល​ បង្កើតការងារ រក្សាគុណភាពដី​ ដោះស្រាយបញ្ហាអនាម័យ​ និងកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើកទឹកចិត្តឱ្យបងប្អូនប្រជាកសិករបង្កើនការប្រើប្រាស់ជីសរីរាង្គ ដោយកាត់បន្ថយការប្រេីប្រាស់​ និងការពឹងផ្អែកទាំងស្រុងលេីជីគីមីនាំចូលពីបរទេស ហើយក្រសួងនឹងផ្តល់ការគាំទ្រចាំបាច់បន្ថែមដល់ក្រុមហ៊ុនផលិតជីសរីរាង្គក្នុងស្រុក​ ដេីម្បីបង្កេីនសមត្ថភាពផលិត​ ស្របតាមតម្រូវការទីផ្សារ​ និងប្រជាកសិករ។

អ្វីដែលពិសេសនោះគឺថា​ ក្រុមហ៊ុន​ Husk Ventures ដែលជាក្រុមហ៊ុនវិនិយោគបរទេស​ នៅខេត្តកំពង់ធំ​ បាននាំចេញដោយជោគជ័យនូវផលិតផលជីសរីរាង្គចំនួន​ ៣០០តោន​ ទៅកាន់ប្រទេសវៀតណាម​ ក្នុងឆ្នាំ២០២៤នេះ​ និងគ្រោងបង្កេីនការនាំចេញ​ដល់ ២០០០តោន​ នៅឆ្នាំ២០២៥ខាងមុខ។ ក្រុមហ៊ុនក៏មានផែនការពង្រីកទីផ្សារក្នុងស្រុក​ និងក្រៅស្រុកបន្ថែមទៀតផងដែរ​ ស្របពេលដែលក្រុមហ៊ុនបានទិញឧបករណ៍ថ្មី​ និងគ្រោងផលិតជីសរីរាង្គឱ្យបាន​ ១០​ ០០០តោន​ ក្នុងឆ្នាំ២០២៥។ ជាងនេះទៀត​ ក្រុមហ៊ុនបានប្រេីប្រាស់បច្ចេកវិទ្យាដែលជួយក្រុមហ៊ុនឱ្យលក់កាបោន​ ដែលកេីតចេញពីការផលិតជីសរីរាង្គនេះ​ ​នៅលេីទីផ្សារអន្តរជាតិបានទៀតផង។

តំណាងក្រុមហ៊ុនផលិតជីក្នុងស្រុកទាំង៤ រីករាយស្វាគមន៍​ និងបានថ្លែងអំណរគុណដល់ក្រួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ សម្រាប់ការយកចិត្តទុកដាក់​ និងការគាំទ្រ​ ព្រមទាំងប្តេជ្ញាបន្តផលិតជីសរីរាង្គប្រកបដោយគុណភាព​ ដេីម្បីលក់ជូនប្រជាកសិករក្នុងតម្លៃសមរម្យ​ ជាពិសេស​ ដល់សហគមន៍កសិកម្មទំនេីបដែលក្រសួងបាននិងកំពុងជំរុញអនុវត្ត។ ជាមួយគ្នានេះ​ ក្រុមហ៊ុនបានស្នើសុំឱ្យក្រសួងជួយបង្កេីន​ការផ្សព្វផ្សាយអំពីសារសំខាន់នៃជីសរីរាង្គទៅដល់កសិករឱ្យកាន់តែទូលំទូលាយថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង