មន្ទីរសុខាភិបាលខេត្តព្រះវិហារ ចុះសួរសុខទុកកងកម្លាំងតាមខ្សែរបន្ទាត់ព្រំដែនជួរមុខ ដើម្បីផ្សព្វផ្សាយស្តីពីរការ ការពារជំងឺគ្រុនចាញ់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ មន្ទីរសុខាភិបាលខេត្តព្រះវិហារ លោកវេជ្ជ:បណ្ឌិត គួង ឡូ រួមជាមួយក្រុមការងារ អមតំណើរដោយឧត្តមសេនីយ៍ត្រី អៀង វែង នាយសេនាធិការរងកងពលធំអន្តរាគមន៍លេខ៣ ទទួលបន្ទុកផ្នែកសុខាភិបាល អញ្ជើញចុះសួរសុខទុកកងកម្លាំងឈរជើងនៅតាមខ្សែរបន្ទាត់ព្រំដែនជួរមុខកម្ពុជា.ថៃ ចំនុចទីបញ្ជការវរ:សេនាតូច៣៧១ ក្នុងភូមិសាស្រ្តទឹសភ្នំខ្មោចដែលអញ្ជើញចូលរួមទទួលដោយលោកវរ:សេនីយ៍ឯក ស៉ែប រ៉ាវី មេបញ្ជាការរងកងពល តំណាងដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តមឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ។
ក្នុងឱកាសនោះលោកវេជ្ជ:បណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រះវិហារ បានមានប្រសាសន៍ថា ការដែលលោករួមជាមួយក្រុមការងារចុះមកនាពេលនេះ គឺក្នុងគោលបំណងចូលរួមចំណែកផ្សព្វផ្សាយស្តីពីការការពារជំងឺគ្រុនចាញ់ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ដែលឈរជើងការពារបូរណ:ភាពទឹកដីតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា.ថៃ.ព្រោះថាតំបន់នេះគឺជាតំបន់ព្រៃភ្នំ ។
លោកវេជ្ជ:បណ្ឌិត បានបន្តថា ទោះបីអត្រាជំងឺគ្រុនចាញ់នៅក្នុងខេត្តព្រះវិហារ បានធ្លាក់ចុះក៏ពិតមែន ក៏មន្ទីរសុខាភិបាលខេត្ត នៅតែបន្តយុទ្ធនាការលុបបំបាត់ជំងឺគ្រុន ចាញ់បន្ថែមទៀត ដោយមានការធ្វើតេស្តរកមេរោគគ្រុន ចាញ់នៅតាមផ្ទះរាល់សប្តាហ៍ និងបានចុះអប់រំពីសុខភាព នៅតាមសហគមន៍ ដែលមានហានិភ័យឆ្លងជំងឺគ្រុនចាញ់ខ្ពស់ ដូចជានៅតំបន់ភ្នំ ឬកន្លែងដែលមានព្រៃច្រើន ផ្តល់ថ្នាំការពារ មានការអង្កេតតាមដានពីផលប៉ះពាល់ ដែលអាចនឹងកើតមាន និងការព្យាបាលជាដើម។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ទាក់ទងនិងជំងឺគ្រុនចាញ់ គឺយើងបានត្រៀមធ្វើការចែកមុង និងស៊ុបប្រាយលាបដេញមូស សម្រាប់ចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ ព្រោះថាគ្រុនចាញ់ឥឡូវវាមិនមែនមានគ្រប់កន្លែង ទាំងអស់នោះទេ គឺកន្លែងខ្លះមាន ហើយកន្លែងខ្លះមិនមាន៕