ឯកអគ្គរដ្ឋទូតចិន Wang Wenbin៖ គម្រោងជំនួយថ្មីៗរបស់ចិន កំពុងតែដំណើរការ និងអនុវត្តនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្ដម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា គម្រោងជំនួយថ្មីៗរបស់ចិនកំពុងតែដំណើរការនិងអនុវត្តនៅកម្ពុជា។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ នាថ្ងៃ១៧ ធ្នូ លោក Wang Wenbin បានបញ្ជាក់ថា «ជំនួយរបស់ចិនមកកាន់កម្ពុជាទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក គម្រោងជំនួយថ្មីៗក៏កំពុងតែដំណើរការ។ ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជាក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅរបស់ប្រជាជន។ រាល់បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិននិងកម្ពុជា គឺមិនអាចទៅរួចបានឡើយ» ៕