**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន

រដ្ឋមន្ត្រីផែនការ វាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃវិទ្យាស្ថានជាតិស្ថិតិ និងដៃគូអភិវឌ្ឍទាំងអស់ ក្នុងការអនុវត្តគម្រោងការងារអង្កេតកសិកម្មកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានប្រារព្ធពិធីប្រកាសផ្សព្វផ្សាយស្តីពី របាយការណ៍អង្កេតកសិកម្មកម្ពុជាឆ្នាំ២០២២ និងរបាយការណ៍អង្កេតកសិកម្មកម្ពុជាឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ។

ពិធីនេះ មានការអញ្ជើញចូលរួមពី លោកស្រី Rebekah Bell នាយិកាអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា, ឯកឧត្តម គិត សេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងផែនការ ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃវិទ្យាស្ថានជាតិស្ថិតិ និងតំណាងក្រសួង ស្ថាប័ន និងដៃគូរអភិវឌ្ឍ។

ក្នុងពិធី ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍទាំងអស់ ក្នុងការអនុវត្តគម្រោងការងារអង្កេតកសិកម្មកម្ពុជា ពីសំណាក់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) គម្រោងកម្មវិធីអភិវឌ្ឍន៍ស្ថិតិកសិកម្ម៥០x២០៥០ និងដៃគូអភិវឌ្ឍផ្សេងទៀត ដែលបានចូលរួមគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីឆ្នាំ២០១៩ រហូតមកដល់ឆ្នាំ២០២៤ ដោយសម្រេចបានលទ្ធផលជោគជ័យជាស្ថាពរប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទិន្នន័យដែលបានមកពីការធ្វើអង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២២ និងឆ្នាំ២០២៣ នឹងក្លាយជាធាតុចូលយ៉ាងសំខាន់ សម្រាប់ការរៀបចំគោលនយោបាយពាក់ព័ន្ធនឹងវិស័យកសិកម្មនិងជនបទឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការរួមចំណែកលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍវិស័យជនបទនៅកម្ពុជា សំដៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា គោលបំណងនិងសារៈសំខាន់នៃទិន្នន័យស្ថិតិអង្កេតកសិកម្មកម្ពុជា គឺជាតម្រូវការចាំបាច់និងមិនអាចខ្វះបាន ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យកសិកម្មជាស៊េរីអំពីផ្នែកបច្ចេកទេសកសិកម្ម បរិស្ថាន សេដ្ឋកិច្ច និងសង្គមកសិកម្ម ព័ត៌មានសន្តិសុខស្បៀងនៃគ្រួសារប្រកបមុខរបរកសិកម្ម ប្រភេទលក្ខណៈនៃរចនាសម្ព័ន្ធកសិកម្ម ស្ថានភាពសេដ្ឋកិច្ច កម្លាំងពលកម្មក្នុងវិស័យកសិកម្ម និងសូចនាករសំខាន់ៗផ្សេងទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដែលបានកំពុងជំរុញ លើការអភិវឌ្ឍទិន្នន័យស្ថិតិប្រកបដោយបរិយាបន្ន និងមានគុណភាពខ្ពស់ ដែលក្នុងនោះ វិទ្យាស្ថានជាតិស្ថិតិ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ ការបង្កើតគោលនយោបាយដោយផ្អែកលើទិន្នន័យ និងសម្រាប់ជាភស្តុតាង ក្នុងការធ្វើសេចក្តីសម្រេចនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាការតាមដានវឌ្ឍនភាព នៃការអនុវត្តរបៀបវារៈគោលនយោបាយរបស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងគោលនយោបាយអភិវឌ្ឍន៍តាមវិស័យផ្សេងៗទៀត ជាដើម។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា របាយការណ៍អង្កេតនេះ គឺជាសមិទ្ធផលទិន្នន័យស្ថិតិថ្មីមួយទៀត ដែលបង្កើនឱ្យមានសូចនាករស្ថិតិកសិកម្មកាន់តែសម្បូរបែប សម្រាប់ការវិភាគ តាមដានត្រួតពិនិត្យ និងវាយតម្លៃ លើការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ក្នុងគោលដៅបញ្ចប់ភាពក្រីក្រគ្រប់ទម្រង់នៅគ្រប់ទីកន្លែង បញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភប្រសើរទ្បើង និងលើកកម្ពស់វិស័យកសិកម្មប្រកបដោយចីរភាព។ ទិន្នន័យអង្កេតនេះ នឹងបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការគណនាតម្លៃបន្ថែម និងកំណើនសេដ្ឋកិច្ច នៃវិស័យកសិកម្មនៅកម្ពុជា និងការរៀបចំគោលនយោបាយអភិវឌ្ឍន៍កសិកម្មនៅកម្ពុជា ព្រមទាំងសម្រាប់ធ្វើបច្ចុប្បន្នភាពទិន្នន័យស្ថិតិគណនេយ្យជាតិ ដើម្បីវាស់វែងកំណើនសេដ្ឋកិច្ចផ្នែកកសិកម្ម និងបង្ហាញឱ្យឃើញកាន់តែស៊ីជម្រៅបន្ថែមទៀត អំពីនិន្នាការរចនាសម្ព័ន្ធគ្រួសារប្រកបមុខរបរកសិកម្ម នៅតាមតំបន់នានា ស្ថិតក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា។

គួរបន្ថែមថា ផ្អែកតាមរបាយការណ៍អង្កេតកសិកម្មកម្ពុជាប្រចាំឆ្នាំ បានបង្ហាញឱ្យដឹងអំពីចំនួនគ្រួសារកាន់កាប់កសិកម្មនៅតំបន់វាលទំនាប (៤០ភាគរយ) តំបន់បឹងទន្លេសាប (៣៨ភាគរយ) តំបន់ឆ្នេរសមុទ្រ (៧ភាគរយ) និងតំបន់ភ្នំនិងខ្ពង់រាប (១៥ភាគរយ) ដែលបានរួមចំណែកជំរុញកំណើនតម្លៃបន្ថែម នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.ឬ ហៅថា GDP) នៃវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានរួមវិភាជភាគចំណែកក្នុងអត្រា ១៤,៩ភាគរយ នៅឆ្នាំ២០២៣ និងមានអត្រា១៥,៥ភាគរយនៅឆ្នាំ២០២២ យោងតាមស្ថិតិគណនេយ្យជាតិគ្រាគោលឆ្នាំ២០១៤គិតតាមថ្លៃថេរ ៕

អត្ថបទដែលជាប់ទាក់ទង