សម្រាប់ថ្ងៃទី១៩ ខែធ្នូនេះ អត្រាប្ដូរប្រាក់ផ្លូវការគឺ ១ដុល្លារអាមេរិក ស្មើ៤,០២១ រៀល
ភ្នំពេញ៖ អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗជាមួយប្រាក់រៀល ប្រចាំថ្ងៃទី១៩ ខែធ្នូនេះ អត្រាផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០២១រៀល។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ។
សូមបញ្ជាក់ថា អត្រាប្តូរប្រាក់អាមេរិកធៀបជាមួយប្រាក់រៀលខ្មែរ មិនមានការប្រែប្រួលច្រើននោះទេ មួយរយៈពេលកន្លងមកនេះ។