**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ឯកឧត្តមបណ្ឌិត កៅ ថាច បង្ហាញគន្លឹះមួយចំនួនក្នុងការត្រៀមខ្លួនសម្រាប់អាជីវកម្មថ្មី ពិសេសវិស័យអាទិភាពសម្រាប់ការវិនិយោគក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានអញ្ជើញថ្លែងក្នុងកម្មវិធី “ការត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី” ដែលរៀបចំឡើងនៅសណ្ឋាគាក្លាស៊ីខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ គឺក្នុងគោលបំណង ដើម្បីអភិវឌ្ឍន៍អាជីវកម្មដល់សហគ្រិនវ័យក្មេងនៃក្រុមការងារយុវជនថ្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជា។

នៅក្នុងកម្មវិធី“ការត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី” គឺមានការអញ្ជើញចូលរួម ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានគណបក្សខេត្ត និងជាអភិបាល ខេត្តបាត់ដំបង ឯកឧត្តម នុត អ៊ុនវ័ណរ៉ា សមាជិកគណៈកម្មាធិការកណ្តាល សមាជិកយុវជនគណបក្ស ថ្នាក់កណ្តាល និងជាអគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ឧកញ៉ា ប៉ិច ប៉ូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាដែលមានអ្នកចូលរួមសរុបចំនួន ១០៨នាក់ និងស្រី ៣៤នាក់។

ឯកឧត្តមបណ្ឌិត កៅ ថាច បានចាត់ទុក វេទិកាសម្រាប់កិច្ចពិភាក្សាក្នុងការត្រៀមខ្លួនសម្រាប់អាជីវកម្មថ្មីនេះ គឺចំពេលដែលសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជាខ្ពស់ និងសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញ និងបានបង្ហាញឱ្យឃើញអំពីសារៈសំខាន់នៃវិស័យ សហគ្រិនភាព ដែលដើរតួជាកម្លាំងចលករមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការអភិវឌ្ឍន៍ផ្នែកសង្គម-សេដ្ឋកិច្ច ការបង្កើតឱកាសការងារថ្មី និងការជះឥទ្ធិពលវិជ្ជមានដល់ផលិតផលក្នុងស្រុករបស់ប្រទេសកម្ពុជា។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានមានប្រសាសន៍ រំលឹកនូវគុណបំណាច់ដ៏ថ្លៃថ្លា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជន ព្រមទាំងការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ
ប៉ិនប្រសប់ ម៉ឺងម៉ាត់ និងប្រាកដនិយមរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ដែលជាអគ្គមគ្គទេសក៍វ័យក្មេងដ៏ឆ្នើម និងពោរពេញដោយសមត្ថភាព ចំណេះដឹង និងថាមពល។

ឯកឧត្តមបណ្ឌិត កៅ ថាច បានសម្តែងនូវសុទិដ្ឋិនិយមថា កម្ពុជាអាចសម្រេចបានសមិទ្ធផលលើវិស័យសំខាន់ជាអាទិភាព រួមមានជាអាទិ៍៖ ការបង្កើតការងារ, ការលើកស្ទួយវិស័យឯកជន និង សហគ្រិនភាព, ការកសាងមូលធនមនុស្ស, ការលើកស្ទួយសេវាគាំពារសង្គម និងសុខុលមាលប្រជាជន, ការពង្រឹងចីរភាពបរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ, ការជំរុញធ្វើបរិវត្តកម្មឌីជីថល ទាំងក្នុងសង្គម និងសេដ្ឋកិច្ច, ការស្តារនូវវិស័យជាចន្ទល់នៃកំណើនដែលមាន ស្រាប់ក៏ដូចជាការលើកកម្ពស់វិស័យសក្តានុពលថ្មីមួយចំនួនទៀត រួមទាំងការវិនិយោគលើសហគ្រាសធុនមីក្រូ តូច និង មធ្យម និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផងដែរ។

បច្ចុប្បន្ននេះ វិស័យកសិកម្ម កំពុងតែធ្វើបរិវត្តកម្មទៅរកការធ្វើកសិកម្មបែបទំនើបដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី និងទទួលបានទិន្នផលខ្ពស់ ក្នុងចក្ខុវិស័យ ឈានទៅរកការធ្វើកសិកម្មប្រកបដោយចីរភាព និងធានាបាននូវបរិយាបន្នសេដ្ឋកិច្ច (Inclusive Income Distributions) តាមរយៈការទទួលបាននូវការគាំទ្រហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល។

បន្ទាប់មក ឯកឧត្តមបណ្ឌិតក៏បានធ្វើបទបង្ហាញពីទស្សនវិស័យសេដ្ឋកិច្ចសកល ដែលកំពុងតែមានភាពមិនច្បាស់លាស់ ក្រោយវិបត្តិកូវីដ១៩ គឺបង្កឡើងដោយសារតែភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមរិក ការរឹតបន្តឹងនៃគោលនយោបាយហិរញ្ញវត្ថពិភពលោក ព្រមទាំងបានលើកឡើងពីទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥ ជាមួយកំណើន៦,៣%។

ជាថ្មីម្តងទៀត ចុងក្រោយ ឯកឧត្តមបណ្ឌិត កៅ ថាច បានបង្ហាញគន្លឹះមួយចំនួនក្នុងការត្រៀមខ្លួនសម្រាប់អាជីវកម្មថ្មី ពិសេសវិស័យអាទិភាពសម្រាប់ការវិនិយោគក្នុងប្រទេសកម្ពុជា ដូចខាងក្រោម៖
១. បន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងវិស័យកសិកម្ម ពិសេសការវិនិយោគទៅ លើបច្ចេកទេសនៃការធ្វើកសិកម្មប្រកបដោយចីរភាព។
២. ចាប់យកឱកាសនៃការវិវត្តវិស័យបច្ចេកវិទ្យា ដែលកំពុងតែផ្តល់កាលានុវត្តភាព លើនវានុវត្តន៍អាជីវកម្មថ្មី (Innovative Business Solutions) ដូចជា Payment, E-Commerce, Information-enabled Business Services, និង Cloud-Service ជាដើម។
៣. បន្តតាមដាន និងវិភាគលើការវិវត្តនៃវិស័យកម្មសាន្ត (មិនមែនកាត់ដេរ) ដែលកំពុងមានការវិវត្តយ៉ាងឆាប់រហ័ស ដូចជា Semiconductors និង Industrial Electronics ជាដើម។
៤. ចាប់យកឱកាសនៃការវិនិយោគទៅលើអាជីវកម្មបៃតង (Green Business) ៕

អត្ថបទដែលជាប់ទាក់ទង