**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

បទវិភាគ៖ការពង្រឹងកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុឱ្យស៊ីជម្រៅជាជម្រើសដ៏ចាំបាច់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់

“អនុវត្តគោលនយោបាយហិរញ្ញវត្ថុកាន់តែសកម្មនិងគោលនយោបាយរូបិយវត្ថុរលុងសមរម្យ កែលំអគោលនយោបាយ បង្កើនតួនាទីសម្របសម្រួលភាពផ្ទុយពីវដ្តគោលនយោបាយម៉ាក្រូខុសប្រក្រតីនិងអនុវត្តគោលនយោបាយចម្រុះឱ្យបានល្អ” ។ ពេលថ្មីៗកន្លងទៅនេះ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើកិច្ចប្រជុំ ដើម្បីធ្វើការវិភាគនិងសិក្សាស្រាវជ្រាវអំពីការងារសេដ្ឋកិច្ចនៅឆ្នាំ២០២៥ ។ អ្នកជំនាញបានវិភាគថា កិច្ចប្រជុំលើកនេះបានកំណត់ទិសដៅទាំងមូលយ៉ាងសកម្ម គោលនយោបាយម៉ាក្រូនៅឆ្នាំ២០២៥ត្រូវបានរំពឹងថានឹងបន្តមានអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច។
ចាប់តាំងពីឆ្នាំនេះមក ដំណើរការសេដ្ឋកិច្ចរបស់ចិនបានលេចចេញនិន្នាការងើបឡើងវិញដោយនឹងនរជាទូទៅ ។ មួយផ្នែក សន្ទស្សន៍ម៉ាក្រូសេដ្ឋកិច្ចសំខាន់ៗបានសមស្របនឹងគោលដៅប៉ាន់ប្រមាណ រចនាសម្ព័ន្ធសេដ្ឋកិច្ចបន្តមានភាពល្អប្រសើរ ជាពិសេសគឺចាប់ពីខែកញ្ញានិងខែតុលាមក សន្ទស្សន៍នានាមានការកែលម្អ ហើយកម្លាំងរស់រវើកនៃទីផ្សារក៏កើនឡើងជាសន្សឹមៗដែរ ។ មួយផ្នែកទៀត បញ្ហាប្រឈមដូចជា តម្រូវការក្នុងស្រុកមិនគ្រប់គ្រាន់ ប្រាក់ចំណេញសហគ្រាសបានធ្លាក់ចុះនិងការប៉ាន់ប្រមាណនៃសង្គមចុះថមថយជាដើមនៅតែលេចធ្លោ មូលដ្ឋានសម្រាប់សេដ្ឋកិច្ចកើនឡើងនិងឆ្ពោះរកភាពល្អប្រសើរដោយនឹងនរត្រូវពង្រឹងថែមមួយកម្រិតទៀត ។
ចាប់ពីចុងខែកញ្ញាមក សំដៅចំពោះសភាពការណ៍ថ្មីនិងបញ្ហាថ្មីមួយចំនួនដែលលេចចេញក្នុងដំណើរការសេដ្ឋកិច្ចបច្ចុប្បន្ននេះ គោលនយោបាយម៉ាក្រូរបស់ចិនបានធ្វើការកែសម្រួលយ៉ាងខ្លាំង ដែលបានដាក់ចេញវិធានការដ៏សំខាន់និងគោលនយោបាយបន្ថែមថ្មីមួយចំនួន ។
ទន្ទឹមនឹងគោលនយោបាយរំញោចសេដ្ឋកិច្ចត្រូវបានអនុវត្តជាក់ស្តែងប្រកបដោយប្រសិទ្ធភាព សន្ទស្សន៍សេដ្ឋកិច្ចជាច្រើនត្រូវបានកែលម្អយ៉ាងច្បាស់លាស់នៅពេលថ្មីៗកន្លងទៅនេះ តាមការប៉ាន់ប្រមាណ ល្បឿនកំណើននៃសេដ្ឋកិច្ចចិននៅត្រីមាសទីបួនមានសង្ឃឹមនឹងងើបឡើងវិញដោយនឹងនរថែមមួយកម្រិតទៀត ហើយល្បឿនកំណើននៃសេដ្ឋកិច្ចចិននៅឆ្នាំ២០២៤មានសង្ឃឹមនឹងសម្រេចបាននូវគោលដៅកំណើនប្រហែល៥ភាគរយដែលបានចាក់គ្រឹះមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចចិននៅឆ្នាំ២០២៥ ។
ហិរញ្ញវត្ថុជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ ដែលមានសារសំខាន់យ៉ាងខ្លាំងចំពោះការកសាងទំនើបកម្ម ។
《សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនថែមមួយកម្រិតទៀត》ដែលត្រូវបានពិនិត្យពិភាក្សានិងអនុម័តដោយកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានធ្វើការរៀបចំចាត់ចែងដ៏សំខាន់ចំពោះការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុថែមមួយកម្រិតទៀត ដូចជាពន្លឿនការកែលំអប្រព័ន្ធធនាគារមជ្ឈិម ធ្វើឱ្យយន្តការអនុវត្តគោលនយោបាយរូបិយវត្ថុមានភាពរលូន អភិវឌ្ឍយ៉ាងសកម្មនូវហិរញ្ញវត្ថុវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហិរញ្ញវត្ថុបៃតង ហិរញ្ញវត្ថុផ្តល់ផលប្រយោជន៍ជាទូទៅ ហិរញ្ញវត្ថុសោធន និងហិរញ្ញវត្ថុឌីជីថល ពង្រឹងសេវាកម្មហិរញ្ញវត្ថុប្រកបដោយគុណភាពល្អចំពោះយុទ្ធសាស្ត្រដ៏សំខាន់ វិស័យដ៏សំខាន់និងវិស័យទន់ខ្សោយ ធ្វើឱ្យមានសុក្រឹតភាពនូវមុខងារនៃទីផ្សារមូលធនដែលមានភាពស៊ីសង្វាក់គ្នាខាងការវិនិយោគនិងហិរញ្ញប្បទាន បង្ការហានិភ័យនិងបង្កើនការត្រួតពិនិត្យនិងគ្រប់គ្រងដើម្បីជំរុញឱ្យទីផ្សារមូលធនទទួលការអភិវឌ្ឍប្រកបដោយភាពនឹងនរនិងល្អបរិសុទ្ធ ព្រមទាំងរៀបចំតាក់តែងច្បាប់ហិរញ្ញវត្ថុ ។ល។ វិធានការកំណែទម្រង់ទាំងនេះមុខជានឹងបំពេញបន្ថែមកម្លាំងចលករដ៏ខ្លាំងក្លាក្នុងការពន្លឿនកិច្ចកសាងប្រទេសហិរញ្ញវត្ថុដ៏ខ្លាំងក្លាជាមិនខាន ដើម្បីត្រួសត្រាយស្ថានភាពថ្មីនៃការងារហិរញ្ញវត្ថុជាបន្តបន្ទាប់ ។
បើហិរញ្ញវត្ថុមានភាពរស់រវើក នោះសេដ្ឋកិច្ចក៏មានភាពរស់រវើកដែរ ហើយបើហិរញ្ញវត្ថុមានស្ថិរភាព នោះសេដ្ឋកិច្ចក៏មានស្ថិរភាពដែរ ។ ហិរញ្ញវត្ថុជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិដែលបានបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមប្រកបដោយនិរន្តរភាព ក៏ដូចជាដើរតួនាទីទ្រទ្រង់ដែលមិនអាចខ្វះបានចំពោះការអភិវឌ្ឍសេដ្ឋកិច្ច ។ ការធ្វើឱ្យស៊ីជម្រៅនូវប្រព័ន្ធហិរញ្ញវត្ថុគឺបានសម្របទៅតាមតម្រូវការនៃការអភិវឌ្ឍកម្លាំងផលិតកម្មក្នុងដំណើរធ្វើនវានុវត្តន៍ទំនាក់ទំនងផលិតកម្ម វាមិនត្រឹមតែជាសារសំខាន់នៃការកសាងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមប្រកបដោយកម្រិតខ្ពស់ប៉ុណ្ណោះទេ ថែមទាំងក៏ជាជម្រើសដ៏ចាំបាច់ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង