**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ

NATO បានមកទទួលបន្ទុកជំនួសអាមេរិក​ លេីការងារសម្របសម្រួលជំនួយយោធា លោកខាងលិច​សម្រាប់អ៊ុយក្រែន

បរទេស៖ តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃអង្គារ ទី១៧​ ខែធ្នូ​ បានឱ្យដឹងថា​ ឥលូវនេះអង្គការណាតូ​ «NATO» បានមកទទួលបន្ទុកជំនួសសហរដ្ឋអាមេរិក​ លេីការងារសម្របសម្រួលជំនួយយោធាលោកខាងលិច​សម្រាប់អ៊ុយក្រែន​ ដូចអ្វីដែលបានព្យាករពីមុនថាវាអាចជាយន្តការបន្ថយការគាំទ្រចំពោះទីក្រុងកៀ​វ​ របស់ប្រធានាធិបតីជាប់ឆ្នោត​ លោក ដូណាល់​ ត្រាំ។
ជំហាននេះកើតឡើងបន្ទាប់ពីការពន្យារពេលអស់ច្រើនខែ និងធ្វេីឱ្យអង្គការណាតូមានតួនាទីផ្ទាល់បន្ថែមទៀត​ នៅក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។

ក្រុមអ្នកការទូតទទួលស្គាល់ថា ការប្រគល់តួនាទីសម្របសម្រួលទៅឱ្យណាតូ​អាចមានឥទ្ធិពល​មួយកម្រិត​ ដោយសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ត្រាំ​ ទំនងជាបន្ថយការគាំទ្ររបស់ខ្លួនចំពោះទីក្រុងកៀវ។

ទីស្នាក់ការកណ្តាលនៃបេសកកម្មអ៊ុយក្រែនថ្មីរបស់ណាតូ ហៅកាត់ថា​ NSATU​ មានទីតាំងនៅតំបន់​ Clay Barracks ដែលជាមូលដ្ឋានទ័ពអាមេរិកក្នុងទីក្រុង Wiesbaden ប្រទេសអាល្លឺម៉ង់។​ លោក​ Christopher G. Cavoli មេបញ្ជាការ​កំពូល​អាមេរិកប្រចាំនៅអឺរ៉ុប​ បាននិយាយថា​ ការងាររបស់ NSATU ត្រូវបានរៀបចំឡើងដើម្បីឱ្យអ៊ុយក្រែននៅតែអាចមានភាពរឹងមាំ និងដេីម្បីរក្សាសុវត្ថិភាព វិបុលភាពប្រជាជនមួយពាន់លាននាក់របស់ខ្លួនទាំងនៅអឺរ៉ុប និងអាមេរិកខាងជើង។

គួរបញ្ជាក់ថា​ ពីមុនក្រុមចម្រុះ​ Ramstein ដឹកនាំដោយសហរដ្ឋអាមេរិកនៃប្រទេសប្រហែល ៥០​ និងដែលត្រូវបានគេដាក់ឈ្មោះតាមមូលដ្ឋានទ័ពអាកាសអាមេរិក​ នៅក្នុងប្រទេសអាល្លឺម៉ង់​ បានសម្របសម្រួលការផ្គត់ផ្គង់យោធាលោកខាងលិចដល់ទីក្រុងកៀវ។ NSATU ត្រូវបានកំណត់ថានឹងមានកម្លាំងសរុបប្រហែល ៧០០នាក់ រួមទាំងទាហានដែលឈរជើងនៅទីស្នាក់ការកណ្តាលយោធារបស់អង្គការ SHAPE ក្នុងប្រទេសបែលហ្ស៊ិក និងនៅមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងប្រទេសប៉ូឡូញ និងរ៉ូម៉ានី៕

អត្ថបទដែលជាប់ទាក់ទង