Elon Musk ចង់ដាក់ដំណើរការសេវាកម្មអ៊ីម៉ែលមួយដែលមានឈ្មោះថា Xmail ដើម្បីប្រកួតប្រជែងជាមួយ Gmail របស់ Google
បរទេស៖ លោក Elon Musk បាននិយាយបែបចំអក និងកំប្លែងនៅលើបណ្ដាញសង្គមថា លោកចង់ដាក់ដំណើរការសេវាកម្មអ៊ីម៉ែលមួយដែលមានឈ្មោះថា Xmail ក្នុងគោលបំណងប្រកួតប្រជែងជាមួយ Gmail របស់ក្រុមហ៊ុនយក្ស Google។
ការលើកឡើងនេះ ត្រូវបានគេយល់ឃើញថា វាមិនមែនជាការបង្ហោះសារបែបចំអកនោះទេ ប៉ុន្តែវាគឺជាចក្ខុវិស័យមួយរបស់លោក Elon Musk ក្នុងការភ្ជាប់ទៅកាន់បណ្ដាញសង្គម X (អតីត Twitter) ក្នុងការពង្រីកវិសាលភាព និងបង្កើតឥទិ្ធពលដើម្បីស្វែងរកភាពល្បីល្បាញ និងប្រាក់ចំណូល។
មហាសេដ្ឋីមានទ្រព្យសម្បត្តិស្តុកស្តម្ភរូបនេះ បានបង្ហើបឲ្យដឹងថា Xmail នឹងមិនត្រឹមតែមានរូបរាង និងភាពទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែវានឹងពោរពេញទៅដោយសមត្ថភាពខ្ពស់ ដូចជាបច្ចេកវិទ្យា AI ជាដើម និងបានហៅវាថា “Everything App”។