**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឆ្នាំ២០២៤ និងលើកទិសដៅបន្ត**អភិបាលខេត្តកណ្តាល ជម្រុញដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន**ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាបន្តអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**នគរបាលបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង**កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា**កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ**រដ្ឋមន្ត្រីទេសចរណ៍ ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា**មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ**ជនបរទេសប្រហែល៤០០នាក់ត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅក្នុងរដ្ឋធានីម៉ានីល**ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”**អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ**ទឹកជំនន់អាចកើតមាននៅក្នុងប្រទេសសិង្ហបុរី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ App NoDrug**អ៊ីស្រាអែល គួរតែ ត្រៀម ខ្លួន សម្រាប់ ការ ប៉ះទង្គិចដែលអាចកើតមានឡើង ជាមួយនឹងប្រទេសតួគី**ករណីគ្រោះថ្នាក់ ស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ បានថយចុះទាំងអស់ ក្នុងឆ្នាំ២០២៤**ការបំពុលបរិយាកាសដែលបង្កគ្រោះថ្នាក់កម្រិតធ្ងន់ដល់សុខភាព រកឃើញនៅក្នុង ខេត្តចំនួន៥៨ ក្នុងប្រទេសថៃ**លោក Yoon Suk Yeol នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ**សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត សរុបប្រមាណ ៣០០ដុល្លារ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត

អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត

ភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក) ដែលដឹកនាំដោយសហប្រធានជប៉ុន តំណាងដោយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានិងសហប្រធានបារាំង តំណាងដោយលោក Fabrice ETIENNE ភារធារីស្តីទីនៃស្ថានទូតបារាំងប្រចាំកម្ពុជា, លោក Lazare ELOUNDOU ASSOMO ប្រធានមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ, អ្នកជំនាញការ និងតំណាងដៃគូអន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

នៅក្នុងឱកាសនៃជំនួប គណៈប្រតិភូបានគោរពរាយកាណ៍ជូនសម្ដេចបវរធិបតីអំពីលទ្ធផលនៃកិច្ចប្រជុំនៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី១១-១៣ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប និងបានគោរពជម្រាបជូននូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក នៅក្នុងការរួមចំណែកជំរុញការអភិរក្ស និងអភិវឌ្ឍតំបន់បេតិកភណ្ឌអង្គរ និងសំបូរព្រៃគុក ដែលមិនត្រឹមតែផ្ដល់សារៈប្រយោជន៍ដល់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្ដល់តម្លៃទៅដល់មនុស្សជាតិទាំងមូលផងដែរ ព្រមទាំងការចូលរួមចំណែករបស់យន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ក្នុងការកសាងធនធានមនុស្សកម្ពុជា ប្រកបដោយជំនាញលើវិស័យអភិរក្ស និងការជួសជុលប្រាង្គប្រាសាទ។

គណៈប្រតិភូក៏បានបង្ហាញអំពីការប្ដេជ្ញាចិត្តខ្ពស់នៅក្នុងការបន្តចូលរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក និងរាជរដ្ឋាភិបាលកម្ពុជាក្នុងគោលបំណងធានាឱ្យបាននូវក្នុងការថែរក្សាតំបន់បេតិកភណ្ឌរបស់មនុស្សជាតិ និងរួមចំណែកទៅដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ផងដែរ។

ទន្ទឹមនឹងនេះ គណៈប្រតិភូក៏បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនាពេលកន្លងមក ក្នុងកិច្ចការអភិរក្ស និងការអភិវឌ្ឍ ក៏ដូចជាជោគជ័យនៃការដាក់បញ្ចូលនូវសម្បត្តិបេតិកភណ្ឌជាច្រើនរបស់កម្ពុជាទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

គណៈប្រតិភូក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរ អំពីការសម្រេចបន្តអាណត្តិនៃយន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត ផងដែរ។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងអបអរសាទរចំពោះភាពជោគជ័យនៃកិច្ចប្រជុំបច្ចេកទេសលើកទី៣៩ និងកិច្ចប្រជុំពេញអង្គលើកទី៣១ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក កាលពីថ្មីៗនេះ។

សម្ដេចបវរធិបតីក៏បានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះយន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក រួមទាំងអង្គការយូណេស្កូ ក៏ដូចជាដៃគូអន្តរជាតិទាំងអស់ ជាពិសេសប្រទេសបារាំង និងជប៉ុនចំពោះការផ្ដល់ការគាំទ្រឥតងាករេក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការជួសជុល និងការអភិរក្សតំបន់អង្គរ និងសំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភណ្ឌ និងជាតម្លៃលេចធ្លោជាសកលរបស់មនុស្សជាតិ។

សម្ដេចបវរធិបតីក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍ចំពោះការសម្រេចចិត្តរបស់សន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្ដីពីអង្គរ ដែលបានបន្តអាណត្តិនៃយន្តការអង្គរ/សំបូរព្រៃគុក សម្រាប់រយៈពេល១០ឆ្នាំបន្ថែមទៀត ដើម្បីធានានូវការបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាល។

សម្ដេចបវរធិបតីបានគូសបញ្ជាក់ផងដែរថា យន្តការនេះពិតជាមានសារៈសំខាន់ណាស់ ស្របពេលដែលបញ្ហាប្រឈមនៅតែបន្តមាន និងមានភាពស្មុគស្មាញ រួមមានជាអាទិ៍៖ ការប្រែប្រួលអាកាសធាតុ និងកំណើនប្រជាជន ដែលសុទ្ធសឹងតែទាមទារនូវកិច្ចសហប្រតិបត្តិការមួយដែលធានាឱ្យបាននូវតុល្យភាពរវាងការអភិវឌ្ឍ និងអភិរក្ស។

សម្ដេចបវរធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះគណៈប្រតិភូដែលបានបញ្ជាក់អំពីការប្ដេជ្ញាចិត្តនៅក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។

សម្ដេចបវរធិបតីមានជំនឿថា តាមរយៈនៃការប្ដេជ្ញាចិត្ត និងភាពជាដៃគូនេះ សមិទ្ធផលជាច្រើននឹងសម្រេចបានកាន់តែល្អប្រសើរ ដើម្បីធានាទៅដល់ការអភិរក្សតំបន់អង្គរ និងសំបូរព្រៃគុក សម្រាប់មនុស្សជាតិជំនាន់ក្រោយ។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចបវរធិបតីក៏បានស្នើដល់យន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក, អង្គការយូណេស្កូ, និងដៃគូអន្តរជាតិនានា បន្តផ្ដល់នូវការគាំទ្របន្ថែមទៀតលេីការសម្របសម្រួលដល់ការបញ្ជូនត្រឡប់នូវវត្ថុបុរាណខ្មែរត្រឡប់មកមាតុប្រទេសវិញ, ការដាក់បញ្ចូលនូវសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងការបន្តគាំទ្រទៅដល់ការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង