**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញបិទបញ្ចប់គម្រោង “លើកកម្ពស់កិច្ចគាំពារសង្គមនៅកម្ពុជា”

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ពិធីបិទបញ្ចប់គម្រោង “លើកកម្ពស់កិច្ចគាំពារសង្គមនៅកម្ពុជា”​ (Closing Event of the Project “Advancing Social Protection in Cambodia”) ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម តំណាង ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានការអញ្ជើញចូលរួមពីតំណាងរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធសរុបប្រមាណជា ៨០នាក់។

ថ្លែងនៅក្នុងកម្មវិធីបិទបញ្ចប់គម្រោងនេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការអន្តរជាតិខាងការងារ (ILO) សហភាពអឺរ៉ុប (EU) អង្គការយូនីសេហ្វ (UNICEF) ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដែលបានចូលរួមអនុវត្តគម្រោង “លើកកម្ពស់កិច្ចគាំពារសង្គមនៅកម្ពុជា” ប្រកបដោយភាពជោគជ័យ និងទទួលបានផ្លែផ្កាគួរជាទីមោទន។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងអំពីវឌ្ឍនភាពសំខាន់ៗនៃការអនុវត្តគម្រោង ចំនួន ៤រួមមាន៖ (១). ការពង្រីកវិសាលភាពគ្របដណ្ដប់គាំពារសង្គម, (២). ការពង្រឹងនិរន្តរភាពហិរញ្ញវត្ថុ, (៣) ការពង្រឹងការសម្របសម្រួលស្ថាប័ន និង(៤). គោលនយោបាយគាំពារសង្គមប្រកបដោយបរិយាបន្ន និងសមធម៌។

ជាមួយគ្នានេះផងដែរ ឯកឧត្តមបណ្ឌិត បានសង្ឃឹមយ៉ាងមុតមាំថា បើទោះបីជាគម្រោងនេះត្រូវបានបញ្ចប់ ប៉ុន្តែប្រព័ន្ធគាំពារសង្គមនៅកម្ពុជា នៅតែទទួលបានការបន្តគាំទ្រពីសភាពអឺរ៉ុប អង្គការ UNICEF ជាពិសេសអង្គការ ILO និងដៃគូអភិវឌ្ឍន៍ ដើម្បីរួមចំណែកដល់ការអនុវត្តប្រព័ន្ធគាំពារសង្គមបានគ្រប់ជ្រុងជ្រោយ និងឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកលសម្រាប់ប្រជាជនកម្ពុជា ដែលស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ និងគោលនយោបាយជាតិ ព្រមទាំងផែនការសកម្មភាពរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ក្នុងពិធីបិទបញ្ចប់គម្រោងនេះដែរ​ លោក​ អ៊ុក​ សំ​អូន​ ប្រធាននាយកដ្ឋានសេវាអតិថិជន​ និងទំនាក់ទំនងសាធារណៈ ក៏បានចូលរួមក្នុងកិច្ចពិភាក្សា​ ក្រោមប្រធានបទ​ “ការលេីកកម្ពស់នៅកម្ពុជា៖​ អ្វីជាជំហានបន្ទាប់?”​ ផងដែរ។

គួរបញ្ជាក់ផងដែរថា៖ គម្រោង “លើកកម្ពស់កិច្ចគាំពារសង្គមនៅកម្ពុជា” មានរយៈពេលអនុវត្តន៍ចំនួន ៤ឆ្នាំ (២០២១-២០២៤) ក្រោមការឧបត្ថម្ភគាំទ្រដោយសហភាពអឺរ៉ុប។ តាមរយៈពិធីបិទគម្រោងនេះ បានបង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលនានា ក៏ដូចជាបញ្ហាប្រឈម សំណូមពរ និងទិសដៅការងារអនុវត្តបន្តផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង