កម្ពុជា-ហ្វីលីពីន អះអាងជាថ្មីនូវទំនាក់ទំនងដ៏យូរអង្វែង និងរឹងមាំ និងប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់ លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា នៅទីស្តីការក្រសួង។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ឯកអគ្គរដ្ឋទូត បានអះអាងជាថ្មីនូវទំនាក់ទំនងដ៏យូរអង្វែង និងរឹងមាំ រវាងកម្ពុជា និងហ្វីលីពីន ព្រមទាំងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ៕