**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

សហរដ្ឋអាមេរិក អះអាងថាខ្លួនមិនមានជាប់ពាក់ព័ន្ធនឹង ការសម្លាប់មន្ត្រីយោធាជាន់ខ្ពស់ម្នាក់របស់រុស្ស៉ី

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បាននិយាយថាខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការសម្លាប់មន្ត្រីយោធាជាន់ខ្ពស់ម្នាក់របស់រុស្ស៉ី នៅក្នុងប្រតិបត្តិការពិសេសមួយដែលអ៊ុយក្រែនអះអាងថាជាស្នាដៃរបស់ខ្លួននោះទេ តែបានថ្កោលទោសនូវអ្វីដែលទីក្រុងវ៉ាស៊ីនតោនហៅថាទង្វើឃោរឃៅប្រព្រឹត្តដោយមន្ត្រីរូបនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រភពនៅក្នុងទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន SBU បានអះអាងថា ការសម្លាប់មន្រ្តីយោធាជាន់ខ្ពស់រុស្ស៉ី លោកឧត្តមសេនីយ៍ Igor Kirillov នៅទីក្រុងមូស្គូ នាថ្ងៃអង្គារ ទី១៧ ខែធ្នូ គឺជាប្រតិបត្តិការពិសេសរបស់ ទីភ្នាក់ងារនេះ។ លោក Kirillov បានបាត់បង់ជីវិតជាមួយជំនួយការរបស់លោក នៅពេលគ្រឿងផ្ទុះ ដែលបង្កប់នៅជាប់យានអគ្គិសនី scooter ១គ្រឿង ត្រូវបានបំផ្ទុះឡើង នៅខាងក្រៅអគារស្នាក់នៅមួយខ្នង ក្នុងតំបន់ភាគអាគ្នេយ៍រដ្ឋធានីមូស្គូ។ ភា្លមៗ ក្រោយករណីឃាតកម្មនេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី Maria Zakharova បានចោទប្រកាន់លោកខាងលិចថាបានសមគំនិតជាមួយអ៊ុយក្រែន ដើម្បី សម្លាប់លោក Kirillov ដោយលោកស្រីហាក់ចង់សំដៅលើសហរដ្ឋអាមេរិក។

ប៉ុន្តែ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានបញ្ជាក់ថាសហរដ្ឋអាមេរិក មិនបានដឹងជាមុន ហើយក៏មិនមានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះនោះដែរ។ «ខ្ញុំអាចប្រាប់អ្នកទាំងអស់គ្នាថា សហរដ្ឋអាមេរិកមិនបានដឹងជាមុន ហើយក៏មិនជាប់ពាក់ព័ន្ធនោះដែរ»។ នេះជាការគូសបញ្ជាក់របស់លោក Matthew Miller។ តែទោះជាបែបនេះក្ដី លោក Miller បានថ្កោលទោសនូវអ្វីដែលលោកហៅថាជាទង្វើ ឃោរឃៅប្រព្រឹត្តឡើងដោយលោក Kirillov ជុំវិញការប្រើប្រាស់អាវុធគីមីប្រឆាំងនឹងយោធាអ៊ុយក្រែន។

គួរបញ្ជាក់ថា លោក Igor Kirillov គឺប្រធានកងកម្លាំងការពារនុយក្លេអ៊ែរ ជីវសាស្រ្ត និងសារធាតុគីមី របស់យោធារុស្ស៉ី ហើយជាមន្ត្រីយោធាជាន់ខ្ពស់បំផុតមួយរបស់រុស្ស៉ីដែលត្រូវបានធ្វើឃាត ចាប់តាំងពីរុស្ស៉ីបើក ការឈ្លានពានលើអ៊ុយក្រែន កាលពីឆ្នាំ២០២២មក៕

អត្ថបទដែលជាប់ទាក់ទង