**ក្រសួងទេសចរណ៍បានចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ប្រធានាធិបតីចិននៅកម្ពុជា**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្ដីព្រាងអនុក្រឹត្យ ចំនួន២ ពាក់ព័ន្ធនឹងការគ្រប់គ្រងនគរបាលជាតិ**សមត្ថកិច្ចជំនាញកសាងសំណុំរឿង និងបញ្ចូនអ្នកបើកបររថយន្តម៉ាក LEXUS NX200t ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅមុខក្រុមហ៊ុនខេហ្វ័រ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ទៅកាន់តុលាការ**រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ នៅស្រុកកំពង់លែង**គណៈកម្មការវាយតម្លៃនិងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ២០២៥ ពិនិត្យនិងសម្រេចលើបញ្ជីឈ្មោះសហគ្រាសដែលនឹងទទួលបានពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ២០២៥**រដ្ឋមន្ត្រីការបរទេសអាម៉េរិកអះអាងថា លោក ដូណាល់ ត្រាំ នឹងសម្រេចដើរចេញពីព្រមព្រៀងសន្តិភាពរុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ**កម្ពុជា-ចិន ចេញសេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី និងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកល និង គំនិតផ្តួចផ្តើមអរិយធម៌សកល**សម្តេចធិបតី ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព លោកស្រី អាំង គីមឈរ ដែលត្រូវជាម្តាយ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៥**នាយឧត្តមសេនីយ៍ ស ថេត ថ្លែងអំណរគុណដល់កងកម្លាំងនគរបាលជាតិដែលបំពេញភារកិច្ចពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ ក្នុងដំណើរការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ផ្ដល់អំណោយគ្រឿងឧបភោគ បរិភោគ ជូនដល់គ្រួសារអតីតយុទ្ធជន រួមទាំងប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ**អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ**រដ្ឋបាលខេត្តសៀមរាប បង្ហាញការស្ញប់ស្ញែង និងក្ដីមោទកៈចំពោះជោគជ័យ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត**កំពុងស្វែងរកការងារមែនទេ? ការងារចំនួន ៦២ ៦៦២ កន្លែង កំពុងរង់ចាំអ្នក!**មន្រ្តីជាន់ខ្ពស់ហាម៉ាសថា ក្រុមរបស់ខ្លួនចង់បានកិច្ចព្រមព្រៀងទូលំទូលាយមួយ ដើម្បីបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា**លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងកិច្ចពិភាក្សាជាមួយចិនអំពីពន្ធគយ ជាមួយការបង្ហាញក្ដីសង្ឃឹមថាមហាអំណាចសេដ្ឋកិច្ចទាំង២ អាចនឹងសម្រេចបានកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមពាណិជ្ជកម្ម**លោក ដូណាល់ ត្រាំ បង្ហាញពីតម្រុយឈប់ដំឡើងពន្ធបន្ថែមលើការនាំចូលពីចិន**ប្រធានាធិបតីអ៊ុយក្រែន អះអាងថា ចិនកំពុងផ្គត់ផ្គង់សព្វាវុធ និងគ្រាប់កាំភ្លើងទៅឱ្យរុស្ស៊ី**លោក ដូណាល់ ត្រាំ៖ កិច្ចព្រមព្រៀងមួយជាមួយអ៊ុយក្រែនស្ដីពីការធ្វើអាជីវកម្មលើធនធានរ៉ែ អាចនឹងចុះហត្ថលេខានៅសប្ដាហ៍ក្រោយ**ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ បានបញ្ចប់ដោយភាពជោគជ័យ មានការទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំងពីសាធារណជន

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី សកម្មភាពគាំទ្រសូចនាករគាំទ្រយុទ្ធសាស្ត្របញ្ចកោណ

ភ្នំពេញ៖ ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នា​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី “សកម្មភាពគាំទ្រសូចនាករគាំទ្រយុទ្ធសាស្ត្របញ្ចកោណ” ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ។

កិច្ចប្រជុំនេះផ្តោតពិភាក្សាលើ (១). សូចនាករឆ្លើយតបយុទ្ធសាស្ត្របញ្ចកោណ សូចនាករគាំទ្រ និងផែនការសកម្មភាព (២). សេចក្តីព្រាងរបាយការណ៍សង្ខេបការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ, លទ្ធផលនៃការពិនិត្យបន្ថែមការវិភាគសមិទ្ធផលនៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០២៤-២០២៨ (៣). បូកសរុបលទ្ធផល និងលើកទិសដៅបន្ត។

ការអភិវឌ្ឍមូលធនមនុស្សនៅតែជាអាទិភាពគន្លឹះ ដែលត្រូវផ្ដោតយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។ មុំទី១ នៃបញ្ចកោណយុទ្ធសាស្ត្រទី១ «ការអភិវឌ្ឍមូលធនមនុស្ស» គឺការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ដែលមានគោលបំណង បង្កើតបរិយាកាសល្អ សម្រាប់ការអប់រំ និងការបណ្ដុះបណ្ដាល ប្រកបដោយគុណភាព និងជំនាញខ្ពស់ ដោយផ្ដោតលើការពង្រឹងអភិបាលកិច្ចនៃការគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សា ការពង្រឹងលើគុណភាពនៃការបណ្ដុះបណ្ដាលគ្រប់កម្រិត ការបង្កើនគុណភាព និងការចូលរៀនមុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (STEAM) និងការពង្រឹងការអប់រំកាយ និងកីឡា។

ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់សូចនាករសមិទ្ធកម្មគន្លឹះ (KPIs) សម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រួមមាន៖ ១). លទ្ធផលនៃកម្មវិធីវាយតម្លៃសិស្សជាអន្តរជាតិ (PISA), ២). អត្រារួមនៃការសិក្សានៅមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ និង ៣). អត្រាបោះបង់ការសិក្សានៅមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ។ ក្រសួងក៏បានរៀបចំសូចនាករអប់រំគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយបានដាក់ចេញនូវសកម្មភាពជាក់លាក់ ដោយបន្ស៊ីជាមួយនឹងអាទិភាពកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវអាទិភាពគោលនយោបាយក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០២៤-២០២៨ ដោយ «ធានាឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបទទួលបានការអប់រំប្រកប ដោយគុណភាព សមធម៌ និងបរិយាបន្ន ពោរពេញដោយចំណេះដឹង បំណិន វិន័យ សីលធម៌ និងឥរិយាបថល្អ ព្រមទាំងសុខភាពល្អ កាយសម្បទារឹងមាំ និងការសិក្សាពេញមួយជីវិត»។ អាទិភាពចម្បងចំនួន ៨ ត្រូវបានកំណត់សម្រាប់អនុវត្តពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ រួមមាន៖ ១).ការពង្រឹងអភិបាលកិច្ចសាលារៀន, ២).ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យ​ស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ៣).ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន, ៤).ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋនិងសហគមន៍ដើម្បីការអប់រំ, ៥).ការអប់រំឌីជីថល, ៦). ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា, ៧).ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាពនិង ៨).ការអភិវឌ្ឍការអប់រំកាយ និងកីឡា។

ដើម្បីជំរុញប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរមួយកម្រិតទៀត ឈានទៅសម្រេចផែនការយុទ្ធសាស្ត្រដែលបានកំណត់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ឱ្យក្រុមការងារទាំងអស់ ត្រូវធ្វើការ​វិភាគ​ផ្អែកលើមូលហេតុ​គាំទ្រ​ និងឈានទៅព្យាករណ៍ ចំនួនសាលាដែលនឹងប្រែក្លាយជាសាលារៀនគំរូ ចំនួនគ្រូបង្រៀន ចំនួនសិស្ស​ ផ្សារភ្ជាប់​នឹង​អត្រា​ដែលឆ្លុះបញ្ចាំង​នូវ​បរិមាណ និង​គុណភាព​, បន្ថែមការ​យកចិត្ត​ទុកដាក់លើការពន្យល់​ ដោយ​ផ្អែក​លើហេតុផល​សមស្រប និងនិន្នាការនៃ​អត្រា​ប្រែប្រួលក្នុង​រយៈ១០ឆ្នាំ ពិនិត្យ​មើល​សូចនាការ​ក្នុង​សន្និបាតអប់រំ និង​កំណត់​ក្របខណ្ឌ​វាយតម្លៃ​ថ្នាក់​ជាតិ​ លទ្ធផលនៃការ​វិភាគ១០ឆ្នាំ លទ្ធផល​លើ ESP និង​និន្នាការ​ ១០ឆ្នាំទៅមុខ៕ 

អត្ថបទដែលជាប់ទាក់ទង