ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញសំណេះសំណាលជាមួយកីឡាករបាល់ទះ និងគ្រូបង្វឹក ក្រុមការងារជំនាញ របស់ក្លឹបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមសំណេះសំណាលនិងជួបជុំពិសាអាហារសាមគ្គីជាមួយកីឡាករបាល់ទះ និងគ្រូបង្វឹក ក្រុមការងារជំនាញ របស់ក្លឹបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ តឹង សុធី ស្នងការរងដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាបាល់ទះសម្រាប់ការចូលរួមប្រកួតនៅថ្ងៃស្អែកប៉ះជាមួយក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលឡើងដល់វគ្គ១៦ក្រុម ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤។
នាឱកាសនោះដែរ ឯកឧត្តមស្នងការ បានផ្តល់នូវអនុសាសន៍ណែនាំដល់ក្រុមកីឡាបាល់ទះទាំងអស់ ត្រូវយកចិត្តទុកដាក់ ថែរក្សាសុខភាព ជាពិសេស ត្រូវមានសាមគ្គីភាពក្នុងក្រុមឲ្យបានល្អ ខិតខំប្រឹងប្រែងក្នុងការប្រកួតឲ្យអស់សមត្ថភាព និងបច្ចេកទេស ដើម្បីដណ្តើមពានរង្វាន់កីឡាបាល់ទះ សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ ឲ្យទទួលបានជោគជ័យ៕