**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម**ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ ការយកចិត្តទុក​ដាក់​ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ ឬសំណង់ទ្រុឌទ្រោម គឺជាកិច្ចការចាំបាច់ និងជា​កិច្ចការមនុស្សធម៌ដែលទាមទារ ឱ្យមាន​ជ្រោមជ្រែង និងមានការចូលរួម**កូនប្រុស និងទីប្រឹក្សារបស់លោកស្រី Sheikh Hasina ច្រានចោលការចោទប្រកាន់ ចំពោះក្រុមគ្រួសាររបស់ខ្លួន ថាបានប្រព្រឹត្តអំពើពុករលួយ កាលពីឆ្នាំ ២០១៥**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ សហជីពជាភាគីមួយដ៏សំខាន់ក្នុងការធានាបាននូវភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា**ឯកអគ្គរដ្ឋទូតវៀតណាម សង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ**សម្ដេចបវរធិបតី លើកទឹកចិត្តសមាគមសិល្បករខ្មែរ បណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡា បន្ដផ្សព្វផ្សាយឱ្យកាន់តែផុលផុស តាមគ្រប់រូបភាពក្នុងគោលដៅលើកកម្ពស់ការយល់ដឹងពីវប្បធម៌, អរិយធម៌ និងប្រពៃណីជាតិខ្មែរ**អ៉ីស្រាអែល ណែនាំដល់ក្រុមបេសកម្មការទូតរបស់ខ្លួននៅអឺរ៉ុប ព្យាយាមធ្វើយ៉ាងណាឱ្យក្រុមហ៊ូទី គាំទ្រដោយអ៉ីរ៉ង់នៅយេម៉ែន ត្រូវបានចាត់ថ្នាក់​អង្គការ​ភេរវករ**មេដឹកនាំថ្មីនៅស៉ីរី ឈានដល់កិច្ចព្រមព្រៀង ជាមួយ​បណ្តាក្រុមឧទ្ទាម នៅប្រទេសមជ្ឈិមបូព៌ា ស្តីពីរំសាយនិងការធ្វើសមាហរណកម្មក្រុមទាំងនោះ នៅក្រោមក្រសួងការពារជាតិ**ក្រុមហ៊ុន Toyota Motor of North America នឹងបរិច្ចាគប្រាក់ ១លានដុល្លារ ដល់ពិធីឡើងកាន់តំណែង របស់លោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump**កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ**គ.ជ.ប បើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ មុននឹង គ.ជ.ប សម្រេចដាក់ប្រើជាផ្លូវការ**ឯកឧត្ដម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ផ្តល់មតិសំខាន់ៗ ៦ចំណុច ដល់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុមប្រឹក្សា រាជធានី ខេត្ត**មន្រ្តីប្រេស៊ីល រកឃើញជនជាតិចិន ១៦៣នាក់ កំពុងធ្វើការក្នុងការដ្ឋានសំណង់រោងចក្រមួយ គ្រប់គ្រងដោយក្រុមហ៊ុន BYD មានជីវិតរស់នៅលំបាកវេទនា ដូចទាសករដាច់ថ្លៃ**នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូមន្ទីរពិសោធន៍ DNA ដំបូងគេរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ**ក្រសួងមុខងារសាធារណៈ ចាប់ផ្តើមកំណែលើសន្លឹកកិច្ចការ ៤,៨៨៤ច្បាប់ របស់បេក្ខជនចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីសុខាភិបាល

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ចុះពិនិត្យគម្រោង ដែលបានទទួលបានការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ក្រោមវិសាលភាពកម្មវិធីពិសេស ជំរុញការវិនិយោគ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ និងរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចុះពិនិត្យគម្រោង ដែលបានទទួលបានការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ក្រោមវិសាលភាពកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ នៅទីតាំងចំនួន ៣រួមមាន៖

ទី១៖ គម្រោងសណ្ឋាគារផ្កាយ ៥ និង អគារពាណិជ្ជកម្ម (Peninsula Integrated Resort) របស់ក្រុមហ៊ុន Peninsula Bay Investment Co., Ltd ស្ថិតនៅសង្កាត់លេខ ៤ ក្រុងព្រះសីហនុ។

ទី២៖ គម្រោង រោងចក្រផលិតដែករបស់ក្រុមហ៊ុន HUALE STEEL (CAMBODIA) CO., LTD. ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ។

ទី៣៖ គម្រោងរោងចក្រផលិត និង ផ្គុំដំឡើងបន្ទះសូឡា និង គ្រឿងបង្គុំ របស់ ក្រុមហ៊ុន JINGYING PV-TECH (CAMBODIA) CO., LTD ស្ថិតនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ។

គម្រោងទាំង៣ ខាងលើ ជាគម្រោងវិនិយោគលើវិស័យទេសចរណ៍ និងឧស្សាហកម្ម ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ១,០៤០លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន ៥,៧៥៥កន្លែង និងជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។

ការចុះពិនិត្យគម្រោងដែលទទួលបានការលើកទឹកចិត្តរួចហើយនេះ មានគោលបំណងតាមដាន និងជំរុញការអនុវត្តគម្រោង និងស្តាប់ពីវឌ្ឍនភាពអនុវត្តគម្រោង សំណូមពរ និង បញ្ហាប្រឈមនានាពីវិនិយោគិនដោយផ្ទាល់។

ការចុះពិនិត្យនេះ គឺជាភារកិច្ចដែលក្រុមការងារត្រូវបំពេញ និង កំពុងបន្តអនុវត្តជាប់ជាប្រចាំជាពិសេស ការបំពេញភារកិច្ចក្នុងការផ្តល់សេវាថែទាំវិនិយោគ ស្ថិតក្រោមវិសាលភាពនៃកម្មវិធីពិសេស។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ការស្វែងយល់បញ្ហាប្រឈមរបស់វិនិយោគិន គឺជាភារកិច្ចសំខាន់របស់ក្រុមការងារ ដើម្បីស្វែងរកដំណោះស្រាយ និង ការសម្របសម្រួលផ្សេងៗ រួមទាំងការពន្យល់នានា ដើម្បីជំរុញការអនុវត្តគម្រោងដោយរលូន និងបង្កើតបរិយាកាសវិនិយោគល្អប្រសើរ។

ក្រុមការងារបាន និងកំពុងអនុវត្តភារកិច្ចនេះ ដោយមានការចូលរួមពីក្រសួងស្ថាប័ន និង រដ្ឋបាលខេត្តព្រះសីហនុ ដែលតែងផ្តល់អាទិភាពខ្ពស់លើការងារ។

ជាមួយនេះ ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និងវិនិយោគិនផ្តល់កិច្ចសហការក្នុងការផ្តល់ព័ត៌មាន មតិ ឬសំណូមពរផ្សេងៗ តាមការជាក់ស្តែង ដើម្បីក្រុមការងារស្វែងយល់ និង ស្វែងរកដំណោះស្រាយ និងការសម្របសម្រួលផ្សេងៗ ៕

អត្ថបទដែលជាប់ទាក់ទង