**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ**សម្តេចធិបតី៖ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ទន្លេ**សម្តេចធិបតី៖ ដើម្បីជួយសហគមន៍នៅតាមមូលដ្ឋាន គឺត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍ឱ្យរឹងមាំជាមុនសិន**សម្តេចធិបតី៖ រាជរដ្ឋាបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមូយដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ

ប្រធានាធិបតីអ៊ុយក្រែន ជួបអគ្គលេខាធិការអង្គការណាតូ និងមេដឹកនាំអឺរ៉ុបផ្សេងទៀត ក្នុងគោលបំណងទទួលបានជំនួយភ្លាមៗដើម្បីជំរុញកិច្ចប្រឹងប្រែងធ្វើសង្គ្រាមប្រឆាំងរុស្ស៉ី

កៀវ៖  បេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ ២០២៤ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជួបអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte និងមេដឹកនាំអឺរ៉ុបផ្សេងទៀត ក្នុងគោលបំណងទទួលបានជំនួយភ្លាមៗដើម្បីជំរុញកិច្ចប្រឹងប្រែងធ្វើសង្គ្រាមប្រឆាំងរុស្ស៉ី និងពិភាក្សាគ្នាអំពីការធានាសន្តិសុខរយៈពេលវែង។

លោក ហ្សលេនស្គី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កិច្ចពិភាក្សានៅទីក្រុងព្រុចសែលកាលពីថ្ងៃពុធសប្តាហ៍នេះ និងជាមួយមេដឹកនាំនៃបណ្តាប្រទេសសហភាពអឺរ៉ុបនៅថ្ងៃបន្ទាប់ គឺជាឱកាសដ៏ល្អក្នុងការនិយាយអំពីការធានាសន្តិសុខអ៊ុយក្រែន សម្រាប់ថ្ងៃនេះ និងថ្ងៃស្អែក។ លោក ហ្សេលេនស្គី បានបង្ហោះសារលេីបណ្តាញសង្គម X ទៀតថា លោក និងលោក Rutte មានកិច្ចប្រជុំដ៏សំខាន់ដែលផ្តោតលើការពង្រឹងការការពារដែនអាកាសអ៊ុយក្រែន ។

ចំណែក លោក Rutte បាននិយាយថា កិច្ចពិភាក្សាជាមួួយលោក ហ្សេលេនស្គី ផ្តោតលើការធានាឱ្យអ៊ុយក្រែន នៅតែស្ថិតក្នុងលក្ខខណ្ឌល្អបំផុត ទោះនៅពេលសម្រេចចិត្តចូលតុចរចារកសន្តិភាព ដោយនឹងផ្តល់ប្រព័ន្ធការពារដែនអាកាស និងសព្វាវុធបន្ថែមសម្រាប់ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។ ណាតូ មិន បានឱ្យដឹងទេថា មេដឹកនាំអឺរ៉ុបរូបណាខ្លះចូល រួម កិច្ច ពិភាក្សា ប៉ុន្តែអ្នកការទូតនិយាយថា មានអធិការបតីអាល្លឺម៉ង់ លោ ក Olaf Scholz នាយករដ្ឋមន្ត្រីអ៉ីតាលី លោកស្រី Giorgia Meloni ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda រដ្ឋមន្ត្រីការបរទេសបារាំង និងអង់គ្លេស រួមទាំងមន្ត្រីកំពូល EU លោកស្រី Ursula von der Leyen និងលោក Antonio Costa ផងដែរ។

គួរបញ្ជាក់ថា កិច្ចពិភាក្សាជាមួយអ៊ុយក្រែននាពេលនេះ ធ្វេីឡេីងចំពេលមានភាពមិនច្បាស់លាស់ជុំវិញការគាំទ្ររបស់សហរដ្ឋអាមេរិកនាពេលអនាគត ខណៈដែលប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ កំពុងជំរុញឱ្យបញ្ចប់សង្រ្គាម និងអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់៕

អត្ថបទដែលជាប់ទាក់ទង