**ឃាតកម្មសម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹក ត្រូវបានតុលាការកំពូលសម្រេចផ្ដន្ទាទោសជនដៃដល់ដាក់ពន្ធនាគារមួយជីវិត និងបិទផ្លូវតវ៉ា**ក្រសួងបរិស្ថាន និងដៃគូ បន្តគម្រោងស្តារព្រៃឈើឡើងវិញក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ខេត្តសៀមរាប**សម្តេចតេជោ កោតសរសើរ​ និងអរគុណលោកប្រធានាធិបតី ត្រាំ ដែលរួមចំណែកដ៏ធំដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល និងញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក**វិមានក្រឹមឡាំងបញ្ជាក់ថា លោក ពូទីន និងលោក Trump នឹងធ្វើការហៅទូរស័ព្ទនៅថ្ងៃអង្គារ**រដ្ឋមន្ត្រីទេសចរណ៍ អញ្ជើញពិនិត្យស្ថានភាពលានជល់ដំរី និងសួនរុក្ខជាតិអង្គរ ដើម្បីសិក្សាក្នុងការរៀបចំតំបន់កម្សាន្តនាពេលរាត្រី**ក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី រៀបចំកិច្ចប្រជុំណែនាំពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១**តំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២១,៩៦៦.៥១ហិកតា ត្រូវបានចុះបញ្ជីជាដីរដ្ឋ**នាយករដ្ឋមន្ត្រីឥណ្ឌា៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានត្រៀមលក្ខណៈសម្បត្តិច្រើនជាងមុនសម្រាប់អាណត្តិ២របស់លោកដោយមានគោលដៅច្បាស់លាស់**រុស្ស៊ី ច្រានចោលការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពណាតូ នៅក្នុងប្រទេសអ៊ុយក្រែន**នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សង្កត់ធ្ងន់ថា ការបន្ធូរបន្ថយ និងកិច្ចសន្ទនា គឺជាផ្លូវដ៏មានប្រសិទ្ធភាពបំផុត ក្នុងការដោះស្រាយវិបត្តិនៅក្នុងតំបន់មួយ ដែលមានលក្ខណៈរសើប និងសំខាន់ដូចជាមជ្ឈិមបូព៌ា**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សា**កូរ៉េខាងជើង ថ្កោលទោសក្រុមប្រទេស G7 ដែលបានរួមគ្នាអំពាវនាវ ឱ្យខ្លួនបោះបង់ចោលអាវុធនុយក្លេអ៊ែរ**គណបក្សប្រឆាំងកូរ៉េខាងត្បូង ទទូចឱ្យតុលាការធម្មនុញ្ញ ប្រកាសសេចក្តីសម្រេចរបស់ខ្លួនឱ្យឆាប់ៗ ជុំវិញការចោទប្រកាន់ដកតំណែង លោក Yoon Suk Yeol**លោកជំទាវ សៅ ស្រីពៅ រដ្ឋលេខាធិការក្រសួងការងារ ជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងកម្មករនិយោជិតនៅរោងចក្រកាត់ដេរ ម៉ាកាឡូត ហ្គាមេន (ខេមបូឌា) (សាខាទី១) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣**រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃថា បំណុលគ្រួសារនិងកម្ចីមិនដំណើរការរបស់ប្រទេសថៃមានស្ថិរភាព បន្ទាប់ពីកំណើនសេដ្ឋកិច្ចបានកើនឡើងដល់ចុងឆ្នាំមុន**ក្រសួងការងារ ចេញសេចក្តីណែនាំបន្ថែម ស្តីពី ការពង្រឹងវិធានការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ក្នុងអំឡុងពេលមានការប្រែប្រួលអាកាសធាតុក្នុងរដូវប្រាំង**នាយករដ្ឋមន្ត្រីបារាំង៖ សហភាពអឺរ៉ុប​ ប្រហែលជាគិតខុសហេីយដែលកំណត់គោលដៅលេីផលិតផលស្រាវីស្គីអាមេរិក​ នៅក្នុងចំណាត់ការពន្ធគយរបស់ខ្លួន​**លោក ដូណាល់ ត្រាំ បណ្ដេញជនជាតិវ៉េណេស៊ុយអេឡាជាង ២០០នាក់ចេញពីសហរដ្ឋអាមេរិក**មេបញ្ជាការកងទ័ពជើងគោក សម្រេចបង្កើតគណៈបញ្ជាការឯកភាពដឹកនាំបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតាមដងទន្លេសាប**ប្រជាជនហ្វីលីពីនដែលអ្នកគាំទ្រលោក Rodrigo Duterte បានចូលរួមនៅក្នុងក្បួនដង្ហែរមួយនៅក្នុងទីក្រុង Davao ដើម្បីបង្ហាញការគាំទ្រ និងទាមទារឱ្យមានការដោះលែង Rodrigo Duterte

គណ:អភិបាលខេត្តព្រះសីហនុ ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយមេបញ្ចាការនាវា USS Savannah (LCS-28) របស់អាមេរិក

ភ្នំពេញ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយមេបញ្ចាការនាវា USS Savannah (LCS-28)ក្នុងឪកាស ដែលនាវាបានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោល បំណងបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយ: ពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍គណ:ប្រតិភូកងទ័ពជើងទឹកសហរដ្ឋ អាមេរិក ដែលបានចូលចតនាវានៅខេត្តព្រះសីហនុ ព្រមទាំងបានណែនាំភូមិសាស្រ្តរបស់ខេត្តព្រះសីហនុ មានសក្តានុពល ស្ថិតនៅទិសនារតីនៃប្រទេសកម្ពុជា មាន ៥ក្រុង ស្រុក ២៩ ឃុំ សង្កាត់ ១១១ភូមិ ប្រជាពលរដ្ឋជាង ៣១ម៉ឺននាក់ នៅពេលឆាប់ៗខាងមុខនឹងបង្កើតក្រុងកំពង់សោមមួយទៀត  ខេត្តព្រះសីហនុ មាន GDP  ១.៦១៧លានដុល្លាអាមេរិក សម្រាប់ប្រជាពលរដ្ឋម្នាក់ មាន GDP ៤៦០០ដុល្លា និងមានអត្រាកំណើន ៦ភាគរយ ខេត្តព្រះសីហនុ សម្បុរដោយធនធានធម្មជាតិ មានកោះតូច ធំ ៣២  ថ្មដុស១ ថ្មប៉ប្រះទឹក៥ ឆ្នេរប្រវែង ១៧៥គីឡូម៉ែត្រ និងមានព្រៃកោងកាង រួមទាំងឧទ្យានជាតិលើគោល និងបាតសមុទ្រ នេះជាប្រភពទាក់ទាញទេសចរណ៍មកលំហែរសំរាកកម្សាន្តក្នុងមួយឆ្នាំៗ ទទួលប្រសិទ្ធនាមជា តារារះនាទិសនារតី ម្យ៉ាងទៀតខេត្តព្រះសីហនុ ជាតំបន់ស្នូលនៃតំបន់ឆ្នេរខេត្តទាំង ៤ មានដូចជាខេត្ព្រះសីហនុ  កែប កំពត និងខេត្តកោះកុង ឆ្នេរសមុទ្រកម្ពុជា ត្រូវបានដាក់បញ្ជូលជាសមាជិកក្លឹបឆ្នេរស្អាតលើពិភពលោកនៅឆ្នាំ២០១១  ខេត្តព្រះសីហនុមានផ្លូវគមនាគមន៍ ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ផ្លូវជាតិ មានផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿន និងផ្លូវដែក ផ្លូវទឹកមានកំពង់ផែ៣ ហើយផ្លូវទឹកសំខាន់គឺ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រាជរដ្ឋាភិបាលមានគម្រោងអភិវឌ្ឍកំពង់ផែជា ៣តំណាក់កាល រហូតដល់ឆ្នាំ២០២៩ មានជំរៅទឹក ១៧,៥០ម៉ែត្រ អាចឪ្យនាវាចំណុះផ្ទុក ១៦ម៉ឺនតោនចូលចតបាន យើងអាចនិយាយបានថា នាវាដឹកទំនិញលើពិភពលោកអាចចូលចតបាន ផ្លូវអាកាស ប្រភេទ 4E មានផ្លូវរត់ ៣ ៣០០ម៉ែត្រ មានទំនាក់ទំនងទៅកាន់អន្តរជាតិ ខេត្តមានតំបន់សេដ្ឋកិច្ចពិសេស១៦ ក្នុងនោះ ៥កំពុងដំណើការ ក្រៅពី នោះកំពុងដំណើការសាងសង់ ចំពោះទឹក ភ្លើងខេត្តព្រះសីហនុមានគ្រប់គ្រាន់។

ឯកឧត្តម អភិបាលខេត្តបានបន្តថា ទំនាក់ទំនងប្រទេសយើងទាំងពីមានទំនាក់ទំនងស្ថិតស្ថេរចីរកាលបន្តទៀត ចំណងសាមគ្គីភាពរឹតតែល្អបន្ថែមទៀត មានដូចជា សេដ្ឋកិច្ច វប្បធម៌ ពិសេសការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម អំពើរត់ពន្ធឆ្លងដែននានា ក្នុងការចូលរួមកិច្ចការពារសន្តិសុខ សុត្ថិភាពក្នុងតំបន់ និងសូមអគុណនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកមុនៗ ដែលបានចូលរួមការងារសង្គមជាមួយរដ្ឋបាលខេត្ត ក្នុងឆ្នាំ២០១៣ នាវិកបានចូលរួមជួយសាងសង់បន្ទប់ទឹក ដែលជាអនុស្សាវរីយ៍ និងជាការចងចាំសម្រាប់ប្រជាពលរដ្ឋខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង