**មន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំងបាននិយាយថា បទឈប់បាញ់រយៈពេល ៣០ ថ្ងៃដែលស្នើឡើងដោយសហរដ្ឋអាមេរិក និងទទួលយកដោយអ៊ុយក្រែន នឹងជួយដល់ទីក្រុង Kyiv ដោយផ្តល់ការសម្រាកដល់យោធារបស់ខ្លួន**លោក Zhao Leji អញ្ជើញសួរសុខទុក្ខអ្នកប្រកបអាជីពខាងវិស័យសារព័ត៌មានដែលចូលរួមការផ្សាយដំណឹងអំពីមហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤**បទវិភាគ៖”ធ្វើពហិការចំពោះទំនិញអាមេរិក” ការគំរាមកំហែងខាងពន្ធគយរបស់លោកត្រាំធ្វើឱ្យប្រជាជនអឺរ៉ុបខឹងសម្បា**សំណួររបស់លោក Xi Jinping ក្នុងអំឡុងពេលមហាសន្និបាតសភាទាំងពីរ**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៥ របស់នាយកដ្ឋានបញ្ជិកា និងភាគទាន នៃប.ស.ស.**រុស្ស៊ីនិយាយថា ខ្លួនបានដណ្តើមយកទីក្រុងសំខាន់ក្នុងតំបន់ Kursk មកវិញ ខណៈដែលលោក Trump និយាយថាសន្តិភាពគឺអាស្រ័យលើរុស្ស៊ី!**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ណែនាំដល់ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុថ្មី ឱ្យប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្ម**រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ថានភាពផ្លូវចំនួន ២ខ្សែ និងស្ពានទ្រុឌទ្រោមមួយចំនួន ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម**រដ្ឋមន្ត្រីក្រសួងការងារ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ នាយកទីភ្នាក់ងារ SDC និងប្រធានបេសកកម្ម នៃអង្គការ IOM ប្រចាំកម្ពុជា**ក្រុមអ្នកវិនិយោគិនកូរ៉េ មានបំណងមកវិនិយោគបង្កើតរោងចក្រផលិតជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិត នៅខេត្តកំពង់ធំ**សាធារណរដ្ឋស៊ីប និងកម្ពុជា ប្តេជ្ញាពង្រឹងការអភិវឌ្ឍន៍កម្លាំងពលកម្ម និងការលើកកម្ពស់ភាពជាដៃគូដែលមានអត្ថប្រយោជន៍ទៅវិញទៅមក**មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញបើកសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីលទ្ធផល ផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាល**អភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រសួងផែនការ ផ្សព្វផ្សាយពីការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា ក្រោមប្រធានបទ«ការយល់ដឹងអំពីសារៈសំខាន់ ការប្រើប្រាស់អំបិលអ៊ីយ៉ូដ»**១០ថ្ងៃសមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណី និងឃាត់ខ្លួនមនុស្សជាង៥០នាក់**ក្រសួងមុខងារសាធារណៈ បន្តរៀបចំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ននីមួយៗ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន**រដ្ឋមន្ត្រីសុខាភិបាល៖ «សុខភាពពិតជាសំខាន់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច តុល្យភាពសង្គម ព្រមទាំងរួមចំណែកកសាងនិងរក្សាសន្តិភាព ស្ថេរភាពនយោបាលជាតិ»**ប្រមុខរដ្ឋស្ដីទីកម្ពុជា សង្ឃឹមថា ការចរចារវាង​ភាគី​ពាក់​ព័ន្ធ នឹងឈានដល់ការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានឆាប់ ខណៈមានតែការចរចា​ប៉ុណ្ណោះ​ដែលអាចបញ្ចប់សង្គ្រាមបាន**សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា និងសង្ឃឹមថា នឹងមានទេសចរឥណ្ឌា មកកាន់កម្ពុជា កាន់តែច្រើនឡើងថែមទៀត**នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ ក្រោយសាងសង់រួច វិទ្យាស្ថានពហុជំនាញតេជោសែន នឹងក្លាយជាសមិទ្ធផលដំបូង និងមានតម្លៃជាប្រវត្តិសាស្ត្រសម្រាប់កងទ័ពជើងគោក**កូរ៉េខាងត្បូង ចោទប្រកាន់អ្នកបើកបរយន្តហោះពីរនាក់ ពីបទធ្វេសប្រហែស ចំពោះការទម្លាក់គ្រាប់បែកដោយចៃដន្យលើភូមិមួយ អំឡុងពេលសមយុទ្ធហ្វឹកហ្វឺន

ឯកឧត្តម វ៉ី សំណាង៖ អាជ្ញាធរខេត្តតាកែវ គ្រោងពង្រីកផ្លូវក្នុងក្រុងបន្ថែម ដើម្បីសម្រួលការធ្វើចរាចរណ៍ និងបង្កើនសោភ័ណភាពក្រុង

ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តតាកែវ ឆ្នាំទី១អាណត្តិទី៤ តាមបណ្ដាក្រុងស្រុកទូទាំងខេត្ត ដែលបានរៀបចំធ្វើឡើង នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ នារសៀលថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានលើកឡើងថា អាជ្ញាធរខេត្តតាកែវ គ្រោងពង្រីកផ្លូវសំខាន់ៗ ក្នុងក្រុងដូនកែវអោយបានធំទូលាយ ដើម្បីផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋធ្វើដំណើរ និងអមដោយភ្លើងបំភ្លឺផ្លូវបន្ថែមទៀតដើម្បីលើកកម្ពស់សោភ័ណភាពក្រុងកាន់តែស្រស់ស្អាត។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា កន្លងមកនេះ សង្កេតឃើញថានៅតាមបណ្ដាទីតាំងផ្លូវមួយចំនួនក្នុងក្រុងរបស់យើង មានផ្លូវខ្លះតូចចង្អៀត កំណើននៃការធ្វើចរាចរណ៍របស់ពលរដ្ឋច្រើន ធ្វើឲ្យផ្លូវកកស្ទះ ពិបាកធ្វើដំណើរ ហើយផ្លូវខ្លះទៀតក៏មិនទាន់មានភ្លើងបំភ្លឺនៅឡើយ ដែលបង្ករការលំបាក និងហានិភ័យដល់ពលរដ្ឋធ្វើដំណើរនៅពេលយប់ ដូច្នេះអាជ្ញាធរខេត្តគ្រោងជួសជុលនិងពង្រីកផ្លូវទាំងអស់នោះ ថែមទាំងបំពាក់នូវ កាមេរ៉ាសុវត្ថិភាព និងភ្លើងបំភ្លឺផ្លូវបន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរ និងធានាសុខសុវត្ថិភាពជូនពលរដ្ឋ ពិសេសលើកកម្ពស់សោភ័ណភាពក្រុងកាន់តែស្រស់ស្អាត ឆ្ពោះទៅការរៀបចំបុណ្យឆ្លងឆ្នាំសកលផង និងបុណ្យទន្លេផង នាពេលខាងមុខនេះ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ី សំណាង ក៏បានណែនាំដល់អាជ្ញាធរក្រុង រួមនឹងមន្រ្តីពាក់ព័ន្ធរៀបចំសំអាតអនាម័យបរិស្ថាននៅតាម ទីប្រជុំជន និងសួនច្បារសាធារណៈអោយបានស្អាតល្អ បំផុសស្មារតីប្រជាពលរដ្ឋអោយចូលរួមសំអាតអនាម័យបរិស្ថានជាប្រចាំតាមរយៈការបោសសំអាត និងទុកដាក់សំរាមក្នុងធុងសំរាមអោយបានត្រឹមត្រូវ បញ្ឈប់ទម្លាប់ការបោះសំរាមចោលពាសវាលពាសកាលតទៅទៀត ដើម្បីរួមគ្នាធ្វើអោយខេត្តរបស់យើងមានសោភ័ណភាពស្អាតល្អ ទាក់ទាញបាននូវភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកលេងកម្សាន្តកាន់តែច្រើន បង្កើនប្រាក់ចំណូលដល់ពលរដ្ឋ និងសេដ្ឋកិច្ចជាតិទាំងមូល ៕

អត្ថបទដែលជាប់ទាក់ទង