គ.ស.ព.ស៖ ខ្លឹមសារដែលគណនី Chantha Muth បានបង្ហោះគឺជាព័ត៌មានក្លែងបន្លំ ក្នុងចេតនាបោកបញ្ឆោតមតិសាធារណជន ស្ដីពីបញ្ហាអធិបតេយ្យភាពព្រំដែនទឹករវាងប្រទេសកម្ពុជានិងថៃ
ភ្នំពេញ៖ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) បានបញ្ជាក់ថា ខ្លឹមសារដែលគណនី Chantha Muth បានបង្ហោះគឺជា ព័ត៌មានក្លែងបន្លំ ក្នុងចេតនាបោកបញ្ឆោតមតិសាធារណជន ស្ដីពីបញ្ហាអធិបតេយ្យភាពព្រំដែនទឹករវាងប្រទេសកម្ពុជានិងថៃ និងមានគោលបំណងបញ្ឆេះកំហឹងឱ្យប្រជារាលរដ្ឋមាន ការយល់ច្រឡំមកលើរាជរដ្ឋាភិបាលកម្ពុជាលើបញ្ហានេះ។
សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធ នឹងការផ្សាយព័ត៌មានក្លែងបន្លំនេះតាមនិតីវិធីច្បាប់ជាធរមាន។ ដូចនេះសូមបងប្អូន្យប្រជាពលរដ្ឋកុំមានការយល់ច្រលំ និងកុំបន្តចែកចាយនូវព័ត៌មានក្លែងបន្លំនេះបន្តទៀត៕