ការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ សម្រេចបាន ៧៦% ហើយ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសអន្តរក្រសួង កំពុងបន្តខិតខំប្រឹងប្រែងបំពេញការងារយ៉ាងយកចិត្តទុកដាក់ ក្នុងការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ដែលមានប្រវែង ២១ គីឡូម៉ែត្រ។
ក្រសួងបញ្ជាក់ថា ជាលទ្ធផលរយៈពេល ៧ថ្ងៃ របស់ក្រុមការងារ សម្រេចការកំណត់និយាមកា និងបោះបង្គោលទាំងអស់សរុប ១០៨ ចំណុច ក្នុងចំណោម ១៤២ចំណុចដែលបានគ្រោង ឬស្មើនឹងជាង ៧៦%៕