**លទ្ធផលនៃព្រះរាជទស្សនកិច្ចជាន់ខ្ពស់របស់ព្រះអង្គម្ចាស់រជ្ជទាយាទ នៃប្រទេសលុចសំបួ នៅកម្ពុជា**ឆេះរោងចក្រផលិតស័ង្កសី និងសម្ភារជ័រ ព្រមទាំងផ្ទះប្រជាពលរដ្ឋនៅឃុំពើក ស្រុកអង្គស្នួល ត្រូវបានកម្លាំងសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុង ក្រោយប្រើរថយន្តពន្លត់អគ្គិភ័យ ៤៣គ្រឿង និងទឹកអស់ ១១៣ឡាន**អភិបាលខេត្តកណ្តាល ណែនាំកងកម្លាំងទាំងអស់ បន្តថែរក្សាការពារព្រំដែន និងបង្ក្រាបទប់ស្កាត់បទល្មើសនានា**សម្តេចតេជោ បង្ហាញអារម្មណ៍សោកសៅចំពោះបងប្រុសដែលនឹងត្រូវបញ្ចុះនៅថ្ងៃស្អែក**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បន្តកើនដល់លើស២៧០០នាក់**មនុស្ស ១១២នាក់បានរងរបួស ក្នុងហេតុការណ៍អគ្គិភ័យ ដែលផ្តើមចេញពីការផ្ទុះបំពង់ឧស្ម័នរបស់ក្រុមហ៊ុនរដ្ឋ Petronas នៅឯតំបន់ Putra Heights ក្នុងរដ្ឋ Selangor**ប្រធានាធិបតីអាមេរិក គ្រោងធ្វើទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត នៅខ្ទង់ខែឧសភាខាងមុខ**អភិបាលខេត្តកំពង់ធំ បំពាក់ភ្លើងសូឡាលើផ្លូវជាតិលេខ៦ ចាប់ពីព្រំប្រទល់ខេត្តកំពង់ចាម ដល់ខេត្តសៀមរាប**ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៩ របស់ធនាគារពិភពលោក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម**អភិបាលខេត្តកណ្តាល ជំរុញរដ្ឋបាលស្រុកល្វាឯម ត្រូវខិតខំសម្របសម្រួល បញ្ចប់ទំនាស់ដីធ្លីឱ្យបានអស់ ដើម្បីក្លាយជាស្រុកគំរូ**សម្តេច ឃួន សុដារី គាំទ្រការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ សហការរៀបចំដោយគណៈកម្មការទី៨សភា ជាមួយនឹង WHO**រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**គណះកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំ​ ស្ដីពី​ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​.២៥៦៩​ គ.ស​.២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដា លោកស្រី គ្រីស្ទី ហ្វ្រីលែន លាលែងពីតំណែង

អូតាវ៉ា៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដា លោកស្រី គ្រីស្ទី ហ្វ្រីលែន បានលាលែងពីតំណែងកាលពីថ្ងៃទី១៦ធ្នូ បន្ទាប់ពីបានប៉ះទង្គិចពាក្យសម្តីជាមួយនាយករដ្ឋមន្ត្រី លោក ចាស្ទីន ទ្រូដូ លើបញ្ហានានា រួមទាំងរបៀបដោះស្រាយពន្ធគយរបស់សហរដ្ឋអាម៉េរិក និងការចំណាយរដ្ឋាភិបាល។

លោកស្រី ហ្វ្រីលែន បានប្រកាសលាលែងពីតំណែង បន្ទាប់ពីកិច្ចប្រជុំជាមួយលោក ទ្រូដូ កាលពីសប្តាហ៍មុន ដែលស្នើសុំឱ្យលោកស្រីកាន់តំណែងថ្នាក់ទាបជាងនេះ បន្ទាប់ពីអ្នកទាំងពីរខ្វែងគំនិតគ្នាជាច្រើនសប្តាហ៍លើការចំណាយ។ រដ្ឋមន្ត្រីសុវត្ថិភាពសាធារណៈ លោក ដូមីនិក ឡឺប្លាំង ត្រូវបានតែងតាំងជារដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីនៃរដ្ឋាភិបាលសេរីនិយម។ ការលាលែងពីតំណែងរបស់លោកស្រី ហ្វ្រីលែន ជាឧបនាយករដ្ឋមន្ត្រីផងដែរនោះ គឺជាវិបត្តិដ៏ធំបំផុតមួយ ដែលលោក ទ្រូដូ បានប្រឈមមុខចាប់តាំងពីការឡើងកាន់អំណាចក្នុងខែវិច្ឆិកា ឆ្នាំ២០១៥។

លោកស្រី ហ្វ្រីលែន បានលាឈប់ពីការងារតែប៉ុន្មានម៉ោងមុនពេលលោកស្រីត្រូវបង្ហាញបច្ចុប្បន្នភាពសេដ្ឋកិច្ចធ្លាក់ចុះដល់សភា។ ឯកសារនេះ បង្ហាញថា រដ្ឋាភិបាលសេរីនិយមបានធ្វើឱ្យមានឱនភាពថវិកាឆ្នាំ២០២៣ និង២០២៤ ចំនួន៦១,៩ពាន់លានដុល្លារកាណាដា ខ្ពស់ជាងការព្យាករ។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោកស្រី ហ្វ្រីលែន និងលោក ទ្រូដូ បានប៉ះទង្គិចគ្នាជុំវិញសំណើរបស់រដ្ឋាភិបាលសម្រាប់ការបន្ធូរបន្ថយពន្ធបណ្តោះអាសន្ន និងវិធានការចំណាយផ្សេងទៀត។

លោកស្រី ហ្វ្រីលែន បាននិយាយនៅក្នុងលិខិតមួយផ្ញើទៅកាន់លោក ទ្រូដូ ដែលបង្ហោះនៅលើកម្មវធី X ថា៖«ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ អ្នក និងខ្ញុំបានទាស់ទែងគ្នាអំពីអ្វីដែលល្អបំផុតសម្រាប់អនាគតរបស់ប្រទេសកាណាដា។ សក្តានុពលនៃពន្ធថ្មីរបស់សហរដ្ឋអាម៉េរិក បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដូច្នេះយើងត្រូវរក្សាថវិការបស់យើងនៅថ្ងៃនេះ ដើម្បីឱ្យមានទុនបម្រុងដែលត្រូវការសម្រាប់សង្គ្រាមពន្ធដារ»។

គួររំឭកថា លោកស្រី ហ្វ្រីលែន បានបម្រើការជារដ្ឋមន្ត្រីពាណិជ្ជកម្ម និងបន្ទាប់មកជារដ្ឋមន្ត្រីការបរទេស មុនពេលចូលកាន់តំណែងផ្នែកហិរញ្ញវត្ថុនៅខែសីហា ឆ្នាំ២០២០។ ក្នុងនាមជារដ្ឋមន្ត្រី លោកស្រីបានត្រួតពិនិត្យយុទ្ធនាការចំណាយរបស់រដ្ឋាភិបាល ដើម្បីដោះស្រាយការខូចខាត ដែលបង្កឡើងដោយជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង