ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីសេចក្ដីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០២៥ របស់ គ.ជ.អ.ប.
ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីសេចក្ដីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០២៥ របស់ គ.ជ.អ.ប.។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នជាតំណាងសមាជិកនៃគ.ជ.អ.ប. ទីប្រឹក្សា មន្ដ្រីជំនាញ និងអ្នកពាក់ព័ន្ធនានាសរុបចំនួន៨៤រូប និងស្រី១៤រូប។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលបន្ថែមលើការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២៥ កាន់តែមានភាពច្បាស់លាស់គ្រប់ជ្រុងជ្រោយ និងមានការឯកភាពគ្នាក្នុងចំណោមក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដែលជាអ្នកអនុវត្តកម្មវិធីជាតិដំណាក់កាលទី២ ស្តីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ៕