ហេតុការណ៍អគ្គិភ័យឆាបឆេះ ហាងកាហ្វេមួយកន្លែង នៅរដ្ឋធានីហាណូយ បណ្ដាលឲ្យមនុស្សស្លាប ១១នាក់
ហាណូយ៖ មនុស្សចំនួន១១នាក់ បានស្លាប់នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះនៅក្នុងហាងកាហ្វេមួយកន្លែងក្នុងរដ្ឋធានីហាណូយ កាលពីយប់ថ្ងៃពុធទី១៨ធ្នូ ខណៈប៉ូលិសចាប់ខ្លួនបុរសម្នាក់ដែលត្រូវបានគេសង្ស័យថា ជាអ្នកបង្កហេតុ។ នេះបើតាមក្រសួងសន្តិសុខសាធារណៈវៀតណាមអះអាងនៅថ្ងៃព្រហស្បតិ៍ទី១៩ធ្នូ។
ប៉ូលិសបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសនោះបានសារភាព ថាបានប្រើសាំងដើម្បីដុតភ្លើងនៅជាន់ផ្ទាល់ដីនៃហាងកាហ្វេបីជាន់ បន្ទាប់ពីមានជម្លោះជាមួយបុគ្គលិក ខណៈជនសង្ស័យមានអាយុ៥០ឆ្នាំ។ សេចក្តីថ្លែងការណ៍បានបន្តថា មនុស្ស៧នាក់ត្រូវបានគេជួយសង្គ្រោះចេញពីមាត់ភ្លើងមច្ចុរាជ ខណៈមនុស្ស២នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ យ៉ាងណា សង្វេគណាស់មនុស្ស១១នាក់ត្រូវបានឆេះស្លាប់ឥតអំពើ៕